រង្វាន់«ណូបែល» សម្រាប់ដំណើរការប្រជាធិបតេយ្យ នៅតួនេស៊ី
ពួកគេបានជួយឲ្យមានការផ្លាស់ប្ដូរ តាមបែបប្រជាធិបតេយ្យ នៅក្នុងប្រទេសតួនេស៊ី។ ហើយបើសិន ជាគ្មានពួកគេនោះទេ លិទ្ធិប្រជាធិបតេយ្យ សេរីពហុបក្ស នឹងមិនអាចមាន មកដល់ថ្ងៃនេះបានទេ នៅក្នុងប្រទេស នៃទ្វីបអាហ្វ្រិកខាងជើងមួយ ដែលបានធ្វើបដិវត្តន៍ផ្កាម្លិះ ឬបដិវត្តន៍ផ្លារីកដំបូងគេ (ក្នុងខែមករា ឆ្នាំ២០១១)។ នេះជាអ្វី ដែលគណៈកម្មការពានរង្វាន់ «ណូបែលសន្ដិភាព» នៅក្នុងប្រទេសណ័រវេស បានអបអរសាទរ ការងារជាផ្លែផ្កា របស់អង្គការសង្គមស៊ីវិលចំនួន៤ នៅក្នុងប្រទេសតួនេស៊ី ដើម្បីឈានទៅប្រគល់ ពានរង្វាន់«ណូបែលសន្តិភាព» ប្រចាំឆ្នាំនេះ ទៅឲ្យពួកគេ។
អង្គការសង្គមស៊ីវិលទាំងបួននោះ រួមមាន៖ សហជីពសហព័ន្ធការងារ (Union générale Tunisienne du Travail) សហព័ន្ធឧស្សាហកម្ម ពាណិជ្ជកម្ម និងហត្ថកម្ម (Union tunisienne de l'industrie, du commerce et de l'artisanat) សម្ព័ន្ធសិទ្ធិមនុស្ស (Ligue Tunisienne des Droits de l’Homme) [...]