កង្វះធនធានមនុស្សជាបញ្ហាចំបង ដែលធ្វើឱ្យភោជនីយដ្ឋាននៅកម្ពុជាអាចនឹងបិទទ្វា
ប៉ុន្មានឆ្នាំចុងក្រោយនេះ ភោជនីយដ្ឋាននៅក្នុងប្រទេសកម្ពុជា មានសន្ទុះកើនឡើងយ៉ាងច្រើនគួរសម ទន្ទឹមនឹងការកើនឡើងនេះ ក៏មានបញ្ហាប្រឈមមួយចំនួន កើតមានផងដែរ ដែលធ្វើឱ្យវិស័យភោជនីយដ្ឋាន បង្កើតក្នុងប្រទេសកម្ពុជា ពិបាកនឹងប្រកួតប្រជែងជាមួយ ភោជនីយដ្ឋានដែលមានឈ្មោះល្បីៗ ពីក្រៅស្រុក។
ក្នុងសន្និសីទសារព័ត៌មានមួយ ដែលរៀបចំឡើងដោយម្ចាស់ភោជនីយដ្ឋានផាកកាហ្វេ កាលថ្ងៃទី២០ ខែសីហានេះអនុប្រធានសមាគមភោជនីយដ្ឋានកម្ពុជា លោក ចាន់ ស៊ី បានលើកឡើងថា បញ្ហាប្រឈមដែល វិស័យភោជនីយដ្ឋានក្នុងស្រុក កំពុងជួបបញ្ហាចំបងនោះ គឺកង្វះខាតធនធានមនុស្ស និងមានកត្តាមួយចំនួនទៀតពាក់ព័ន្ធនឹងវិស័យនេះ ដែលនាំឱ្យធ្លាក់ចុះនូវគុណភាពចំណីអាហារ។
បើតាមរបាយការណ៍ស្ទង់មតិ [...]