នៅជប៉ុន ត្រី«ថុនក្រហម» មួយ​ក្បាល​តម្លៃ១,៨​លាន​ដុល្លា (វីដេអូ)

ត្រីដែលមានទំហំធំគួរសម នេសាទចេញពីផ្នែកខាងជើង នៃប្រទេសជប៉ុន ត្រូវបានទិញដោយ លោក គីយ៉ូស្សី គីមួរ៉ា (Kiyoshi Kimura) ម្ចាស់ភោជនីយដ្ឋានជាច្រើន ដែលមានជំនាញខាងមុខម្ហូប ស៊ូស៊ី (sushis ម្ហូបជប៉ុនដែលផ្សំជាមួយត្រីថុនឆៅ)។ លោក គីមួរ៉ា ធ្លាប់ឈ្នះការដេញថ្លៃម្ដងរួចមកហើយ កាលពីឆ្នាំមុន។ ប៉ុន្តែលោកហ៊ានទិញត្រីនេះ ក្នុងឆ្នាំនេះ មានតម្លៃថ្លៃជាងបីដង បើប្រៀបនឹងការដេញថ្លៃលើកមុន។ នៅចំពោះមុខអ្នកកាសែត លោកនិយាយថា «ខ្ញុំចង់ឆ្លើយតបអោយបាន នូវការទន្ទឹងរងចាំរបស់ អតិថិជនរបស់ខ្ញុំ ដែលចង់ទទួលទានត្រីថុន មានគុណភាពពិសេស ដូចកាលពីឆ្នាំមុន»។
Loading...
  • ដោយ: សេក មនោរកុមារ
  • កែប្រែចុងក្រោយ: January 06, 2013
  • ប្រធានបទ:
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

ត្រី«ថុនក្រហម»នេះ មានទម្ងន់ ២២២គីឡូក្រាម ត្រូវបានគេដេញថ្លៃលក់ដាច់ នៅទីក្រុងតូក្យូ ប្រទេសជប៉ុន ក្នុងតម្លៃ១,៨ លានដុល្លា (១៥៥,៤លានយ៉េន ត្រូវជា ១,៣៨លានអ៊ឺរ៉ូ)។ បើគិតមកតម្លៃក្នុងការកាប់លក់រាយវិញ  គេត្រូវចំណាយប្រាក់​ក្នុងតម្លៃ ៨២០០ដុល្លា (ប្រមាណជា៦០០០អ៊ឺរ៉ូ) ដើម្បីទិញបានសាច់ត្រីមួយដុំ ទម្ងន់មួយគីឡូក្រាម។


លោក គីយ៉ូស្សី គីមួរ៉ា ម្ចាស់ភោជនីយដ្ឋាន ស៊ូស៊ី ជប៉ុនដ៏ល្បី។ AFP PHOTO / Yoshikazu TSUNO

ត្រីដែលមានទំហំធំគួរសម នេសាទចេញពីផ្នែកខាងជើង នៃប្រទេសជប៉ុន ត្រូវបានទិញដោយ លោក គីយ៉ូស្សី គីមួរ៉ា (Kiyoshi Kimura) ម្ចាស់ភោជនីយដ្ឋានជាច្រើន ដែលមានជំនាញខាងមុខម្ហូប ស៊ូស៊ី (Sushi ម្ហូបជប៉ុនដែលផ្សំ​ជាមួយ​ត្រី​ថុនឆៅ)។ លោក គីមួរ៉ា ធ្លាប់ឈ្នះការដេញថ្លៃម្ដងរួចមកហើយ កាលពីឆ្នាំមុន។ ប៉ុន្តែលោកហ៊ានទិញត្រីនេះ ក្នុងឆ្នាំនេះ មានតម្លៃថ្លៃជាងបីដង បើប្រៀបនឹងការដេញថ្លៃលើកមុន។

នៅចំពោះមុខអ្នកកាសែត លោកនិយាយថា «ខ្ញុំចង់ឆ្លើយតបអោយបាន នូវការទន្ទឹងរងចាំរបស់ អតិថិជនរបស់ខ្ញុំ ដែល​ចង់ទទួលទានត្រីថុន មានគុណភាពពិសេស ដូចកាលពីឆ្នាំមុន»។

ក្រុមហ៊ុនភោជនីយដ្ឋាននេះ បានចង្អុលបង្ហាញថា តម្លៃលក់ចេញ សម្រាប់មុខម្ហូបពិសេសនេះ នឹងត្រូវកំណត់ ក្នុងមួយ ស៊ូស៊ី ថ្លៃ៤០០យ៉េន (ត្រូវជា៥ដុល្លា ឬ៣,៥អ៊ឺរ៉ូ)។

ត្រី«ថុនក្រហម» ជាប្រភេទដែលរងនូវការនេសាទយ៉ាងសម្បើម ហើយក៏ជាប្រភេទត្រី ដែលលក់ដាច់ក្នុងតម្លៃថ្លៃ​ជាង​គេ​ដែរ នៅផ្សារ ជ្សូគីជី (Tsukiji)។ ជនជាតិជប៉ុន ទទួលទានប្រភេទត្រីនេះ ចំនួន១ភាគបួន នៃត្រីដែលនេសាទបាននៅក្នុង​ពិភពលោក៕


ក្បាលរបស់ត្រីថុន ដែលត្រូវគេកាត់ចេញពីខ្លួន រងចាំឡើងជ្រុញ។
AFP PHOTO / Yoshikazu TSUNO

សូមទស្សនាវីដេអូ ដែលអ្នកកាសែតបានទៅថតផ្ទាល់៖

--------------------------------------------------
ដោយ៖ សេក មនោរកុមារ - ប៉ារីស ថ្ងៃទី ០៥ ខែមករា ឆ្នាំ២០១៣
រក្សាសិទ្ធគ្រប់យ៉ាងដោយ៖ មនោរម្យព័ងអាំងហ្វូ

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...