បាត់​ឆ្កែ​ច្រើន​ថ្ងៃ... ដល់​ពេល​រក​ឃើញ យំ​ព្រោះ​ក្លាយ​ជា​«ឆ្កែ​ខ្វៃ»

ក្មេងស្រីតូចម្នាក់ បានស្រែកយំ និងតក់ស្លុតយ៉ាងខ្លាំង បន្ទាប់ពីបានឃើញ ឆ្កែជាទីស្រឡាញ់របស់នាង ក្លាយ​ជា​«ឆ្កែ​ខ្វៃ»។ ឆ្កែនេះ ដែលរស់នៅជាមួយនាង តាំងពីតូច ត្រូវបានគេទាក់​ចាប់យក​ទៅ តាំងពីច្រើនថ្ងៃមកហើយ។
បាត់​ឆ្កែ​ច្រើន​ថ្ងៃ... ដល់​ពេល​រក​ឃើញ យំ​ព្រោះ​ក្លាយ​ជា​«ឆ្កែ​ខ្វៃ»
ក្មេងស្រីតូច ទ្រហោរយំ និងបានយកដៃ មកស្ទាបមិត្តរបស់ខ្លួន ជាលើកចុងក្រោយ។ (រូបថតហ្វេសប៊ុក)
Loading...
  • ដោយ: កេសរ កូល អត្ថបទ៖ កេសរកូល ([email protected]) - ភ្នំពេញ ថ្ងៃទី០២ មេសា ២០១៤
  • កែប្រែចុងក្រោយ: April 02, 2015
  • ប្រធានបទ: ជីវិត
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

មិនមែនគ្រប់ជនជាតិវៀតណាម សុទ្ធតែចូលចិត្តបរិភោគ សាច់ឆ្កែទាំងអស់នោះទេ។ ដូចនៅក្នុង​ហេតុការណ៍​នេះ ដែល​យ៉ាង​ហោចណាស់ ក៏មានក្មេងស្រីតូចម្នាក់ រស់នៅក្នុងតំបន់ខាងជើង នៃប្រទេសវៀតណាម ដែល​ស្រឡាញ់​​​សត្វ​ឆ្កែ​​របស់​ខ្លួន រហូតនាងស្រែកយំយ៉ាងខ្លាំង បន្ទាប់ពីបានឃើញសព របស់មិត្តសម្លាញ់​«ស្លាប់​រស់»​របស់​នាង ត្រូវបានគេយកទៅ«ខ្វៃ»។

ផ្លាវ័រ (Flower) ជាឈ្មោះរបស់សត្វឆ្កែ ដែលមានអាយុ៣ឆ្នាំ ហើយបានរស់នៅ​អស់​​រយៈពេល​ច្រើន​​ឆ្នាំ​ ជាមួយ​នឹង​កុមារី​ម្នាក់នេះ បើសូម្បីតែ​ពេល​លេង គេង ឬពេលញ៉ាំបាយ​ក៏ដោយ។ ប៉ុន្តែ​ការ​ទាក់​​ពង្រាត់ យកវាចេញទៅ ហាក់​ដូច​បាន​មក​បំបែក​បេះដូង របស់ម្ចាស់ស្រីតូច ធ្វើឲ្យមានទុក្ខព្រួយ​ឥតល្ហែ​សោះ​ឡើយ។ នាងតូច ថែម​ទាំង​បាន​​បន់​​ស្រន់​មេឃ​ដី ក្នុងរយៈពេលនៃការបាត់ខ្លួនឆ្កែ ឲ្យធ្វើយ៉ាងណា រកឃើញ​ឆ្កែ​របស់​នាង​មក​វិញ។

ប៉ុន្មានសប្ដាហ៍​ក្រោយមក ដំណឹង​ពី ផ្លាវ័រ បានធ្លាក់មកឲ្យម្ចាស់តូចដឹង ប៉ុន្តែវាបានក្លាយជារឿង ដ៏គួរឲ្យរន្ធត់​បំផុត នៅ​ក្នុង​ជីវិតរបស់នាង។ នៅពេលដែល​នាង​ បាន​ទៅផ្សារជាមួយនឹងម្ដាយ នាងបានឃើញឆ្កែមួយក្បាល ដេក​ស្ងៀម​នៅ​លើ​ចង្អេរ៖ នាងតូចបានស្គាល់ភ្លាម ថា​នេះ ពិតជាឆ្កែរបស់នាង ដែលបានរត់លេងជាមួយនាង តាំង​ពី​បីឆ្នាំ​​មកហើយ។ ប៉ុន្តែ​សត្វឆ្កែនេះ មិនត្រឹមតែដេក​ស្ងៀមទេ តែវាត្រូវបានសម្លាប់ រួចយកមកខ្វៃ ដើម្បី​ទុក​លក់ ជា​អាហារ​​របស់​អ្នក​ចូល​ចិត្ត​បរិភោគ សាច់សត្វឆ្កែទៅហើយ។

ប្រទេសជាច្រើន នៅអាស៊ី បានយកឆ្កែមកបរិភោគ ហើយនៅប្រទេសខ្លះទៀត បានយកឆ្កែ មកធ្វើជាចំណី​ពិសេស នៅ​តាម​ភោជនីយដ្ឋាន នោះទៀត។ នៅក្នុងប្រទេសកម្ពុជា ភោជនីយដ្ឋានប្រភេទនេះ បាន​កើត​ឡើង​យ៉ាង​ព្រោងព្រាត ហើយកំពុងធ្វើឲ្យបណ្ដាជនខ្មែរ ចូលទៅរកទទួលទាន មិនដែលដាច់។ ប៉ុន្តែសាច់​សត្វ​ឆ្កែ​ទាំង​នោះ មិនមែនត្រូវ​បាន​ចិញ្ចឹម ដើម្បី​ទុកសម្លាប់ យកសាច់ ដូចត្រី មាន់ ទា ជ្រូក គោ ឬទិញពីម្ចាស់​វា​នោះ​ទេ តែ​ច្រើន​ជា​សត្វ​ឆ្កែ ដែលត្រូវបាន​លួច​ទាក់ ដោយ​ខុស​ច្បាប់ ចេញពីការថែរក្សា របស់ម្ចាស់ដើម។

រូបភាពរបស់ក្មេងស្រីតូច ជាតិវៀតណាម ដែលយកដៃ ទៅស្ទាបសពសត្វជាទីស្រឡាញ់របស់ខ្លួន ជាមួយ​នឹង​ទឹកភ្នែក​ហូររហាម ត្រូវបានបង្ហោះពេញអ៊ិនធើណែត និងជាពិសេសបណ្ដាញសង្គម ជំរុញឲ្យពិភពអ្នក​ស្នេហា​សត្វ កាន់តែមាន​កម្លាំងឡើងថែមទៀត ក្នុងការជំរុញ ឲ្យមានការហាមឃាត់ ការសម្លាប់សត្វឆ្កែ៕

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...