ដឹកបន្លែទៅលក់ទទួលរងគ្រោះថ្នាក់ របួសធ្ងន់នៅកណ្តាលផ្លូវ

ករណីគ្រោះថ្នាក់ចររាចរណ៍មួយ រវាងម៉ូតូ បុកជមួយរឺម៉កដឹកបន្លែពីក្រោយ បានបណ្ដាលឲ្យ អ្នកនៅលើរឺម៉ក រងរបួសធ្ងន់។ ហេតុការណ៍នេះ មិនទាន់បញ្ចប់ភ្លាមៗទេ ព្រោះមិនទាន់បាន ជួបចរចាគ្នាច្បាស់លាស់ ប៉ូលិសប្រចាំការ នៅខណ្ឌមានជ័យ បានបញ្ជាក់ថា នឹងជួបចរចាររវាងភាគីទាំងពីរនៅ ខណ្ឌ នារសៀលថ្ងៃទី០២ មេសា ឆ្នាំ២០១៥។
Loading...
  • ដោយ: ក. សោភណ្ឌ អត្ថបទ៖ ក.សោភ័ណ្ឌ ([email protected]) - យកការណ៍៖ ហេង វុទ្ធី - ភ្នំពេញ ថ្ងៃទី០២ មេសា ២០១៥
  • កែប្រែចុងក្រោយ: April 02, 2015
  • ប្រធានបទ: ចរាចរណ៍
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

ហេតុការណ៍នេះ បានកើតឡើង កាលពីវេលាម៉ោង ៨និង៣០នាទី យប់ថ្ងៃទី៣០ ខែមិនា ឆ្នាំ២០១៥ នៅតាមបណ្តោយ​ផ្លូវ គីឡូម៉ែត្រ ៦០ ថ្មី សង្កាត់ចាក់អង្រែ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ត្រង់ចំណុច ចុះពីផ្លូវ២៧១ ប្រមាណជា​១០០០​ម៉ែត្រ។ ករណីគ្រោះថ្នាក់នេះ បានបង្ករដោយម៉ូតូមួយគ្រឿង មិនស្គាល់អត្តសញ្ញាណ ម៉ាកឌ្រីម បើកបរដោយបុរសម្នាក់ ដែលជិះកក្នុងល្បឿនលឿន បានបុកជាមួយ រ៉ឺម៉កដឹកបន្លែ ដែលធ្វើដំណើក្នុងទិសដៅស្របគ្នា បណ្តាលឲ្យភាគី ទាំង​សង​ខាងរងរបួស ត្រូវបញ្ជូនទៅមន្ទីពេទ្យ។

កូនស្រីជនរងគ្រោះ អ្នកស្រី យឿន គឹមស្រេង រស់នៅភូមិ អំពិលព្រៃ ឃុំអំពិលព្រៃ ស្រុកកណ្តាលស្ទឹង ខេត្តកណ្តា បាន​ឲ្យ​ទស្សនាវដ្តីមនោរម្យ.អាំងហ្វូដឹងថា ម្តាយអ្នកស្រីដែលមានវ័យ៥១ឆ្នាំ រងគ្រោះ ក្នុងហេតុការណ៍នេះ មានរបួសក្បាល កំពុងសង្គ្រោះ នៅមន្ទីពេទ្យលោកសង្ឃ។ លោកគ្រូពេទ្យមិនទាន់ ប្រាប់ពីអាការៈរបស់ជនរងគ្រោះបានទេ ព្រោះកំពុង​ធ្វើការតាមដាន ពីស្ថានភាពដែលបានស្កែន និងពិនិត្យ។

កូនស្រីជនរងគ្រោះ បានឲ្យដឹងថា ករណីនេះដំបូងឡើយ ដោយសារ ម៉ូតូអ្នកជិះពីក្រោយ បើកលឿន ទំនងជាស្រវឹង បានបុករ៉ឺម៉កប្អូនប្រុសអ្នកស្រី ពីក្រោយពេញទំហឹង បណ្តាលឲ្យម្តាយអ្នកស្រីរងរបួស ចំណែកអ្នកបើករ៉ឹម៉ក ជាប្អូនប្រុស​រងរបួសស្រាល។

អ្នកស្រី គឺមស្រង បានពន្យល់បន្ថែមថា ភ្លាមៗបន្ទាប់ពីកើហេតុ អ្នកស្រីបានដាក់ពាក្យបណ្តឹង ទៅសាលាខណ្ឌមានជ័យ រួចរាល់ហើយ ដោយរង់ចាំភាគីទាំងពីរ ចូលធ្វើការដោះស្រាយ។ អ្នកស្រីបានប្រាប់ទៀតថា គាត់មិនបានដឹង ពីភាគីម្ខាង​ទៀត ដែលមានរបួសធ្ងន់ ឬយ៉ាងណានោះទេ តែគ្រាន់តែដឹថា ត្រូវបានបញ្ជូនទៅមន្ទីពេទ្យរូស្ស៊ី ដើម្បីសង្គ្រោះ នៅ​ខណៈ​ដែល សមត្ថកិច្ចបានយកម៉ូតូទាំងពីរ ទៅរក្សាទុកនៅខណ្ឌមានជ័យ រងចាំដោះស្រាយ ព្រោះមិនទាន់បាន កំណត់​ពេល​វេលា​ដើម្បីជួបគ្នា។

ដោយឡែក តាមតាមការបញ្ជាក់ របស់នាយរងសណ្តាប់ធ្នាប់ ចររាចរណ៍ ខណ្ឌមានជ័យ លោក ស៊ិន អ៊ឹង នៅព្រឹថ្ងៃ​ទី០២ មេសា ឆ្នាំ២០១៥បានឲ្យដឹងថា ករណីដែលបានកើតឡើង នៅចាក់អង្រែនោះ ខាងមន្ត្រីប៉ូលិស បានកំណត់​ថ្ងៃ​សម្រាប់ជួប នៃតំណាងភាគី ទាំងសងខាងហើយ គឺនៅរសៀលថ្ងៃទី០២ ខែឆ្នាំដដែល តែលោកមិនទាន់បញ្ជាក់​ឲ្យដឹង​ថា ភាគីខាងណាជាអ្នក ខុសនោះទេ ដោយរងចាំ ការដោះស្រាយតាមផ្លូវច្បាប់៕

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...