ម្ចាស់យានយន្តគ្រប់ប្រភេទ ត្រូវទៅបង់ពន្ធ!
- ដោយ: ក. សោភណ្ឌ អត្ថបទ និងយកការណ៍៖ ក.សោភ័ណ្ឌ ([email protected]) - ភ្នំពេញថ្ងៃទី ០៧ កក្កដា ២០១៥
- កែប្រែចុងក្រោយ: July 07, 2015
- ប្រធានបទ: ពន្ធដារ
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
ការប្រមូលពន្ធផ្លូវ ពីយានជំនិះមាន ម៉ូតូ និងឡាន សម្រាប់ឆ្នាំ២០១៥ នឹងចាប់ផ្តើមពីថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៥ រហូតដល់ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៥។ បើយោងតាមសេចក្តីជូនដំណឹង របស់អគ្គនាយកដ្ឋានពន្ធដារ នៃក្រសួងសេដ្ឋកិច្ច និងហរិញ្ញវត្ថុ កាលពីថ្ងៃទី០៣ ខែកក្កដា កន្លងទៅ។
ការជូនដំណឹងខាងលើ បានលើកឡើងថា ម្ចាស់យានយន្តគ្រប់ប្រភេទ អាចបង់ពន្ធ នៅតាមសាខានានា នៃធនាគារកាណាឌីយ៉ា និងធនាគារអេស៊ីលីដា នៅក្នុងប្រទេស។ លិខិតជូនដំណឹងនេះ ក៏បានបញ្ជាក់ដែរថា ចំពោះយានយន្ត ដែលត្រូវបានលើកលែងមាន រថយន្តគិលានសង្គ្រោះ រថយន្តពន្លត់អគ្គីភ័យ និងរថយន្តរបស់រដ្ឋមួយចំនួនទៀត។
លិខិតផ្តល់ដំណឹងដដែល បានសរសេរថា ចាប់ពីថ្ងៃទី១ ខែមករា ឆ្នាំ២០១៦ តទៅ អង្គភាពពន្ធដារ នឹងធ្វើការចុះត្រួតពិនិត្យ ព្រមទាំងពិន័យ លើម្ចាស់យានជំនះមួយណា ដែលមិនគោរព តាមការកំណត់ ហើយនឹងរងការពិន័យ ជាប្រាក់ ១០០ ភាគរយនៃប្រាក់ ដែលត្រូវចំណាយ លើពន្ធរៀងរាល់ឆ្នាំ។ យោងតាមសេចក្តីជូនដំណឹងនេះ «សូមម្ចាស់យានជំនិះគ្រប់ប្រភេទ មេត្តាអនុវត្តន៏ ដើម្បីបញ្ជៀសការពិន័យពី អង្គភាពអគ្គនាយកដ្ឋានពន្ធដារ នៃក្រសួងសេដ្ឋកិច្ច និងហរិញ្ញវត្ថុ»៕