ពិត​ជា​សាហាវ៖ រថយន្ត​បុក​ម៉ូតូ​ប៉ើង​មនុស្ស​ទើរ​លើ​ដំបូល​ផ្ទះ

បាត់មនុស្សម្នាក់ ក្នុងចំណោមមនុស្សពីរនាក់ ដែលជួបគ្រោះថ្នាក់ចរណ៍រថយន្ត បុកម៉ូតូ ធ្វើឲ្យប៉ូលីស ដើរកមួយយប់មិនឃើញ បែជាព្រឹកឡើង ទើបឃើញនៅទើរ លើដំបូលផ្ទះគេទៅវិញ។
Loading...
  • ដោយ: ក. វិច្ចនី អត្ថបទ និងយកការណ៍៖ ក. វិច្ចនី ([email protected]) - ភ្នំពេញ ថ្ងៃទី ១៩ កុម្ភៈ ២០១៥
  • កែប្រែចុងក្រោយ: February 19, 2015
  • ប្រធានបទ:
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

គ្រោះថ្នាក់ចរចរណ៍ រថយន្តបុកម៉ូតូ ដែលគេមិននឹងស្មានដល់ ថាវាសាហាវជាងខ្យល់ព្យុះទៅទៀតនោះ បានធ្វើ​ឲ្យបុរសម្នាក់ ខ្ទាតប៉ើកចេញ ពីម៉ូតូបាត់ស្រមោលឈឹង រកមិនឃើញ។ រីឯបុរសម្នាក់ទៀតឈ្មោះ ធឿន ប៊ុនថន ភេទប្រុស អាយុ២២ឆ្នាំ មុខរបរនៅផ្ទះ មានទីលំនៅ ផ្ទះលេខ ៣៦៩A ផ្លូវកែវចិន្តា ក្រុម៨ ភូមិ៣ សង្កាត់​ជ្រោយ​ចង្វារ ខណ្ឌជ្រោយចង្វារ បានស្លាប់ភ្លាមៗ នៅនឹងកន្លែង។

បន្ទាប់ពីអាជ្ញាធរ និងមន្ត្រីចរារចរណ៍ បានពិនិត្យហេតុការណ៍រូចរាល់អស់ហើយ ជនរងគ្រោះឈ្មោះ ធឿន ប៊ុនថន ត្រូវបានសាច់ញាតិ បញ្ជូនយកទៅធ្វើបុណ្យ តាមប្រពៃណីនៅផ្ទះ។ ប៉ុន្តែបុរសម្នាក់ទៀត ដែលជួប​គ្រោះថ្នាក់​ចរាចរណ៍ ជាមួយគ្នានោះដែរ គេមិនឃើញសាកសពរបស់គាត់ នៅកន្លែងកើតហេតុនោះឡើយ បើទោះបីជា​ក្រុម​អាជ្ញាធរ និងប្រជាពលរដ្ឋខំជួយដើរក ក៍មិនឃើញ ព្រោះពេលនោះ វាយប់ពេកទៅហើយ។ រហូតដល់ព្រឹកថ្ងៃទី ១៩ ខែកុម្ភៈនេះ ទើបគេប្រទះឃើញសាកសពបុរស ដែលត្រូវបានរថយន្តបុកមួយទំហឹងនោះ ដេកស្លាបស្តូកស្តឹង នៅលើដំបូលផ្ទះ របស់ប្រជាពលរដ្ឋនៅម្តុំនោះ។

ចំណែកឯម្ចាស់រថយន្ត ម៉ាក មីស៊ុយប៊ីស៊ី សេរី២០០៩ ពណ៌ខ្មៅ ស្លាកលេខ ភ្នំពេញ 2L 2973 ដែលបានប៉ះ​ទង្គិច​គ្នា ជាមួយម៉ូតូម៉ាក ហុងដា សេ១២៥ ស៊េរី ២០១៥ ពណ៌ខ្មៅ ស្លាកលេខ ភ្នំពេញ 1CS 5473 ខាងលើ ត្រូវបាន​គេ​ស្គាល់ថាជាមន្ត្រីសហព័ន្ធសហជីព ឈ្មោះ ហ៊ុយ សុធារិទ្ធ ភេទប្រុស អាយុ៣៦ ឆ្នាំ មានទីលំនៅ ភូមិថ្មី សង្កាត់​តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល ។

សូមបញ្ជាក់ដែរថា ករណីគ្រោះថ្នាក់ចរាចរណ៍នេះ នៅម្តុំផ្លូវ ចិន្តា ភូមិ ២ សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ បានកើតឡើង កាលពីយប់ថ្ងៃទី ១៨ កុម្ភៈ វេលាម៉ោង ៧:០០ ដែលជាថ្ងៃចូលឆ្នាំ ចិន និង​វៀតណាម។ រហូតមកទល់ពេលនេះ ទស្សនាវដ្តីមនោរម្យ.អាំងហ្វូមិនទាន់អាចទាក់ទងទៅ អាជ្ញាធរសង្កាត់​ជ្រោយចង្វា សុំការបញ្ជាក់ថា នឹងចាត់ចំណាត់ការយ៉ាងដូចម្តេច ចំពោះម្ចាស់រថយន្តនៅឡើយ៕

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...