រថយន្ត​​ការ​ទូត​ចិន បុក​ម៉ូតូ​កាណាដា រួច​ចុះ​មក​ទារ​សំណង

បន្ទាប់ពីបានប៉ះគ្នាជាមួយម៉ូតូ នៅពេលឆ្លងផ្លូវបញ្ជ្រាស់ទិសគ្នា រថយន្ដស្លាកលេខការទូតមួយគ្រឿង ដែល​មាន​ការ​ខូច​ខាត​តិច​តួច​នោះ បានចេញមកទាមទារសំណងពីម្ចាស់ម៉ូតូ។ តែជនរងគ្រោះ ជាម្ចាស់ម៉ូតូ បាន​បដិសេធន៍​ការ​ទាម​ទារ​សំណង​នោះ ដោយបានអះអាងថា គឺភាគីឡាន ជាអ្នកខុស។
Loading...
  • ដោយ: ក. សោភណ្ឌ អត្ថបទ៖ ក.សោភ័ណ្ឌ ([email protected]) - យកការណ៍៖ ហេង វុទ្ធី - ភ្នំពេញថ្ងៃទី៣០ មករា ២០១៥
  • កែប្រែចុងក្រោយ: January 30, 2015
  • ប្រធានបទ: គ្រោះថ្នាក់
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

នៅ​ម៉ោង​៨ និង​៣០នាទី​ព្រឹក ថ្ងៃ​ទី៣០ ខែ​មករា​នេះ មាន​ករណី​គ្រោះ​ថ្នាក់​ចររាចរណ៍​មួយ បាន​កើត​ឡើង​នៅ តាម​បណ្តោយ​មហា​វិថី​ព្រះ​សីហនុ កែង​ផ្លូវ​២៧៤ ក្នុង​សង្កាត់​បឹង​ព្រលឹត ខណ្ឌ​៧មករា រាជធានី​ភ្នំពេញ។ គ្រោះ​ថ្នាក់​បាន​បង្ក​ឡើង រវាង​រថយន្ត​ម៉ាក​កូរ៉ូឡា (COROLA) ពណ៍​ស​ពាក់​ស្លាក​លេខ CD17-016 (ស្លាក​លេខ​ការ​ទូត) ដែល​បើក​បរ​ដោយ​ជន​ជាតិ​ចិន​ម្នាក់ មិន​ចេះ​និយាយ​ភាសា​ខ្មែរ ជា​មួយ​ម៉ូតូ ម៉ាក​សង់​ឌ្រីម​ពណ៍​ខ្មៅ ពាក់​ស្លាក​លេខ​ភ្នំពេញ 1BI-4378 បើក​បរ​ដោយ​ជន​ជាតិ​កាណាដា។ ករណី​នេះ បាន​កើត​ឡើង នៅ​ពេល​កំពុង​ឆ្លង​ថ្នល់ ក្នុង​ផ្លូវ​កែង​ទល់​គ្នា។

សាក្សី​នៅ​កន្លែង​កើត​ហេតុ បាន​បញ្ជាក់​ថា ម៉ូតូ​ជន​ជាតិ​កាណាដា បើក​ពី​កើត​ទៅ​លិច​ក្នុង​ទីសដៅ​ស្រប ចំណែក​ឯ​រថយន្ត​ការ​ទូត​នោះ បាន​បើក​ឆ្លង​កាត់​ពី​ផ្លូវ​តូច​មក​ដល់​ចំណុច​កែង​ផ្លូវ​២៧៤នេះ ស្រាប់​តែ​ជ្រុល​មក​បុក​ម៉ូតូ​មួយ​នេះ ឲ្យ​ដួល​ដេក​នៅ​លើ​ផ្លូវ បណ្តាល​ឲ្យ​ភាគី​ទាំង​សង​ខាង មាន​ការ​ខូច​ខាត​តិច​តួច ប៉ុន្តែ​ភ្លាមៗ​នោះ ម្ចាស់​រថយន្ត​ខាង​លើ បាន​ចេញ​មក​ទាម​ទារ​ឲ្យ​ម្ចាស់​ម៉ូតូ សង​ថ្លៃ​ខូច​ខាត​ឡាន​របស់​ខ្លួន​ផ្នែក​ខាងមុខ។

លោក អែនដ្រូ (Andro) ជាម្ចាស់ម៉ូតូខាងលើ បានប្រាប់ទស្សនាវដ្តីមនោរម្យ.អាំងហ្វូថា លោកមិនបាន​ធ្វើ​ខុសទេ ដូច្នេះលោកមិនទទួលខុសត្រូវ ចំពោះការខូចខាតនេះឡើយ។ ជនជាតិកាណាដា ដែលបាន​ចូល​មក​រស់នៅ ក្នុងប្រទេសកម្ពុជាអស់រយៈពេល៥ឆ្នាំហើយនេះ បានថ្លែងថា សព្វថ្ងៃលោកធ្វើការនៅ​អង្កការទឹក​ស្អាត ក្នុងរាជធានីភ្នំពេញ។ អែនដ្រូ បន្ថែមថា លោកជិះនៅខាងស្តាំដៃ ត្រឹមត្រូវតាមច្បាប់ហើយ តែរថយន្ត​នោះបានឆ្លងមកទាំងបំពាន។

លោក ព្រំ ម៉ារីឌី ដែលជាសម្ថកិច្ចចររាចរណ៍ នៅប្រចាំការនៅខណ្ឌ៧មករានេះ បានឲ្យដឹងថា មិនមានភាគី​ណាមួយ ជាអ្នកខុសធ្ងន់ធ្ងរនោះទេ ដោយលោកបានធ្វើការសម្របសម្រួល នៅនឹងកន្លែងកើតហេតុ រួចបាន​បញ្ចប់រឿង ដោយមានការព្រមព្រៀងពីភាគីទាំងសងខាង មិនរករឿតទៅទៀត៕

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...