«ស្រាត»​សំដិល​ខ្លួន​នៅ​មាត់​បង្អួច បង្ក​គ្រោះថ្នាក់​ចរាចរណ៍​ផ្អើល​ក្រុង!

ព្រោះតែរឿង«ដ៏ហួសចិត្ត»មួយ យុវជនអ្នកបើកម៉ូតូមួយរូប បានបង្កឲ្យមានគ្រោះថ្នាក់ចរាចរណ៍មួយ ដ៏រណូករណែល នៅកណ្ដាលទីក្រុងវីយ៉ែន (Vienne) ប្រទេសអូទ្រីស។ យុ​វជនបាន«បែក»អារម្មណ៍ ដោយសារបាន​ឃើញ«កំប៉េះ​គូថ»​ របស់ស្រីស្រស់វ័យក្មេងមួយរូប ដែលបញ្ចេញមកសំដិលយកថ្ងៃ នៅតាមមាត់បង្អួចនៃផ្ទះរបស់នាង។
Loading...
  • ដោយ: ឈូករ័ត្ន ដោយ ឈូករ័ត្ន (ទាក់ទង៖ [email protected]) - ប៉ារីស ថ្ងៃទី២៣ ខែមិថុនា ២០១៤
  • កែប្រែចុងក្រោយ: June 23, 2014
  • ប្រធានបទ: ស៊ិចស៊ី
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

រូបជំនួសបង្ហាញពីរូបរាងដ៏ស្រឡូនស្អាត របស់នារីបង្ហាញម៉ូដ។ (រូបថតឯកសារ)

ពីនេះពីនោះ - ការ«បែកកម្មដ្ឋាន»តែបន្ដិច តែអាចធ្វើឲ្យមានគ្រោះថ្នាក់ ដ៏ធ្ងន់ធ្ងរ និងឈានទៅរកការ​បាត់​បង់​ជីវិត​ផងក៏មិនដឹង។ នេះជាករណីគ្រោះថ្នាក់ចរាចរណ៍មួយ នៅកណ្ដាលទីក្រុងវីយ៉ែន ប្រទេសអូទ្រីស បង្កឡើងដោយ​យុវជនអ្នកបើកម៉ូតូមួយរូប ដែលមានភ្នែកតែមិនមើលផ្លូវ បែរជាទៅខិតខំសំលឹងមើល ដង​ខ្លួនដ៏ស្រឡូនរបស់​ស្រី​ស្រស់ស្អាត នៅតាមបង្អួចអាគារទៅវិញ។ នេះបើតាមសារព័ត៌មាន ហ័ហ្វីងតុនប៉ុស្ដ៍ (Huffington Post)។

កញ្ញារូបស្រស់រាងបាន ដែលរស់នៅក្នុងអាគារនោះ បានសម្រេចចិត្តឆ្លៀតឱកាសខែក្ដៅមកដល់ ហើយ​ដែលទើបនឹង​មានព្រះអាទិត្យ បញ្ចេញរស្មីយ៉ាងត្រចះត្រចង់នោះ ដើម្បីបន្ទុំស្បែករបស់នាង។ ប៉ុន្តែ​នាង​មិន​បានយក​កម្ដៅនិងរស្មី​ព្រះអាទិត្យ នៅខាងក្នុងផ្ទះនាងទេ តែបែរជាបានបញ្ចេញដងខ្លួនមកខាងក្រៅ (រូបថត​ខាងក្រោម) នៅតាមបង្អួច បង្ក​ឲ្យ​មាន​ការភ្ញាក់ផ្អើលយ៉ាងខ្លាំង ដល់អ្នកដំណើរទាំងឡាយ ដែលឆ្លងកាត់​ទី​នោះ រហូតដល់ផ្ទុះគ្រោះថ្នាក់ចរាចរណ៍។

«សុំទោស ខ្ញុំបានបែកអារម្មណ៍»

សារព័ត៌មាន បានលើកយកសម្ដីសាក្សីមួយរូប ដែលជាអ្នកបើកបររថយន្ដ លោក ម៉ៃឃើល គៀណាស (Michael Kienast) មករៀបរាប់លើករណីនេះថា៖ «ខ្ញុំនៅពីក្រោយរថយន្ដពីរគ្រឿង ដែលជល់គូថគ្នា ដោយ​សារតែអ្នកបើកម៉ូតូ​ដែលជិះមកពីទិសបញ្ច្រាស មិនមើលផ្លូវ តែបែរទៅមើលស្អីឯណាឯណោះទៅវិញ»។ សារព័ត៌មានបានពន្យល់ លើ​ករណីរបស់ស្រីស្រស់រាងបាន ដែលបានបញ្ចេញដងខ្លួនមួយកំណាត់ មក​ខាង​ក្រៅបង្អួច ថាមកពីនាងចង់​បន្ទុំ​ស្បែក​ខ្លាំងពេក ហើយចាំបាច់ត្រូវធ្វើដូច្នេះ ព្រោះនៅក្នុងផ្ទះនាង មិនមាន​កន្លែងអាចធ្វើដូច្នេះបាន។

ជាសំណាងល្អ ការបែក«កម្មដ្ឋាន»របស់យុវជនអ្នកបើកម៉ូតូ មិនបានបង្កឲ្យមានរបួស ហើយនគរបាលក៏​មិន​បាន​ធ្វើអ្វី ទៅលើនាងកញ្ញាដែលបានដុតកំដៅហេតុការណ៍នេះដែរ បន្ទាប់ពីនាងបានស្លៀកពាក់ឡើងវិញ។ នៅ​ចំពោះ​ម្ចាស់​រថយន្ដ ដែលជួបគ្រោះថ្នាក់ដោយសារខ្លួននោះ យុវជនអ្នកបើកម៉ូតូបានអោនខ្នង​លំទោន​សំដីថា៖ «សុំ​ទោស ខ្ញុំបាន​បែកអារម្មណ៍» ដោយមិនភ្លេចផងទេ ចង្អុលទៅរកអ្នកដែលបង្កហេតុដំបូង ដែល​ធ្វើឲ្យនាយងាកភ្នែក៕

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...