ចង់​ដើរ​ជុំ​វិញ​ប្រទេស៖ ឲ្យ​រួមរ័ក​១យប់ បើ​បុរស​នោះ​ឲ្យ​ផ្ទះ​ស្នាក់

និស្សិតស្រីជាតិចិន ដ៏ស្រស់ប្រិមប្រិយមួយរូប បានរកឃើញមធ្យោបាយ ដើម្បីធ្វើដំណើរជុំវិញប្រទេសចិន ដោយ​អស់​ថ្លៃ​ថោក​បំផុត នោះគឺបានប្រកាសដោយខ្លួននាងថា នាងនឹងប្រគល់ខ្លួនប្រាណឲ្យរួមរ័កភិសម័យ ទៅបុរសណា ដែល​ឲ្យ​ដំបូល​នាង​ជ្រក។
Loading...
  • ដោយ: ឈូករ័ត្ន ដោយ ឈូករ័ត្ន (ទាក់ទង៖ [email protected]) - ប៉ារីស ថ្ងៃទី២៨ តុលា ២០១៤
  • កែប្រែចុងក្រោយ: October 29, 2014
  • ប្រធានបទ: ហួសចិត្ត
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

នាងកញ្ញា ជូ ប៉េង អាយុ១៩ឆ្នាំ ដែល​រស់​នៅ​ក្នុង​ក្រុង​សៀងហៃ ផ្នែក​ខាង​កើត​នៃ​ប្រទេស​ចិន បាន​ស្គាល់​សឹង​តែ​ទាំង​អស់​ហើយ នូវតំ​បន់​ភាគ​ខាង​លិច​នៃ​មាតុភូមិ​របស់​នាង។ តែ​ដោយ​សារ​តែ​នាង​មាន​បំណង ចង់​ស្គាល់​តំបន់​ផ្សេង​ទៀត ដែល​នៅ​សេសសល់​នោះ នាង​កញ្ញា​ដ៏​ស្រស់​ប្រិមប្រិយ បាន​ធ្វើ​ការ​ផ្សព្វផ្សាយ​នៅ​លើ​បណ្ដាញ​សង្គម វ៉ៃបូ (Weibo) របស់​ចិន នូវ​សារ​មួយ​ដ៏​គួរ​ឲ្យ​ញាប់ញ័រ ក្នុង​ឱរ៉ា។

និស្សិតស្រី បាន​សរសេរ​ថា នាង​កំពុង​ស្វែង​រក​គូរ​ស្នេហ៍​បណ្ដោះ​អាសន្ន នៅ​គ្រប់​ទី​ក្រុង​ណា​ក៏​ដោយ ដែល​នាង​ទៅ​ដល់ ហើយ​ថា​នាង​​នឹង​រួមរ័ក​ជា​មួយ​គូរ​ស្នេហ៍​នោះ​មួយ​យប់ ប្រសិន​បុរស​កំពូល​ស្នេហ៍​«មួយ​ទាល់»​នេះ ឲ្យ​ផ្ទះ​នាង​ស្នាក់​នៅ។ ប៉ុន្តែ​មិនមែន​នរណាៗ​ ក៏​នាង​យល់​​ព្រម​នោះ​ទេ ព្រោះ​គូរ​ស្នេហ៍​បណ្ដោះ​អាសន្ន​ ចាំ​បាច់​ត្រូវ​មាន​រូប​រាង​សង្ហា មាន​ប្រាក់ និង​មាន​កំពស់​យ៉ាង​ហោច១,៧៥ម៉ែត្រ។

សាររបស់នាង បានបែកភាយពាសពេញទាំងប្រទេសចិន តែបានរងត្រឡប់មកវិញ នូវការរិះគន់យ៉ាងខ្លាំងក្លា។ នេះបើតាមការពន្យល់ របស់សារព័ត៌មាន International Business Times។ ក្រុមមនុស្សដែល​បានឃើញ​សារ​នេះហើយ បានហៅនារីមុខមូលពងក្រពើនេះ ថាជា«ស្រី​លក់​ខ្លួនយ៉ាងអស់សាច់»។ ប៉ុន្តែ ជូ ប៉េង បានបក​ស្រាយ​វិញថា៖ «ខ្ញុំមិនមានអ្វីត្រូវខ្មាសទេ។ វាដូចជាវិធីសាស្ត្រ នៃ​ការឈប់​ហៅ​រថយន្ដសុំជិះ តាមថ្នល់អញ្ចឹង។ ជាថ្នូរនឹងសន្ដានចិត្ត របស់អ្នកដែលឲ្យខ្ញុំស្នាក់នៅ អ្នកនោះអាច​រួមរ័កពេញមួយយប់ជាមួយខ្ញុំ ដោយការពេញ​ចិត្តពេញថ្លើមរពីខ្ញុំុ។ មិនត្រឹមតែប៉ុណ្ណឹង ពួកគេច្បាស់ជានឹងមាន​មោទនភាព ព្រោះបាននៅជាមួយស្រី​ស្អាត​មួយរូប។»

អ្នកណាខ្លះ ចង់ដាក់ពាក្យលមើល៍ ប្រសិនបើនាងចង់មកស្គាល់ប្រទេសកម្ពុជា?

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...