ធ្លាប់មានមនុស្សស្រី«ស្រាត» រត់កាត់ការប្រកួតឬទេ? មាន! (vdo)
- ដោយ: ឈូករ័ត្ន ដោយ ឈូករ័ត្ន (ទាក់ទង៖ [email protected]) - ប៉ារីស ថ្ងៃទី០៩ កញ្ញា ២០១៤
- កែប្រែចុងក្រោយ: September 10, 2014
- ប្រធានបទ: ពីនេះពីនោះ
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
អ្នកស្នេហាកីឡាទាំងឡាយ តែងឃើញជាញឹកញយ នូវមនុស្សប្រុសម្នាក់ ពីរនាក់ ឬពេលខ្លះទាំងហ្វូង បានរត់កាត់ទីលានប្រកួតបាល់ទាត់ ឬបាល់អោបជាដើម។ អ្នកខ្លះពីក្នុងចំណោមនោះ ថែមទាំងបាន«ស្រាត» រួចរត់ចូលក្នុងការប្រកួត នៅក្រោមក្រសែរភ្នែកមនុស្សរាប់សិបនោះទៀត។ មនុស្សទាំងនោះ មានភាគច្រើនជាបុរស។ តែពេលនេះ អ្នករត់កាត់ស្រាតខោអាវនោះ មានមនុស្សស្រីម្ដង ដែលបានធ្វើឲ្យមានការភ្ញាក់ផ្អើល នៅក្នុងការប្រកួតបាល់អោបមួយ រវាងក្រុមជម្រើសជាតិ ញ៉ូហ្សេឡេន និងក្រុមអាហ្សង់ទីន កាលពីចុងសប្ដាហ៍មុន។
នាង រូស គូប៉ា (Rose Kupa) អាយុ២៥ឆ្នាំ បានដោះខោអាវចេញពីខ្លួន លោតពីកន្លែងអង្គុយរបស់ខ្លួន ហើយបានរត់កាត់ទីលានប្រកួតបាល់អោប ដោយបានឆ្លៀតទះកំប៉េះគូថកីឡាករម្នាក់ បានមួយដៃ មុននឹងនាងត្រូវបានភ្នាក់ងារសន្តិសុខ លោតសង្គ្រប់ពីលើ ដើម្បីចាប់ឃាត់ខ្លួននាង។
បន្ទាប់ពីហេតុការណ៍នោះហើយ នារីក្លាហានត្រូវបានគេដោះលែងវិញ ដោយមិនមានការផាកពិន័យ ឬចោទប្រកាន់អ្វីឡើយ។ នាងខ្លួនឯង ក៏បាននិយាយដែរថា មិនមានការស្ដាយក្រោយអ្វីឡើយ៕