ការ​បង្ហាញ​ម៉ូដ​សម្លៀក​បំពាក់ ដោយ​ប្រើ​បច្ចេក​វិទ្យា 4D (vdo)

គេកម្រឃើញ កម្មវិធីទាំងនោះសង្កត់ធ្ងន់ ទៅលើការបង្ហាញពីបច្ចេកវិទ្យា យកមកលាយឡំក្នុងការដើរបង្ហាញម៉ូដ នោះណាស់។ ផ្ទុយទៅវិញ នេះជាលើកដំបូងហើយ ដែលម្ចាស់ឆ្នៃម៉ូដមួយដ៏ល្បីរបស់អាមេរិក បានប្រើប្រាស់បច្ចេកវិទ្យា 4D ដើម្បីបន្ថែមសម្រស់ឲ្យការបង្ហាញម៉ូដរបស់ខ្លួន កាន់តែមានសម្ផស្សខ្លាំងឡើង។
Loading...
  • ដោយ: ឈូករ័ត្ន ដោយ ឈូករ័ត្ន (ទាក់ទង៖ [email protected]) - ប៉ារីស ថ្ងៃទី១០ តុលា ២០១៤
  • កែប្រែចុងក្រោយ: September 11, 2014
  • ប្រធានបទ: ទើបនឹងមាន
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

ការបង្ហាញម៉ូដជាទូទៅ ត្រូវបានម្ចាស់យីហោ ឬអ្នកឆ្នៃម៉ូដប្រារព្ធធ្វើ ដើម្បីសង្កតធ្ងន់ទៅលើតែសោភ័ណភាព និងគំនិតឆ្នៃប្រឌិត របស់សម្លៀកបំពាក់ ឬបង្ហាញពីអ្វីដែលម្ចាស់យីហោ ឬអ្នកឆ្នៃម៉ូដចង់បានប៉ុណ្ណោះ។ ប៉ុន្តែ​កាលពីយប់ថ្ងៃចន្ទទី៨ ខែកញ្ញានេះ យីហោសម្លៀកបំពាក់ រ៉ាល់ ឡូរ៉ង់ (Ralph Lauren) ដ៏ល្បីឈ្មោះ​របស់​អាមេរិក បានបង្ហាញនូវកម្មវិធីដ៏ប្លែកចម្លែក«អស្ចារ្យ» នូវការបង្ហាញម៉ូដសម្លៀកបំពាក់របស់ខ្លួន នៅកណ្ដាល​ឧទ្យានធំ នៃទីក្រុងញ៉ូយក។ នោះគឺបញ្ចូលបច្ចេកវិទ្យា 4D មកធ្វើជាក្រឡាដើរ និងតុបតែងឆាកឲ្យនារីៗ​បង្ហាញម៉ូដ បង្កើតជាទស្សនីយភាពដ៏គួរឲ្យស្ងប់ស្ងែង។

នារីបង្ហាញម៉ូដដ៏ស្អាតសង្ហា បានស្លៀកសម្លៀកបំពាក់ដែលទើបនឹងត្រូវបានឆ្នៃម៉ូដថ្មី ហើយបានចេញ​មក​ដើរ​ក្នុងឆាក ចេញចូលជាមួយនឹងរូបភាព ដែលត្រូវបានគេបញ្ចាំងឡើងទៅលើផ្ទាំងសំពត់ស។ រូបភាព​ទាំង​នោះ សុទ្ធតែជាទីកន្លែងដ៏សំខាន់ៗ នៅទីក្រុងញ៉ូយក និងតំបន់មួយចំនួនទៀត ក្នុងសហរដ្ឋអាមេរិក។

ម្ចាស់យីហោ លោក រ៉ាល់ ឡូរ៉ង់ ដែលមានវត្តមាននៅទីនោះដែរ បានសម្ដែងការស្ងើចសរសើរ ដោយខ្លួន​លោកផ្ទាល់តែម្ដង់ ចំពោះផ្ទាំងទស្សនីយភាពនេះ។ ប៉ុន្តែក្រុមហ៊ុនឆ្នៃម៉ូដ មិនបានបង្ហើបឲ្យដឹងពីអាថ៌កំបាំង នៃការរកឃើញនេះទេ ដោយគ្រាន់តែនិយាយថា ជាការបូកបញ្ចូលគ្នារវាងការបង្ហាញម៉ូដ និងបច្ចេកវិទ្យាថ្មី ដែលមិនដែលធ្លាប់មាន ក្នុងពេលកន្លងមកប៉ុណ្ណោះ៕

ដើម្បីកុំឲ្យរងចាំយូរ សូមទស្សនាវីដេអូនេះ ដូចតទៅ៖

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...