ខឹងប្រុសក្បត់ ប្រមូលសម្ភារៈ Apple បំផ្លាញចោល ដើម្បីសងសឹក
ស្ត្រីណាមិនឈឺ នៅពេលដឹងថា បុរសដែលខ្លួនស្រឡាញ់ បានក្បត់ចិត្ត ល្មោភស្នេហ៍ ចង់ជិះទូកម្ដងពីរនោះ? ប៉ុន្តែធ្វើយ៉ាងដូចម្ដេច ដើម្បីឲ្យបុរសនោះដឹងខ្លួន និងយល់ ពីទំហំនៃការឈឺចាប់ សោកស្ដាយរបស់នាងបាន? យុវតីវ័យក្មេង ជាតិជប៉ុនម្នាក់ បានដឹងពីវីធីសាស្ត្រនេះ ហើយបានបង្កបង្កើតឲ្យបញ្ហា កាន់តែរំជើបរំជួលឡើង។
សង្សារបស់នាង ដែលជាប្រុសផិតក្បត់នេះ ជាមនុស្ស«ងប់» នឹងផលិតផល «អ័បផល» យ៉ាងសម្បើម។ អញ្ចឹងហើយ ទើបនាងបានប្រមែប្រមូល ផលិតផលនោះទាំងអស់ រាប់តាំងពី iPad មួយគ្រឿង iMac មួយគ្រឿង iPhones ពីរគ្រឿង MacBooks ពីរគ្រឿង និងអ្វីផ្សេងទៀត ជាច្រើន បើគិតជាប្រាក់ មានតម្លៃរាប់សិបពាន់ដុល្លារ ឬអាចឈានដល់ម៉ឺន នោះថែមទៀត។
ហើយនាងប្រមែប្រមូល មកធ្វើអី? ចម្លើយ៖ នាងយកមកត្រាំទឹក បំផ្លាញចោល។ នេះបើតាមសេចក្ដីរាយការណ៍ របស់សារព័ត៌មានអង់គ្លេស «Daily Mirror»។ សារព័ត៌មានបានរៀបរាប់ថា របស់របរទាំងនោះ ត្រូវបាននាងដាក់ចូល [...]