អ័បផល៖ កំព្យូទ័រ ម៉ាក ទាំងអស់ នឹង​មាន​រូបរាង​ថ្មី

ជាមួយនឹងភាពជឿជាក់ នៃការកើនឡើងនៃការលក់ ម៉ាស៊ីនកំព្យូទ័រ ប្រមាណជា ១៥% នៃការលក់ចេញរបស់អ័បផល ក្នុងឆ្នាំ២០១២កន្លងទៅ (ទល់នឹងនឹងការកើនឡើងតែ ២%ប៉ុណ្ណោះ នៃប៉េស្សេ PC) លោក ហ្វីល ឈីល័រ (Phil Schiller) នាយករងផ្នែកទីផ្សារនៃ ក្រុមហ៊ុនអ័បផល បានបង្ហាញកាលពីរាត្រីថ្ងៃអង្គារ ក្នុងទីក្រុងសាន ជូហ្សេ (រដ្ឋកាលីផរនី) នូវកំព្យូទ័រ ម៉ាកប៊ុក ប្រូ (MacBook Pro) ថ្មីមួយទៀត ដែលមានទំហំអេក្រង់ ១៣អ៊ីញ។
Loading...
  • ដោយ: កេសរ កូល
  • កែប្រែចុងក្រោយ: October 24, 2012
  • ប្រធានបទ:
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

ជាមួយនឹងភាពជឿជាក់ នៃការកើនឡើងនៃការលក់ ម៉ាស៊ីនកំព្យូទ័រ ប្រមាណជា ១៥% នៃការលក់ចេញរបស់អ័បផល ក្នុង​ឆ្នាំ២០១២កន្លងទៅ (ទល់នឹងនឹងការកើនឡើងតែ ២%ប៉ុណ្ណោះ នៃប៉េស្សេ PC) លោកនាយក​រង​ ផ្នែកទីផ្សារ ហ្វីល ឈីល័រ (Phil Schiller) នៃ ក្រុមហ៊ុនអ័បផល បានបង្ហាញកាលពីរាត្រីថ្ងៃអង្គារ ក្នុងទីក្រុងសាន ជូហ្សេ (រដ្ឋកាលីផរនី) នូវកំព្យូទ័រ ម៉ាកប៊ុក ប្រូ (MacBook Pro) ថ្មីមួយទៀត ដែលមានទំហំអេក្រង់ ១៣អ៊ីញ។

កំព្យូទ័រប្រភេទដាក់តាមខ្លួន ដែលចេញថ្មីនេះ មានទំងន់ ២០%ស្រាលជាង កំព្យូទ័រចេញមុនៗ មានអេក្រង់ប្រភេទភ្លឺថ្លា រ៉េទីណា (Rétina) របស់អ័បផល ហើយមានទំហំពីកស៊ែល ធំរហូតដល់ ២៥៦០ x ១៦៦០ ដែលជាទំហំមួយធំជាង ពីរដង នៃទំហំ ហ្វូល អាឆដេ (Full HD)។

បំពាក់ដោយ ម៉ាស៊ីនថតរូប (Facetime) មកជាមួយ ដែលមានសមត្ថភាពចាប់រូបបាន ៧២០ប៉េ (720p)។ រីឯតំលៃលក់ នឹង​ត្រូវគេដឹងចាប់ពី ១ ៦៩៩ ដុល្លាអាមេរិកឡើងទៅ ជាមួយនឹងប្រូសេស័រ អ៊ីនទែល ក័រ អាយ ប្រាំ (Core i5)  អង្គចងចាំ ៨ ជីហ្គាបាយ  និងទំហំឌីស ១២៨ជីហ្គាបាយ ជាឌីសផ្លាស្ស (flash)។

រូបរាងថ្មី របស់អាយម៉ាក (iMac)

ចំណែកឯ ម៉ាកមីនី វិញ ក៏បានវិវត្តន៍ទៅមុខដែរ ជាមួយនឹង ប្រូសេស័រ អ៊ីនទែល ក័រ អាយ ប្រាំ ឬប្រាំពីរ  (Core i5, i7 )  និង​ទំហំឌីស ៥០០ ជីហ្គាបាយ ជាឌីសវិលធម្មតា។ វាមានតម្លៃថោកជាងគេ តែ៥៩៩ដុល្លាប៉ុណ្ណោះ។

នៅទីបំផុត អាយម៉ាក (iMac កំព្យូទ័រដាក់នៅលើតុ) បានផ្លាស់ប្ដូរ រូបរាងរបស់វាខាងក្រៅរបស់វា ហើយមានអេក្រង់ស្ដើង​ជា​ទីបំផុត តែ២មីលីមែត្រប៉ុណ្ណោះ ដែលកំរាស់ទាំងក្រប ទាំងអេក្រង់ មានទំហំ៥មីលីមែត្រ។  មានទំហំអេក្រង់ ២១,៥អ៊ីញ និង​២៧អ៊ីញ ជាមួយនឹងកំរិតពីកស៊ែលរវាងពី ២ ៥៦០ x ១ ៤៤០ និង ១ ៩២០ x ១ ០៨០។ ទំហំមុំនៃភាពមើលឃើញរបស់វា មានរហូតដល់ ១៧៨ដឺក្រ ហើយទំហំឌីសអាចដាក់ថត សំនុំឯកសារនានា បានរហូតដល់ ៣តេហ្គាអូទែ (3 To ប្រហែល​ជា 3 000 Go និងប្រមាណជា 3 000 000 Mo)។ រីឯតម្លៃរបស់វា ១ ២៩៩ដុល្លា សម្រាប់ទំហំអេក្រង់ ២១,៤អ៊ីញ និង ១ ៧៩៩​ដុល្លា សម្រាប់ទំហំអេក្រង់ ២៧អ៊ីញ ហើយអាចអាស្រ័យ នឹងកំរិតនៃការតម្លើង (Setup Configuration) របស់វាផង៕

---------------------------------------------------
ដោយ ៖ កេសរកូល - ភ្នំពេញ ថ្ងៃទី២៣ ខែតុលា ឆ្នាំ២០១២
រក្សាសិទ្ធគ្រប់យ៉ាងដោយ៖ មនោរម្យព័ងអាំងហ្វូ

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...