ដកអភ័យឯកសិទ្ធិតំណាងរាស្ត្របារាំងម្នាក់ ព្រោះ«បង្ហោះរូបភាពហិង្សា»
លោក ហ្សីប៊ែរ កូឡា (Gilbert Collard) តំណាងរាស្ត្រមកពីគណបក្សរណសិរ្សជាតិ (Front Nationnal - មាននិន្នាការស្ដាំនិយមជ្រុល) ត្រូវបានរដ្ឋសភាបារាំង ដកអភ័យឯកសិទ្ធិសភានៅថ្ងៃនេះ ដើម្បីអនុញ្ញាតឲ្យប្រព័ន្ធយុត្តិធម៌ អាចបើកការស៊ើបអង្កេត និងអនុវត្តន៍នីតិវិធី ទៅលើរូបលោក ពីបទបានផ្សព្វផ្សាយរូបភាពហិង្សាជាច្រើន កាលពីថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០១៥ កន្លងមក។
ទូរទស្សន៍បារាំង «BFMTV» ដែលជំនាញខាងផ្សាយព័ត៌មានផ្ទាល់ ២៤ម៉ោង បានរាយការណ៍ថា គណៈកម្មាធិការអចិន្ត្រៃយ៍ នៃរដ្ឋសភាបារាំង បានប្រជុំនៅព្រឹកថ្ងៃពុធ ទី២៧ ខែកញ្ញា ឆ្នាំ២០១៧នេះ និងបានបោះឆ្នោតសម្រេច លើកអភ័យឯកសិទ្ធិសភា របស់តំណាងរាស្ត្រខាងលើ ដោយសម្លេងគាំទ្រសឹងតែ១០០ភាគរយ (ប្រឆាំង មានតែមួយសម្លេងប៉ុណ្ណោះ)។
ការបង្ហោះរូបភាពដ៏តក់ស្លុត ពីជនរងគ្រោះទាំងឡាយ ដែលបណ្ដាលពីអំពើដ៏ព្រៃផ្សៃ នៃក្រុមរដ្ឋអ៊ីស្លាម (ពាក្យអារ៉ាប់ហៅ Daech ពាក្យកាត់បារាំងហៅ EI [...]