Posts tagged as "Marine Le Pen"

បទយកការណ៍៖ បើ​រដ្ឋាភិបាល​បារាំង​គ្រាន់​បើ បញ្ឈប់​គម្រោង​ច្បាប់​នេះ​ទៅ !

បទយកការណ៍៖ បើ​រដ្ឋាភិបាល​បារាំង​គ្រាន់​បើ បញ្ឈប់​គម្រោង​ច្បាប់​នេះ​ទៅ !

បណ្ដាជនច្រើនជាង៣០០ពាន់នាក់ (តួលេខផ្ដល់ដោយនគរបាល) បានចុះដើរយ៉ាងគគ្រឹកគគ្រេង តាមដងវិថីធំៗ និង​សំខាន់ៗ ក្នុងទីក្រុងប៉ារីស ប្រឆាំងនឹង «អាពាហ៍ពីពាហ៍ សម្រាប់គ្រប់រូប» ឬហៅបានម្យ៉ាងទៀត «អាពាហ៍ពិពាហ៍នៃ​អ្នក​ស្រឡាញ់ភេទដូចគ្នា» នៅរសៀលថ្ងៃអាទិត្យទី២៤ខែមិនានេះ។ សម្រាប់អ្នករៀបចំបាតុកម្មនេះ ចំនួនអ្នកចូលរួមដ៏​សន្ធឹកសន្ធាប់ ដែលមានរហូតដល់ ១,៤លាននាក់ ច្រើនជាងលើកមុននេះ មានបំណងតែមួយ៖ ប្រឆាំងនឹងគម្រោងច្បាប់ ដែលនឹងដាក់អោយព្រឹទ្ធសភាបារាំងពិភាក្សា នៅថ្ងៃទី០៤ខែមេសាខាងមុខ។


បាតុកម្មប្រឆាំងនឹង គម្រោងច្បាប់«អាពាហ៍ពិពាហ៍នៃ​អ្នក​ស្រឡាញ់ភេទដូចគ្នា» នៅថ្ងៃអាទិត្យទី២៤ខែមិនា។

«បដិសេធចោល នូវការស្រឡាញ់ភេទដូចគ្នា ដែលមានលក្ខណៈជ្រុលនិយម!» នេះជាការស្រែកតាមប្រដាប់បំពងសម្លេង [...]

បារាំង៖ បាតុកម្ម​ប្រឆាំង «អាពាហ៍​​ពិពាហ៍​សម្រាប់​គ្រប់​រូប»​នៃអ្នក​មាន​ភេទ​ដូច​គ្នា

បារាំង៖ បាតុកម្ម​ប្រឆាំង «អាពាហ៍​​ពិពាហ៍​សម្រាប់​គ្រប់​រូប»​នៃអ្នក​មាន​ភេទ​ដូច​គ្នា

បណ្ដាជនប្រមាណជា ៨០ម្ម៉ឺននាក់ (តួលេខផ្ដល់ដោយអ្នករៀបចំ) មកពីគ្រប់ទិសទីក្នុងប្រទេសបារាំង បានមកប្រជុំគ្នា​នៅ​កណ្ដាលទីក្រុងប៉ារីស ដើម្បីច្រានចោលនូវគម្រោងច្បាប់ដែលនឹងអនុញ្ញាតអោយ អ្នកស្រឡាញ់ភេទដូចគ្នា​អាច​រៀបការ​បាន។ ជាគម្រោងច្បាប់ដែល ប្រធានាធិបតីលោក ហ្វ្រង់ស៊័រ ហូឡង់ ធ្លាប់សន្យា ក្នុងពេលលោកធ្វើយុទ្ធនាការ​ឃោសនារក​សម្លេងឆ្នោត។ នៅចំពោះមុខការទាមទារនៃបាតុកម្មនេះ លោកប្រធានាធិបតិ និងរដ្ឋាភិបាល ទំនងជាមិនរាថយឡើយ។


អ្នកតំណាងរាស្ត្រ ឬអ្នកនយោបាយ... ឈរនៅជួរមុខនៃបាតុកម្ម ដែលបានប្រមូលផ្ដុំគ្នានៅលើសួនជាប់ទួរអេហ្វ៊ែល។

ពីក្នុងចំណោមហ្វូងបាតុករ គេលឺសម្រែកយ៉ាងទ្រហឹងអឺងកង យ៉ាងដូច្នេះថា «ហ្វ្រង់ស៊័រ ៗ ! ច្បាប់របស់អ្នក យើងមិន​ចង់ បានទេ»។

តាមការអោយដឹងរបស់ [...]

ស្ដេចចំរៀងស្រីម៉ាដូណា កម្ដៅ អ្នកនយោបាយបារាំង

ស្ដេចចំរៀងស្រីម៉ាដូណា កម្ដៅ អ្នកនយោបាយបារាំង

នៅទីក្រុងប៉ារីស ថ្ងៃទី១៤កក្កដាកន្លងទៅនេះ តារាចំរៀងពិភពលោក ដែលជាប់ឈ្មោះជា ស្ដេចចំរៀងប៉ុបស្រី ម៉ាដូណា (Madonna) បានឆ្លើយតបទៅនឹង ការទន្ទឹងរងចាំ ជាយូមកហើយ របស់អ្នកស្រលាញ់ចូលចិត្តតារាចំរៀងនេះ នៅក្នុងពហុ កីឡាដ្ឋាន ដ៏ធំជាងគេ របស់ប្រទេសបារាំង។ ជាព្រឹត្តិការណ៍ទីពីរដែលគេបានរៀបចំឡើង នៅយប់ថ្ងៃបុណ្យជាតិរបស់ បារាំង បន្ទាប់ពីព្រឹត្តិការណទីមួយ ដែលមានការបាញ់កាំជ្រួច ដោយរៀបជាឈុតឆាត នៅតួរអេសហ្វែល។ ជាការសំដែង ដ៏អស្ចារ្យ​មួយ នៅក្រោម ការហ៊ោកញ្ជ្រៀវ និងក្រសែភ្នែក ប្រមាណជា ៨០ ០០០គូរ នៃអ្នកចូលចិត្តស្រលាញ់ ម៉ាដូណា ជាមួយនឹង ប្រធានបទ «ថ្ងៃវាយរំដោះ គុកបាស្ទីយ៍» ដែលតារាចំរៀងនេះ​ ចង់និយាយទៅកាន់ពិភពលោក អំពីសារ នៃភាពអត់អោន និងការការពារសិទ្ធិមនុស្ស។

ក្នុងការប្រគុំតន្ត្រី ដែលធ្វើរហូតដល់យប់ម៉ោង [...]



ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...