អេម៉ានុយអែល ម៉ាក្រុង ជាប់​ឆ្នោត​ជា​ប្រធានាធិបតី​បារាំង ដោយ​សម្លេង​៦៥,៥%

លោក អេម៉ានុយអែល ម៉ាក្រុង (Emmanuel Macron) បេក្ខជននិយមកណ្ដាល មកពីគណបក្ស «En Marche!» បានជាប់ឆ្នោតជាប្រធានាធិបតីបារាំង នៅក្នុងការបោះឆ្នោតជុំទីពីរ នៅថ្ងៃអាទិត្យទី៧ ខែឧសភានេះ។ លោកទទួលបានសម្លេង ៦៥,៥% ឈ្នះពីលើអ្នកស្រី ម៉ារីន ឡឺពេន (Marine Le Pen) បេក្ខនារីស្ដាំនិយមជ្រុល មកពីគណបក្ស «Front National» ដែលទទួលបានសម្លេងតែ ៣៤,៥%ប៉ុណ្ណោះ។
អេម៉ានុយអែល ម៉ាក្រុង ជាប់​ឆ្នោត​ជា​ប្រធានាធិបតី​បារាំង ដោយ​សម្លេង​៦៥,៥%
លោក អេម៉ានុយអែល ម៉ាក្រុង ជាប់ជាប្រធានាធិបតីវ័យក្មេងបំផុត របស់ប្រទេសបារាំង។ (រូបថតលើហ្វេសប៊ុក)
Loading...
  • ដោយ: ដ. កែវ ([email protected]) - ប៉ារីស ថ្ងៃទី០៧ ឧសភា ២០១៧
  • កែប្រែចុងក្រោយ: May 07, 2017
  • ប្រធានបទ: ឆ្ពោះទៅអេលីហ្សេ
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

ប្រទេសបារាំងមានប្រធានាធិបតីថ្មី គឺលោក អេម៉ានុយអែល ម៉ាក្រុង (Emmanuel Macron) ដែលនឹងមកជំនួស​តំណែងលោក ហ្វ្រង់ស៊័រ ហូឡង់ (François Hollande) ប្រធានាធិបតីផុតអាណត្តិ។ លោក ម៉ាក្រុង បេក្ខជននិយមកណ្ដាល មកពីគណបក្ស «En Marche!» ទទួលបានសម្លេង ៦៥,៥% ឈ្នះដាច់ពីលើអ្នកស្រី ម៉ារីន ឡឺពេន (Marine Le Pen) បេក្ខនារីស្ដាំនិយមជ្រុល មកពីគណបក្ស «Front National» ដែលទទួលបានសម្លេង ៣៤,៥% នៅក្នុងការបោះឆ្នោត ជ្រើសតាំងប្រធានាធិបតី ជុំទី២ ថ្ងៃទី៧ ខែឧសភានេះ។

បើតាមវិទ្យាស្ថានស្ទង់មតិ «Elabe» បានឲ្យដឹងថា អាត្រាពលរដ្ឋបារាំង ដែលមិនបានមកចូលរួមបោះឆ្នោត មានចំនួនដល់ទៅ ២៥,៨% ដែលបង្ហាញឲ្យឃើញ ពីការថយចុះ នូវចំនួនអាត្រា នៃអ្នកចូលរួមបោះឆ្នោត ក្នុងអាណត្តិនេះ បើប្រៀបធៀប​ទៅនឹងការបោះឆ្នោត ឆ្នាំ២០១២។ ក្នុងការបោះឆ្នោតជុំទី១ ថ្ងៃទី២៣ ខែមេសាកន្លងទៅ ចំនួនអាត្រា នៃពលរដ្ឋដែលមិនបានចូលរួម ក្នុងការបោះឆ្នោតមានចំនួន ២២,២៣%។

ប្រធានាធិបតីក្មេងជាងគេ...

លោក អេម៉ានុយអែល ម៉ាក្រុង អាយុ៣៩ឆ្នាំ បានក្លាយជាប្រធានាធិបតីបារាំង (ទី៨ នៃសាធារណរដ្ឋទី៥) ដែលមានវ័យក្មេងជាងគេបង្អស់ នៅក្នុងប្រវត្តិសាស្ត្រ របស់ប្រទេស។ កាលពីជាងមួយឆ្នាំមុននេះ លោក ម៉ាក្រុង ដែលជាអតីតរដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច បានចាកចេញពីរដ្ឋាភិបាល របស់លោកប្រធានាធិបតី ហ្វ្រង់ស៊័រ ហូឡង់ ដើម្បីបង្កើតចលនានយោបាយថ្មីមួយ។ នៅក្នុងរៀងរាល់ការស្ទង់មតិ លោក តែងមានចំណាត់ថ្នាក់លើគេជានិច្ច ជាពិសេសមានពិន្ទុច្រើនជាងបេក្ខជន ឬបេក្ខនារី មកពីគណបក្សធំៗចំនួនពីរ ដែលបានកាន់អំណាច (ផ្លាស់វេនគ្នា) តាំងពីច្រើនទសវត្សន៍មកហើយ។

ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ នឹងត្រឡប់មកជម្រាបជូនប្រិយមិត្តវិញ ពីជីវប្រវត្តិដ៏គួរឲ្យរំជួលចិត្ត របស់លោក ម៉ាក្រុង នៅក្នុងអត្ថបទលើកក្រោយរបស់ខ្លួន៕

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...