អាជ្ញាកណ្ដាលបាល់ទាត់ ដកកាំភ្លើងគម្រាមពេលកំពុងប្រកួត
មុននឹងចូល ក្នុងទីលានប្រកួតបាល់ទាត់ គ្រប់កីឡាករទាំងអស់ សុទ្ធតែត្រូវបានអាជ្ញាកណ្ដាល ត្រួតពិនិត្យជាមុន ថាមិនមានរបស់របរណាមួយ ដែលអាចបង្កគ្រោះថ្នាក់ ដល់កីឡាករផ្សេង និងរំខានដល់ការប្រកួតឡើយ។ តែសំនួរត្រូវសួរថា បើអាជ្ញាកណ្ដាល ជាអ្នកត្រួតពិនិត្យកីឡាករ ចុះនរណាជាអ្នកត្រួតពិនិត្យ អាជ្ញាកណ្ដាល? តើស្ថានការណ៍ឈានដល់កម្រិតណា រហូតធ្វើឲ្យអាជ្ញាកណ្ដាលមួយរូប ចាំបាច់ត្រូវរកវិធីការពារខ្លួន ដល់ថ្នាក់ដកអាវុធ ចេញមកគម្រាមនោះ?
ហេតុការណ៍បានកើតឡើង មិននឹកស្មានដល់ កាលពីចុងសប្ដាហ៍នេះ រវាងការប្រកួត របស់ក្រុម «Brumadinho » និង «Amantes da Bola» នៅក្នុងប្រទេសប្រេស៊ីល។ បន្ទាប់ពីបានបណ្ដេញកីឡាករមួយរូប ចេញពីការប្រកួត អាជ្ញាកណ្ដាលនៃការប្រកួតនេះ ត្រូវបានច្រានឲ្យដួល និងរងនូវការវាយដំ លើរាងកាយ ពីសំណាក់កីឡាករមួយចំនួន។ ព្រឹត្តិការណ៍នេះ បានបង្ខំឲ្យអាជ្ញាកណ្ដាល បាត់បង់ឈាមត្រជាក់»របស់ខ្លួន [...]