បាល់​ទាត់​នៅ​ហុយឌុយរ៉ាស៖ ​ដៃ​ប៉ះ​កំប៉េះ​គូទ នឹង​​ត្រូវ​​អាជ្ញា​កណ្ដាល​ដេញ​ចេញ (vdo)

ជាការបណ្ដេញចេញ ដ៏កម្រមួយ នៅក្នុងប្រវត្តិសាស្ត្របាល់ទាត់។ នៅក្នុងប្រទេសហ៊ុយឌុយរ៉ាស កីឡាករ​ចាំ​ទី​បាល់​ទាត់​មួយ​រូប ត្រូវបានអាជ្ញាកណ្ដាល លើកកាតក្រហមបណ្ដេញចេញពីការប្រកួត បន្ទាប់ពីកីឡាកររូបនេះ បាន​យក​ដៃ​ទៅ​ប៉ះ​គូទ​របស់​កីឡាករ​គូរប្រជែង។
រូបភាពផ្តិតចេញវីដេអូ បង្ហាញពីអ្នកចាំទី បានទះបំប៉េះគូទ​ខ្សែប្រយុទ្ធ របស់ក្រុមគូរប្រជែង។
Loading...
  • ដោយ: ឈូករ័ត្ន ដោយ ឈូករ័ត្ន (ទាក់ទង៖ [email protected]) - ប៉ារីស ថ្ងៃទី១៨ តុលា ២០១៤
  • កែប្រែចុងក្រោយ: October 19, 2014
  • ប្រធានបទ: ហួសចិត្ត
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

ទង្វើនេះ មិនត្រូវបានអាជ្ញាកណ្ដាល ដែល​រត់​កណ្ដាល​ទី​លាន​មើល​ឃើញ​ទេ តែ​ត្រូវ​បាន​រាយការណ៍​លើក​ទង់​ជ័យ​ឡើង ដោយ​ជំនួយ​ការ​អាជ្ញា​កណ្ដាល នៅ​ខ្សែ​ចំហៀង​ទៅ​វិញ។ កីឡាករ​ចាំ​ទី​ឲ្យ​ក្រុម ម៉ារ៉ាតុង ជញ័រ ម៉ូរ៉ាល់ (Marathon Junior Morales) ដែល​មិន​ទាំង​ដឹង​ខ្លួន​ផង ក៏​ស្រាប់​តែ​ភ្ញាក់​ព្រើត នឹង​ការ​ដក​កាត​ក្រហម​បណ្ដេញ​ខ្លួន​ចេញ​នេះ។

នៅនាទីទី៨៦ កីឡាក​រចាំ​ទី​បាន​ស្ទុះ​ទៅ​ចាប់​បាល់ ហើយ​បាន​យក​ដៃ​ស្ដាំ​របស់​ខ្លួន ទៅ​ទះ​លើ​កំប៉េះ​គូទ​កីឡាករ​ខ្សែ​ប្រយុទ្ធ របស់​ក្រុម​បាល់​ទាត់​គូរ​ប្រជែង។ សម្រាប់​ពិភព​បាល់​ទាត់​ទូ​ទៅ កាយវិការ​នេះ​តែង​ត្រូវ​បាន​ចាត់​ទុក ថា​ជា​រឿង​មួយ​ធម្មតា ឬ​ជា​ការ​បង្ហាញ​ពី​ភាព​ស្និត​ស្នាល​មួយ​បែប។ ប៉ុន្តែ​សម្រាប់​អាជ្ញា​កណ្ដាល​ទាំង​ពីរ​រូប វា​ជា​«កាយវិការ​អាស​អាភាស»។ នេះ​បើ​តាម​ការ​ស្រង់​សម្ដី​អាជ្ញា​កណ្ដាល របស់​សារព័ត៌មាន​ក្នុង​ស្រុក​មួយ នៃប្រទេស ហុងឌុយរ៉ាស់ (ទ្វីបអាមេរិកកណ្ដាល)។

បើតាមច្បាប់បាល់ទាត់ ប្រសិនបើអ្នកចាំទីធ្វើកំហុស នឹងមានការពិន័យដោយទាត់បញ្ចូលទីដោយផ្ទាល់ ចំងាយ​៩ម៉ែត្រ។ ប៉ុន្តែការពិន័យនេះ មិនត្រូវអនុវត្តបានសម្រេចទេ ដោយសារតែក្រុមបាល់ទាត់ ម៉ារ៉ាតុង ជញ័រ ម៉ូរ៉ាល់ បានមូលមាត់គ្នាតវ៉ា មិនបន្តទាត់ទៅទៀត ដើម្បីសម្ដែងការមិនពេញចិត្ត ចំពោះការពិន័យ​កាត​ក្រហម ហើយម្យ៉ាងទៀតវាជិតដល់ម៉ោង ត្រូវចប់ការប្រកួតផង៕

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...