ក្បាច់វាយតឺនីសពិសេស បញ្ចេញផ្ទួនៗគ្នា របស់កីឡាករ ឌីមីត្រូវ (vdo)
- ដោយ: សេក មនោរកុមារ ដោយ សេក មនោរកុមារ (ទាក់ទង៖ [email protected]) - ប៉ារីស ថ្ងៃទី១៧ តុលា ២០១៤
- កែប្រែចុងក្រោយ: October 19, 2014
- ប្រធានបទ: ទេពកោសល្យ
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
ជាការពិតហើយ ទេពកោសល្យរបស់កីឡាករ វាយកូនបាល់លើវាលរាប (ឬតឺនីស) មួយចំនួន អាចមានសភាពប្រហាក់ប្រហែលគ្នា។ ប៉ុន្តែ យកទេពកោសល្យនោះមកបញ្ចេញ នៅក្នុងការប្រកួតធំៗ ជាការចាប់យកហនិភ័យមួយ។
ប៉ុន្តែចំណែកឯកីឡាករ ហ្គ្រីហ្គ័រ ឌីមីត្រូវ វិញ មិនបានគិតដូច្នោះឡើយ ព្រោះកីឡាកររូបនេះ បានយកទេពកោសល្យ ដ៏ប៉ិនប្រសព្វរបស់ខ្លួន ក្នុងការវាយកូនបាល់ពីក្រោយខ្នងមកវិញ មកប្រើក្នុងការប្រកួតក្នុងរគ្គ១/៤ផ្ដាច់ព្រ័ត នៅរាជធានីស្ដុកខូល (Stockholm) នៃប្រទេសស៊ុយអែត។
ការបង្ហាញក្បាច់វាយបកពីក្រោយមកវិញនេះ ត្រូវបានកីឡាករជាតិប៊ុលហ្គារីរូបនេះ វាយផ្ដាច់សម្រេចយកឈ្នះ ដល់ទៅពីរដងផ្ទួនៗ ទៅលើកីឡការគូរប្រជែង ជាតិអាមេរិកាំង លោក ចាក់ សុគ (Jack Sock)។ មិនត្រឹមតែប៉ុណ្ណោះ នៅចំពោះទេពកោសល្យដ៏កំពូលនេះ កីឡាករអាមេរិកាំងដែលបានប្រកួតចាញ់ (ក្នុងពិន្ទុ ៥-៧, ៦-៤, ៦-៣) បានលើកមេដៃបង្ហាញទៅកីឡាករ ឌីមីត្រូវ វិញ ជាសញ្ញាថា «អស្ចារ្យមែន» និងបន្ទាប់មកបានទៅបុកកណ្ដាប់ដៃគ្នា ជាសញ្ញាថា «អញចាញ់អស់ចិត្តហើយ» នោះថែមទៀត។
រកមើលទេពកោសល្យរបស់កីឡាករល្បី តាមរយៈវីដេអូខាងក្រោម៖