កម្ពុជាប្រដៅស្នងការជាន់ខ្ពស់ អ.ស.ប ឲ្យយល់ពី«នីតិរដ្ឋ»
«កម្ពុជា មិនស្ថិតក្នុងដំណាក់កាលកុមារភាពទៀតទេ» បើនិយាយទាក់ទង ដល់វិស័យសិទ្ធិមនុស្ស លិទ្ធិប្រជាធិបតេយ្យ និងនីតិរដ្ឋ រួមទាំងសេរីភាព នៃការបញ្ចេញមតិ សេរីភាពនៃការចូលរួម និងកាតព្វកិច្ចផ្សេងៗ។ នេះ ជាការអះអាង នៅក្នុងសេចក្ដីថ្លែងការណ៍មួយ របស់ស្ថានបេសកកម្មអចិន្ត្រៃយ៍ របស់ប្រទេសកម្ពុជា ប្រចាំអង្គការសហប្រជាជាតិ តបដោយផ្ទាល់ ទៅនឹងការលើកឡើង កាលពីថ្ងៃទី២៥ ខែសីហា ឆ្នាំ២០១៧ របស់ឧត្ដមស្នងការជាន់ខ្ពស់ របស់អង្គការសហប្រជាជាតិ ទទួលបន្ទុកសិទ្ធិមនុស្ស ដែលបានប្រតិកម្ម ទៅនឹងការបិទអង្គការ «NDI» និងប្រព័ន្ធផ្សព្វផ្សាយឯករាជ្យមួយចំនួន នៅកម្ពុជា។
អង្គការសហប្រជាជាតិ តាមរយៈសម្លេង របស់អ្នកស្រី «Liz Throssell» អ្នកនាំពាក្យឧត្ដមស្នងការជាន់ខ្ពស់ ទទួលបន្ទុកសិទ្ធិមនុស្ស (HCDH) បានធ្វើប្រតិកម្មខ្លាំងៗ ចំពោះចំណាត់ការជាបន្តបន្ទាប់នោះ ដោយថ្លែងអំពាវនាវ ឲ្យរដ្ឋាភិបាលកម្ពុជា ត្រូវគោរពកាតព្វកិច្ចខ្លួន [...]