NDI រៀបចំ​វេទិការ​ពិភាក្សា​គណបក្ស​នយោបាយ​នៅ​ទូរទស្សន៍​ជាតិ

វិទ្យាស្ថានជាតិប្រជាធិបតេយ្យសម្រាប់កិច្ចការអន្តរជាតិ (NDI) បានរៀបចំកិច្ចពិភាក្សាបេក្ខជនតំណាងរាស្រ្ត របស់​គណបក្សនយោបាយ នៅទូរទស្សន៍ជាតិកម្ពុជា នាព្រឹកថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០១៣នេះ។
Loading...
  • ដោយ: អ៊ុំ បូរី
  • កែប្រែចុងក្រោយ: July 17, 2013
  • ប្រធានបទ:
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

វិទ្យាស្ថានជាតិប្រជាធិបតេយ្យសម្រាប់កិច្ចការអន្តរជាតិ (NDI) បានរៀបចំកិច្ចពិភាក្សាបេក្ខជនតំណាងរាស្រ្ត របស់​គណបក្សនយោបាយ នៅទូរទស្សន៍ជាតិកម្ពុជា នាព្រឹកថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០១៣នេះ។


ការរៀបចំកម្មវិធីរបស់ វិទ្យាស្ថានជាតិប្រជាធិបតេយ្យសម្រាប់កិច្ចការអន្តរជាតិ នៅតាមបណ្ដាខេត្ត។ (រូបថត NDI)

លោកស្រី ឡូរ៉ា ថូមថុន(Laura Thornton)ជានាយកជាន់ខ្ពស់របស់NDIប្រចាំប្រទេសកម្ពុជា បានពន្យល់ប្រាប់ទស្សនាវដ្ដី​មនោរម្យព័ងអាំងហ្វូថា៖ «កិច្ចពិភាក្សានេះផ្តោតសំខាន់ទៅលើបញ្ហាការអប់រំ ការអភិវឌ្ឍន៍ អំពើពុករលួយ ភាពអត់ការងារ​ធ្វើរបស់ពលរដ្ឋ និងបញ្ហាដទៃទៀតជាច្រើន»។ លោកស្រីរំពឹងថាកិច្ចពិភាក្សានេះនឹងផ្តល់ពត៌មានដល់ប្រជាពលរដ្ឋ ដើម្បី​ជាមូលដ្ឋានក្នុងការសម្រេចចិត្ត ក្នុងបោះឆ្នោតជូនគណបក្សណាមួយ ដែលខ្លួនពេញចិត្តនាពេលខាងមុខនេះ។

លោកស្រី ឡូរ៉ា ថូមថុន ក៏បានសម្តែងនូវការសោកស្តាយ ដោយហេតុថា(NDI)បានអញ្ជើញ​គណបក្ស​នយោបាយទាំង​ប្រាំបីឲ្យចូលរួមក្នុវេទិការនេះ។ប៉ុន្តែមានគណបក្សតែប្រាំមួយតែប៉ុណ្ណោះ ដែលបានចូលរួម។

សេចក្តីប្រកាសពត៌មានរបស់ NDI បានបង្ហាញឲ្យដឹងថា កិច្ចពិភាក្សាលើកទីមួយ នឹងស៊ីពេលប្រហែលពីរម៉ោង។ កិច្ច​ពិភាក្សាលើកទីមួយនេះ មានតំណាងមកពីគណបក្សនយោបាយចំនួនបី៖ គណបក្សប្រជាជនកម្ពុជា គណបក្សសង្គ្រោះ​ជាតិ និងគណបក្សខ្មែរអភិវឌ្ឍន៍សេដ្ឋកិច្ច។

កិច្ចពិភាក្សាលើកទីពីរ នឹងចាប់ផ្តើមថត នៅម៉ោង ១ និង ៣០ រសៀល និងស៊ីពេលប្រហែល ១ ម៉ោងកន្លះ។ កិច្ចពិភាក្សានេះ មានតំណាងមកពី ៣ គណបក្សនយោបាយទៀត រួមមាន៖ គណបក្សហ្វ៊ុនស៊ិនប៉ិច គណបក្សសញ្ជាតិកម្ពុជា និងគណបក្ស​ខ្មែរឈប់ក្រ។

សេចក្តីប្រកាសដដែលនេះឲ្យដឹងថា កិច្ចពិភាក្សាទាំងពីរនេះ នឹងត្រូវចាក់ផ្សាយ នៅលើកញ្ចក់ទូរទស្សន៍ជាតិកម្ពុជា នៅ​ថ្ងៃ​សៅរ៍ ទី២០ និងថ្ងៃអាទិត្យទី២១ ខែកក្កដា ចាប់ពីម៉ោង ៩ រហូតដល់ម៉ោង ១១ ព្រឹក ហើយកិច្ចពិភាក្សាទាំងនេះ នឹងត្រូវចាក់​ផ្សាយឡើងវិញ នៅថ្ងៃពុធ ទី២៤ និងថ្ងៃព្រហស្បតិ៍ទី២៥ ខែកក្កដា ចាប់ពីម៉ោង ៤ រហូតដល់ម៉ោង ៦ ពេល្ងាច។

សូមរម្លឹកថា កាលពីថ្ងៃទី១៤ខែកក្កដាកន្លងទៅថ្មីៗនេះ(NDI)ក៏បានរៀបចំព្រឹត្តិការណ៍ស្រដៀងគ្នានេះដែរ នៅស្រុក​ខ្សាច់​កណ្តាល ខេត្តកណ្តាល។ ប៉ុន្តែលោក អ៊ូ ចន្ទរិទ្ធជាតំណាងគណបក្សសង្រ្គោះជាតិ ដែលជាគណបក្សប្រឆាំង​ធំជាងគេ​នៅ​កម្ពុជា បានសម្រេចដកខ្លួនជាបន្ទាន់ពីកម្មវិធីនោះ ដោយលើកហេតុផលថា មានការរំខានពីមនុស្សមួយក្រុម និងបាន​ចោទ​ប្រកាន់ថា ការរំខាននោះជាការរៀបចំរបស់គណបក្សប្រជាជនកម្ពុជា ដែលជាគណបក្សកាន់អំណាច។

ករណីនេះ លោកស្រី ឡូរ៉ា ថូមថុន បានថ្លែងប្រាប់កាសែតភ្នំពេញប៉ុស្តិ៍ ដោយចាត់ទុកការដកខ្លួន​របស់​គណបក្សប្រឆាំង​គឺជាការបាត់បង់ឱកាសធំមួយ បើទោះជាការរំខាននៅក្នុងវេទិការនោះជាការពិតក៏ដោយ។ ពីព្រោះ​វេទិការនោះនឹងត្រូវ​យកទៅចាក់ផ្សាយតាមវិទ្យុ និងស្ថានីទូរទស្សន៍ជាតិ ដែលមានអ្នកស្តាប់ច្រើនជាងនេះ៕

--------------------------------------------------------
ដោយៈ អ៊ុំ បូរី - ភ្នំពេញថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០១៣
រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ មនោរម្យព័ងអាំងហ្វូ

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...