ម៉ម សូណង់ដូ៖ មេ​បក្ស​សង្គ្រោះ​ជាតិ​ទាំង​ពីរ​«គ្មាន​សមត្ថភាព»

ដើម្បីតែប្រជាប្រិយភាពរបស់ខ្លួន និងចង់បានការគាំទ្រ ពីពលរដ្ឋនោះ គណបក្សនយោបាយនីមួយៗ ចាំបាច់ត្រូវមានគោល​នយោបាយពិសេសៗ របស់ខ្លួន ក្នុងនោះគោលនយោបាយ «វាយប្រហារលើបក្ស ដែលជាដៃគូរប្រកួតប្រជែង»។ ហើយគណបក្សសំបុកឃ្មុំ សង្គមប្រជាធិបតេយ្យ របស់លោក ម៉ម សូណង់ដូ ក៏មិនខុសគ្នា ពីគណបក្សទាំងនោះដែរ។
Loading...
  • ដោយ: អ៊ុម វ៉ារី អត្ថបទ ៖ អ៊ុម វ៉ារី ([email protected]) - យកការណ៍៖ ស្រ៊ុន ទិត្យ - ភ្នំពេញថ្ងៃទី១០ កញ្ញា ២០១៥
  • កែប្រែចុងក្រោយ: September 17, 2015
  • ប្រធានបទ: នយោបាយ
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

លោក ម៉ម សូណង់ដូ ប្រធានគណបក្សសំបុកឃ្មុំ​សង្គមប្រជាធិបតេយ្យ ដែលទើបតែទទួលបាន​ការគាំទ្រ និង​ជ្រើសរើស ជាប្រធានបក្សជាផ្លូវការនោះ បានធ្វើការរិះគន់យ៉ាងចាស់ដៃ ទៅលើគណបក្សនយោបាយ​មួយ​ចំនួន នៅ​កម្ពុជាថា បាននឹងប្រើប្រាស់ នូវ«ប្រជាភិថុត» ធ្វើការបោកប្រាស់រាស្ត្រ ព្រោះតែចង់បានអំណាច ដោយ​មិនគិតពីប្រយោជន៍ពលរដ្ឋ សង្គម និងប្រយោជន៍ជាតិជាធំ។

នាថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០១៥ ម្សិលម៉ិញនេះ ក្នុងសមាជគណបក្សសំបុកឃ្មុំ​សង្គមប្រជាធិបតេយ្យ លោក ម៉ម សូណង់ដូ ដែលត្រូវបានជ្រើសតាំងជា «ប្រធានបក្ស» បានចាប់ផ្តើមជ្រើសរើស យកគណបក្សសង្គ្រោះជាតិ ជាដៃគូប្រជែងក្នុងឆាកនយោបាយ ដើម្បីទាញយកការគាំទ្រ ពីពលរដ្ឋ។

ជាមួយនឹងកិច្ចស្វាគមន៍ ក្នុងការបើកបវេស្សនកាលថ្មី នៃគណបក្ស«សំបុកឃ្មុំ​សង្គមប្រជាធិបតេយ្យ»នេះ ម៉ម សូណង់ដូ ធ្វើការវាយប្រហារ ដោយពាក្យសម្ដីធ្ងន់ៗ និងមិនសំចៃមាត់ឡើយ លើគណបក្សមួយ​ដែលគេ​ស្គាល់​ថា ជាគណបក្សប្រឆាំង ឬគណបក្សសម្លេងភាគតិចក្នុងរដ្ឋសភា ដឹកនាំដោយលោក សម រង្ស៊ី និងលោក កឹម សុខា។

ប្រធានបក្សថ្មី លោក ម៉ម សូណង់ដូ បានចាត់ទុកថា ថ្នាក់ដឹកនាំនៃគណបក្សសង្គ្រោះជាតិ គ្មានលទ្ធភាព និង​សមត្ថភាព ដើម្បីដោះស្រាយបញ្ហាសង្គមជាតិ ពិសេសក្នុងរឿងព្រំដែន។ លោកថ្លែងដូច្នេះថា «ខ្ញុំមាន​ដំណោះ​ស្រាយ ទាំងអស់។ ហើយអ្នកទាំងពីរហ្នឹង (សម រង្ស៊ី, កឹម សុខា) មិនអាចដោះស្រាយបានទេ។ (...) ម៉ម សូណង់ដូ ដោះស្រាយបាន ពេលណាដែលជាប់ឆ្នោត មិនមែនរកដំណោះស្រាយ ដោយប្រើកម្លាំងបាយ​កាប់​ចាក់​ទេ គឺមានច្បាប់ និងសាក្សីរស់។»

លោកបានបន្ថែមការចោទប្រកាន់ លើគណបក្សសង្គ្រោះជាតិថា ព្រោះតែចង់បានអំណាច ចង់បានមុខមាត់ នាំ​គ្នាដើរចូលរដ្ឋសភា ក្បត់នូវសម្បថរបស់ខ្លួន មុខប្រាសាទអង្គរវត្ត ឆ្នាំ២០១៣ ក្បត់ឆន្ទៈ និងការគាំទ្រ​របស់​ម្ចាស់​ឆ្នោត ដែលបានដាក់ជំនឿទុកចិត្តរបស់ខ្លួន។

» សូមស្តាប់ការបកស្រាយទាំងស្រុង របស់លោក ម៉ម សូណង់ដូ ដូចខាងក្រោម៖

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...