Posts tagged as "IRI"

IRI៖ ពលរដ្ឋ​កម្ពុជា​ចង់​ឃើញ «ប្រទេស​មាន​ការ​ផ្លាស់​ប្តូរ»

IRI៖ ពលរដ្ឋ​កម្ពុជា​ចង់​ឃើញ «ប្រទេស​មាន​ការ​ផ្លាស់​ប្តូរ»

នៅពេលដែលដំណោះស្រាយភាពតានតាំង នៃវិបត្តិនយោបាយកម្ពុជា នៅតែមិនទាន់មានពន្លឺនៅឡើយនោះ វិទ្យាស្ថានសាធារណរដ្ឋអន្តរជាតិ របស់អាមេរិកបានចេញរបាយការណ៍មួយ ចូលមកបន្ថែមគ្រឿងផ្សំរបស់ខ្លួន ដាក់​ឲ្យវិបត្តិនេះកាន់តែមានទម្ងន់ធ្ងន់ឡើងថែមទៀត។ របាយការណ៍នៃការស្ទង់មតិ ដែលចេញផ្សាយ នៅថ្ងៃទី២៤ ខែ​មករានេះ នឹងមិនធ្វើឲ្យរដ្ឋាភិបាល របស់នាយករដ្ឋមន្ត្រីចាស់វស្សា លោក ហ៊ុន សែន សប្បាយចិត្តប៉ុន្មានឡើយ។


រូបភាពមួយ ដែលថតចម្លងចេញពីរបាយការណ៍ របស់វិទ្យាស្ថានសាធារណរដ្ឋអន្តរជាតិ ចេញផ្សាយថ្ងៃទី២៤ ខែមករា ឆ្នាំ២០១៤។

នយោបាយកម្ពុជា - វិទ្យាស្ថានសាធារណរដ្ឋអន្តរជាតិ របស់សហរដ្ឋអាមេរិកហៅកាត់ថា អាយអ័រអាយ (IRI) បាន​ចេញរបាយការណ៍ចុងក្រោយមួយ អំពីលទ្ធផលនៃការស្ទង់មតិពលរដ្ឋកម្ពុជា ដោយរកឃើញថា [...]

គល់ បញ្ញា៖ រដ្ឋាភិបាល​គួរ​នៅ​អព្យាក្រិត្យ ចំពោះ​ការ​បន្លំ​ឯកសារ​ស្ទង់​មតិ​របស់ IRI

គល់ បញ្ញា៖ រដ្ឋាភិបាល​គួរ​នៅ​អព្យាក្រិត្យ ចំពោះ​ការ​បន្លំ​ឯកសារ​ស្ទង់​មតិ​របស់ IRI

នៅព្រឹកថ្ងៃទី១៧ខែកក្កដានេះ លោកកែវ រ៉េមី ជាអនុប្រធាន អង្គភាពព័ត៌មាន និងប្រតិកម្មរហ័ស របស់ទីស្តីការ​គណៈ​រដ្ឋមន្ត្រី បានថ្លែងពន្យល់ពីសេចក្តីថ្លែងការណ៍ របស់រដ្ឋាភិបាលទៅកាន់អ្នកសារព័ត៌មាន នៅទីស្តីការ​គណៈ​រដ្ឋមន្រ្តីថា៖ «ការក្លែងបន្លំនេះ វាគឺជាទង្វើដ៏ថោកទាបបំផុត របស់ក្រុមទុច្ចរិទ្ធ ដោយអំពើនេះ​កំពុង​បំផ្លាញ នូវ​ដំណើរការបោះឆ្នោតមួយ ដែលត្រូវមានសេរីភាព តម្លាភាព និងជាពិសេសភាពត្រឹមត្រូវនិងយុត្តិធម៌»។

សេចក្តីថ្លែងការណ៍ ចុះថ្ងៃដដែល របស់រដ្ឋាភិបាល បានកំណត់ការក្លែងឯកសារនេះ ថាជាទង្វើសកម្មជន​របស់​គណបក្ស​​នយោបាយមួយ ហើយសេចក្ដីថ្លែងការណ៍ ក៏បានបញ្ជារឲ្យ​សមត្ថកិច្ច​តាម​ចាប់ខ្លួន​ជនទាំងនោះ និង​បញ្ជូន​ទៅ​តុលាការ​​​ជាបន្ទាន់នោះដែរ។

លោកកែវ រ៉េមី បានចាត់ទុកសកម្មភាពនេះ ធ្វើឲ្យប៉ះពាល់ដល់ស្ថេរភាពសង្គម សា្ថនភាពសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ដែល​កំពុងមានភាពល្អប្រសើរឡើង [...]



ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...