ទស្សនៈអ្នកអាន៖ «ភ្ជុំបិណ្ឌខ្ញុំយំស្រណោះ»
ភ្ជុំបិណ្ឌ ខ្ញុំនៅតែយំអាល័យ នឹកស្រមៃសុវណ្ណភូមិមាតុរុងរឿង
រាល់ឆ្នាំ ខ្ញុំក្រៀមក្រំឥតឧបមា ព្រោះតែរស់នៅឯកា ឥតបងឥតប្អូន ដោយហេតុតែ របបប៉ុលពតឥតសាសនា។
មនុស្សទេ ដែលបង្កើតសាសនា មិនមែនសាសនាបង្កើតមនុស្សទេ។ ពុទ្ធសាសនា ទើបកើតមានជាង២០០០ឆ្នាំ ឯមនុស្សមាននៅលើដី ច្រើនម៉ឺនឆ្នាំ។ មនុស្សទេ ដែលបំបាត់សាសនា។ ប៉ុលពតកំទេចអស់សាសនា វត្តអារាម។
អ្នកដឹកនាំអាក្រក់ មានចំណេះខាងជាងឈើ អួតសុទ្ធតែមហាលោតផ្លោះ មហាអស្ចារ្យ នាំប្រទេសទាំងមូល ឱយក្លាយជាឋាននរក។ អ្នកដឹកនាំខ្មែរ គ្មានគិតជួយ ឱ្យប្រជានុរាស្ត្ររុងរឿង សម្បូណ៌សប្បាយទេ បានអំណាច សំរាប់តែសងសឹកគ្នា តែប៉ុណ្នោះ៖ «ទឹកឡើងត្រីស៊ីស្រមោច ទឹកហោចស្រមោចស៊ីត្រី»។
ឯវប្បធម៌ជប៉ុន ដែលជាសង្គមល្អ ជួយរក្សាគ្នាទៅវិញទៅមក គេថា «ពេលទឺកឡើង កប៉ាល់ក្តី ទូកក្តី ឡើងតាមទឺក»។
---------------------------