កម្ពុជា៖ តំបន់ខ្មែរក្រហមអន្លង់វែង ជាតំបន់ទេសចរណ៍
លោកអ្នកចង់ទៅឃើញ ផ្នូរកប់សាកសពរបស់ «ប៉ុល ពត» បងធំទីមួយ នៃរបបខ្មែរក្រហម ឬក៏លោកអ្នកចង់ទៅមើល គេហដ្ឋានរបស់ «តាម៉ុក»? សូមអញ្ជើញមកកាន់ អន្លង់វែង ដើម្បីទស្សនាទីកន្លែងអស់ទាំងនេះ។ អន្លង់វែង ជាឈ្មោះរបស់ ស្រុកមួយ ក្នុងខេត្តឧត្តរមានជ័យ ជាតំបន់ ដែលអតីត មេដឹកនាំខ្មែរក្រហមទាំងនេះ ធ្លាប់រស់នៅ ហើយកំពុងតែប្រែក្លាយ បន្តិចម្ដងៗ ទៅជាតំបន់ទាក់ទាញទេសចរណ៍។
បច្ឆាសិប្បនិមិត្ត ដែលដុតសាកសពប៉ុលពត។ រូបថត kanikakeng.blogspot.fr
នៅក្រោមដំបូលប្រក់សង្កសី មានកំពូកដុំដីមួយដុំ ព័ទ្ធជុំដោយដបកែវជាច្រើន ដែលភាគច្រើន បានកប់ទៅក្នុងដីពាក់ កណ្ដាល។ ទីនេះជាទីបច្ឆាសិប្បនិមិត្ត ដែលសាកសពប៉ុលពត ត្រូវបានគេដុតបូជា នៅឆ្នាំ១៩៩៨ នឹងជាទីកន្លែងមួយ [...]