អាមេរិក និងអ៊ីស្ត្រាអែល អស់សិទ្ធិបោះឆ្នោត នៅអ៊ុយណេស្កូ
សហរដ្ឋអាមេរិក និងប្រទេសអ៊ីស្ត្រាអែល បានអស់សិទ្ធិជាស្វ័យប្រវត្តិនៅថ្ងៃសុក្រទី៨ខែវិច្ឆិកានេះ ក្នុងការបោះឆ្នោតនៅអង្គការវប្បធម៌អន្តរជាតិ ហៅកាត់ថា «អ៊ុយណេស្កូ (Unesco)»។ សិទ្ធិបោះឆ្នោត ដែលត្រូវបានកាត់ចេញនៅពេលដែលប្រទេសសាមី មិនបានបង់វិភាគទានទៅឲ្យអង្គការនេះ តាំងពីរឆ្នាំមកហើយ បន្ទាប់ពីអង្គការអន្តរជាតិ បានទទួលយករដ្ឋប៉ាឡេស្ទីន ឲ្យចូលជាសមាជិករបស់ខ្លួន។
មហាសន្និបាតរបស់អង្គការអ៊ុយណេស្កូ ដែលធ្វើចុងសប្ដាហ៍ទីមួយនៃខែវិច្ឆិកាឆ្នាំ២០១៣។ (រូបថត AP)
វប្បធម៌ - ប្រភពមួយដែលស្និតនឹងសំនុំរឿងនៅក្នុងអង្គការអ៊ុយណេស្កូ បានថ្លែងប្រាប់ទីភ្នាក់ងារសារព័ត៌មានបារាំង (AFP) ថា «នៅក្នុងបញ្ជីនៃប្រទេសដែលនឹងអស់សិទ្ធិបោះឆ្នោត មានសហរដ្ឋអាមេរិក [...]