Posts tagged as "Boeing 787"

អ្នក​ដំណើរ​មួយ​រូប​រង​ការ​ចោទ​ថា បាន​បំបែក​កញ្ចក់​បង្អួច​យន្ដហោះ

អ្នក​ដំណើរ​មួយ​រូប​រង​ការ​ចោទ​ថា បាន​បំបែក​កញ្ចក់​បង្អួច​យន្ដហោះ

ទន្ទឹមនឹងគ្រោះថ្នាក់យន្ដហោះ ចេះតែកើតមានជាបន្តបន្ទាប់ អ្នកដំណើរមួយរូបដែលបានជិះលើយន្ដហោះ ថមសុន អ៊ែរវេស (Thomson Airways) ទំ​នងជាបានវាយបំបែកកញ្ចក់បង្អួចយន្ដហោះ បានមួយជាន់ជាស្ថាពរហើយ នៅ​ក្នុង​ពេលដែលយន្ដហោះ កំពុងហោះនៅលើអាកាស។


យន្ដហោះប្រភេទ ប៊ូអីង ៧៨៧ របស់​ក្រុមហ៊ុន​អាកាស​ចរណ៍ ថមសុន អ៊ែរវេស។ (រូបថតក្រុមហ៊ុន)

គ្រោះថ្នាក់យន្ដហោះ - ព្រឹត្តិការណ៍ដ៏ខ្មៅងងឹត ជាបន្តបន្ទាប់នៃការបាត់ខ្លួន និងធ្លាក់យន្ដហោះ ហៀបតែនឹងបន្ត​ភាគ​របស់ខ្លួនបន្ថែមទៀត នៅប្រទេសអៀឡង់ កាលពីចុងសប្ដាហ៍មុន។ អ្នកដំណើរមួយរូប ដែលរហូតមកដល់​ពេលនេះ គេនៅមិនទាន់ដឹងពីមូលហេតុអ្វីនៅឡើយ ទំនងជាបានវាយបំបែកកញ្ចក់បង្អួចយន្ដហោះ របស់​ក្រុមហ៊ុន​អាកាស​ចរណ៍ ថមសុន [...]

យន្ដហោះ​ប៊ូអ៊ីញ ៧៨៧ ឆេះ​នៅ​ព្រលាន​យន្ដហោះ​ក្រុង​ឡុងដ៍ (VDO)

យន្ដហោះ​ប៊ូអ៊ីញ ៧៨៧ ឆេះ​នៅ​ព្រលាន​យន្ដហោះ​ក្រុង​ឡុងដ៍ (VDO)

អគ្គិភ័យបានឆាបឆេះឡើង នៅក្នុងយន្ដហោះប៊ូអ៊ីញ ៧៨៧ (Boeing 787) នៅល្ងាចថ្ងៃសុក្រទី១២ខែកក្កដា ខណៈពេល​ដែលយន្ដហោះនេះ បានមកដល់ព្រលានយន្ដហោះ ហៀដស្រ៊ូវ (Heathrow) នៃទីក្រុងឡុងដ៍ ប្រទេសអង់គ្លេស។ គ្រោះថ្នាក់​នេះ បានបង្កនូវការព្រួយបារម្ភពីសំណាក់អ្នកស៊ើបអង្កេត របស់ក្រុមហ៊ុនផលិតយន្ដហោះ ជុំវិញរឿងហេតុ​ថានឹងអាចកើតឡើងដ៏អាក្រក់បំផុត ទៅលើយន្ដហោះប្រភេទ ៧៨៧។


សកម្មភាពនៅក្រោយពេលពន្លត់ពន្លត់អគ្គិភ័យរួច។ (រូបថត ctvnews.ca)

អ្នកស៊ើបអង្កេតមកពីក្រុមហ៊ុនផលិតយន្ដហោះអាមេរិក ប៊ូអ៊ីញ សង្ស័យថាបញ្ហាដែលធ្លាប់បង្អាក់មិនអោយហោះហើរ នូវ​យន្ដហោះរបស់ក្រុមហ៊ុនខ្លួនលើកមុន អាចនឹងកើតឡើងទៀតសម្រាប់យន្ដហោះប្រភេទនេះ។

អ្នកស៊ើបអង្កេត នៅមិនទាន់បង្ហើបប្រាប់ឲ្យដឹងពីមូលហេតុ [...]

យន្ដហោះអ៊ែរប៊ូស អា៣៥០​ចេញថ្មី៖ ជោគ​ជ័យ​នៃ​ការ​ហោះ​ហើរ​សាក​ល្បង​​ដំបូង (VDO)

យន្ដហោះអ៊ែរប៊ូស អា៣៥០​ចេញថ្មី៖ ជោគ​ជ័យ​នៃ​ការ​ហោះ​ហើរ​សាក​ល្បង​​ដំបូង (VDO)

ការហោះហើរសាកល្បងលើកដំបូង ដែលមានរយៈពេលបួនម៉ោង បានប្រព្រឹត្តិទៅដោយជោគជ័យ ដើម្បីនឹងអនុញ្ញាត​ឲ្យ​យន្ដហោះថ្មីប្រភេទអា៣៥០ (A350) នេះ របស់ក្រុមហ៊ុនអ៊ែរប៊ូស (Airbus) អាចដាក់ឲ្យដំណើរការបាន នៅចុងឆ្នាំ២០១៤​ខាងមុខ។

យន្ដហោះដឹកអ្នកដំណើរថ្មី របស់ក្រុមហ៊ុនចម្រុះរបស់អ៊ឺរ៉ុប ឈ្មោះហៅថា អ៊ែរប៊ូស បានធ្វើការសាកល្បងជាលើក​ដំបូង​របស់ខ្លួនដោយជោគជ័យ ដោយបានត្រឡប់មកចុះចត នៅព្រលានយន្ដហោះនៃទីក្រុងទូលូស៍កាលពីថ្ងៃសុក្រវេលាម៉ោង ១៤និង៦នាទី។ ការហោះហើរសាកល្បងនេះ មានរយៈពេលបួនម៉ោង ដែលជាផ្នែកមួយនៃយុទ្ធនាការដាក់ឲ្យដំណើរការ យន្ដហោះទីមួយ នៅចុងឆ្នាំ២០១៤ខាងមុខ។ ចំនួនមនុស្សដែលអាចជិះនៅក្នុងយន្ដហោះនេះ មានចំនួនពី២៧០នាក់​រហូត​ដល់៣៥០នាក់ ហើយវាអាចហោះក្នុងចម្ងាយ១៥០០០គីឡូម៉ែត្រ ដែលសុទ្ធសឹងជាគុណសម្បត្តិយ៉ាងពិសេស [...]

យន្ដហោះអ៊ែរប៊ូស អា៣៥០​ចេញថ្មី ឈប់​ប្រើ​អាគុយ​លីចូម ព្រោះ​នៅ​សង្ស័យ

យន្ដហោះអ៊ែរប៊ូស អា៣៥០​ចេញថ្មី ឈប់​ប្រើ​អាគុយ​លីចូម ព្រោះ​នៅ​សង្ស័យ

ក្រុមហ៊ុនផលិតយន្ដហោះ របស់អ៊ឺរ៉ុប អ៊ែរប៊ូស (Airbus) បានកំណត់បន្ថែមទៀត ពីសុវត្ថិភាពនៃគ្រឿងមាស៊ីន ដែលនឹង ត្រូវបំពាក់អោយអនាគតយន្តហោះ អា៣៥០ (A350) របស់ខ្លួន។ ការកំណត់នេះ បានលប់បំបាត់ចោល នូវអាគុយស្ងួត ដែលធ្លាប់បង្ក អោយមានបញ្ហាសុវត្ថិភាព និងបច្ចេកទេស ទៅលើយន្ដហោះ បេ៧៨៧ (B787) របស់ក្រុមហ៊នផលិត​យន្ដហោះអាមេរិកាំង ប៊ូអ៊ីញ (Boeing) កន្លងមក។

អ្នកនាំពាក្យរបស់អ៊ែរប៊ូស បានពន្យល់ថា «អ៊ែរប៊ូស ទុកចិត្តលើអាគុយស្ងួត របស់ក្រុមហ៊ុនស័ហ្វ (Saft) ថាមានគុណភាព និងច្បាស់លាស់ សម្រាប់យន្ដហោះ អា៣៥០របស់យើង។ ប៉ុន្តែមកទល់នឹងបច្ចុប្បន្ន មូលហេតុដែលធ្វើអោយមាន ឧប្បត្តិហេតុចំនួនពីរកន្លងមក [...]

ឃាត់ទុកនៅលើដី លែង​អោយ​ហោះ នូវ​យន្ដហោះ​ប្រភេទ ប៊ូអ៊ីញ៧៨៧

ឃាត់ទុកនៅលើដី លែង​អោយ​ហោះ នូវ​យន្ដហោះ​ប្រភេទ ប៊ូអ៊ីញ៧៨៧

ការហាមមិនអោយហោះហើរ ជាសកលមួយ ត្រូវបានសម្រេចដោយ ភ្នាក់ងារអាកាសចរណ៍ស៊ីវីលរបស់អាមេរិក ទៅលើ​រាល់យន្ដហោះប្រភេទ ប៊ូអ៊ីញ ៧៨៧ ក្រោយបន្ទាប់ពីមានភាពរអាក់រអួល ជាបន្តបន្ទាប់ ចេញពីជើងហោះហើរកន្លងមក។ ការហាមមិនអោយធ្វើចរាចរណ៍នេះ បានប៉ះពាល់ទៅដល់យន្តហោះប្រភេទនេះ ចំនួនជាង៥០គ្រឿងក្នុងពិភពលោក ក្នុង​នោះមាន២៤គ្រឿង ជារបស់ក្រុមហ៊ុនអាកាសចរណ៍ជប៉ុន ចំនួនពីរ។


ជើងហោះហើរ ឌ្រឹមឡាន័រ​ (Dreamliner) របស់ក្រុមហ៊ុន អល់នីប៉ុនអ៊ែរវេស បានចុះចតជាបន្ទាន់ នៅតាកាម៉ាស៊ូ។
រូបថត Mandatory Credit REUTERS/Kyodo។

អ្នកនាំពាក្យរបស់ភ្នាក់ងារសុវត្ថិភាពអាកាសចរណ៍ របស់អ៊ឺរ៉ុប (AESA) បានថ្លែងថា «ជាការសម្រេចដ៏កម្រមួយ ដែល​ប្រទេសម្ចាស់យន្តហោះនេះ បានចេញសេចក្ដីប្រកាស [...]



ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...