យន្ដហោះអ៊ែរប៊ូស អា៣៥០​ចេញថ្មី ឈប់​ប្រើ​អាគុយ​លីចូម ព្រោះ​នៅ​សង្ស័យ

ក្រុមហ៊ុនផលិតយន្ដហោះ របស់អ៊ឺរ៉ុប អ៊ែរប៊ូស (Airbus) បានកំណត់បន្ថែមទៀត ពីសុវត្ថិភាពរបស់គ្រឿងមាស៊ីន ដែលនឹងត្រូវបំពាក់អោយអនាគតយន្តហោះ អា៣៥០ (A350) របស់ខ្លួន។ ការកំណត់នេះ បានលប់បំបាត់ចោល នូវអាគុយស្ងួត ដែលធ្លាប់បង្ក អោយមានបញ្ហាសុវត្ថិភាព និងបច្ចេកទេស ទៅលើយន្ដហោះបេ៧៨៧ (B787) របស់ក្រុមហ៊នផលិតយន្ដហោះអាមេរិកាំង ប៊ូអ៊ីញ (Boeing) កន្លងមក។
Loading...
  • ដោយ: សេក មនោរកុមារ
  • កែប្រែចុងក្រោយ: February 17, 2013
  • ប្រធានបទ:
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

ក្រុមហ៊ុនផលិតយន្ដហោះ របស់អ៊ឺរ៉ុប អ៊ែរប៊ូស (Airbus) បានកំណត់បន្ថែមទៀត ពីសុវត្ថិភាពនៃគ្រឿងមាស៊ីន ដែលនឹង ត្រូវបំពាក់អោយអនាគតយន្តហោះ អា៣៥០ (A350) របស់ខ្លួន។ ការកំណត់នេះ បានលប់បំបាត់ចោល នូវអាគុយស្ងួត ដែលធ្លាប់បង្ក អោយមានបញ្ហាសុវត្ថិភាព និងបច្ចេកទេស ទៅលើយន្ដហោះ បេ៧៨៧ (B787) របស់ក្រុមហ៊នផលិត​យន្ដហោះអាមេរិកាំង ប៊ូអ៊ីញ (Boeing) កន្លងមក។

អ្នកនាំពាក្យរបស់អ៊ែរប៊ូស បានពន្យល់ថា «អ៊ែរប៊ូស ទុកចិត្តលើអាគុយស្ងួត របស់ក្រុមហ៊ុនស័ហ្វ (Saft) ថាមានគុណភាព និងច្បាស់លាស់ សម្រាប់យន្ដហោះ អា៣៥០របស់យើង។ ប៉ុន្តែមកទល់នឹងបច្ចុប្បន្ន មូលហេតុដែលធ្វើអោយមាន ឧប្បត្តិហេតុចំនួនពីរកន្លងមក ទាក់ទងនឹងអាគុយស្ងួតនេះ នៅមិនទាន់អាចពន្យល់បាននៅឡើយ។»

«នៅក្នុងលក្ខខ័ណ្ឌដ៏គួរអោយសង្ស័យ និងដើម្បីគោរពកាលវិភាគនៃគម្រោងផលិតផល អ៊ែរប៊ូស បានសម្រេចចិត្តថា នឹង​អនុវត្តន៍នូវដំណោះស្រាយមួយទៀត ដែលនឹងវិលត្រឡប់មកប្រើអាគុយទឹកវិញ។ អាគុយប្រភេទនេះ ត្រូវបានទទួលដឹង​លឺរួច​ហើយពីសុវត្ថិភាពរបស់វា និងដាក់បញ្ចូលក្នុងគម្រោងរបស់ យន្ដហោះអា៣៥០។»

ក្រុមហ៊ុនផ្គត់ផ្គង់អាគុយ ត្រូវបានអ៊ែរប៊ូសបញ្ជាក់ថា នៅតែជាក្រុមហ៊ុន ស័ហ្វ របស់បារាំងដដែល។ សម្រាប់ក្រុមហ៊ុន​ផលិតយន្ដហោះរបស់អ៊ឺរ៉ុបមួយនេះ ការអនុវត្តន៍គម្រោង និងសុវត្ថិភាពរបស់អនាគតយន្ដហោះចេញក្រោយរបស់ខ្លួន វាជារឿងសំខាន់ណាស់។ ក្រុមហ៊ុនបានធានាអះអាងថា ការសម្រេចចិត្តណាក៏ដោយ មិនធ្វើអោយប៉ះពាល់ ដល់ការ​ចេញដាក់អោយដំណើរការ នូវបក្សីស្លាបដែក អា៣៥០នេះ ដែលបានត្រៀមបំរុងសម្រាប់ចុងឆ្នាំ២០១៤នោះទេ។

ឧប្បត្តិហេតុទាំងពីរ បានបង្ខូចអាគុយស្ងួត នៃយន្ដហោះប៊ូអ៊ីញ៧៨៧  ដែលជាជើងហោះហើរឌ្រឹមឡាន័រ​ (Dreamliner) របស់ក្រុមហ៊ុនអាកាសចរណ៍ជប៉ុន។ យន្ដហោះដែលទើបនឹងចេញ ដាក់អោយដំណើរការ របស់ក្រុមហ៊ុន​អាមេរិកាំងនេះ បានបង្ខំចិត្តចុះចតជាបន្ទាន់ នៅទីក្រុងប៊ូស្តុន ថ្ងៃទី០៧ខែមករា និងមួយទៀត នៅផ្នែកខាងត្បូងនៃ​ប្រទេសជប៉ុន ថ្ងៃទី១៨​ខែដដែល។ គ្រោះថ្នាក់ដែលកើតឡើងភ្លាមៗ និងបន្តបន្ទាប់គ្នានេះ បណ្ដាលអោយយន្ដហោះ ប៊ូអីញ៧៨៧ ទាំង៥០គ្រឿង​ផ្សេងទៀតក្នុងពិភពលោក ត្រូវបានហាមឃាត់ លែងអោយហោះ និងនៅជាប់គាំងជាប់ជើងនៅនឹងដី ដរាបណាបញ្ហា​សុវត្ថិភាព នៅមិនទាន់បានបំភ្លឺអោយច្បាស់ទេនោះ។

សូមអានអត្ថបទស្ដីពី ការហាមឃាត់នេះ ដោយចុចនៅទីនេះ

យន្ដហោះអា៣៥០ និងបេ៧៨៧ ជាបក្សីស្លាបដែកប្រភេទថ្មី និងចុងក្រោយគេ ដែលកើតចេញពីបច្ចេកវិទ្យា​ប្រហាក់​ប្រហែលគ្នា ជាពិសេសត្រូវការជំនួយដូចគ្នា ពីចរន្ដភ្លើងអាគុយ។ ក្រៅពីទុកសម្រាប់បញ្ឆេះម៉ាស៊ីនយន្ដហោះ អាគុយមាន​តួនាទីមួយទៀត សម្រាប់ជួយសង្គ្រោះប្រដាប់បញ្ជាយន្ដហោះ ក្នុងករណីម៉ាស៊ីនទាំងនេះខូចលែងដំណើរការ។ ក្នុងពេល​កន្លងមក ពួកអ្នកផលិតយន្ដហោះ បានងាកទៅប្រើប្រាប់អាគុយលីចូម ឬអាគុយស្ងួតវិញ ដោយហេតុថាវាអាចផ្ទុក​ថាមពលបានច្រើនជាង នៅក្នុងទំហំដូចគ្នា និងអាចអោយមានការសន្សំសំចែ ក្នុងការប្រើប្រាស់ប្រេងឥទ្ធនះ។ អាគុយ​លីចូម មិនអស់ភ្លើងដោយឯកឯង និងមានអាយុបានវែងថែមទៀតផង។

ទោះបីជាអ៊ែរប៊ូស បានប្រកាសពីការផ្លាស់ប្ដូរ មកប្រើអាគុយទឹកវិញនោះក៏ដោយ ក៏ការហោះហើរសាកល្បងលើកទីមួយ របស់យន្ដហោះប្រភេទ អា៣៥០ នឹងត្រូវធ្វើនូវរដូវក្ដៅឆ្នាំនេះ ជាមួយនឹងអាគុយស្ងួតលីចូម។ ការហោះហើរសាកល្បងនេះ នឹងអនុញ្ញាតអោយក្រុមហ៊ុនផលិតយន្ដហោះ វាយតម្លៃពីគុណភាពនៃ ទាំងម៉ាស៊ីន ទាំងអាគុយ ទោះស្ថិតក្នុងប្រភេទណា​ក៏ដោយ៕

-----------------------------------------------------
ដោយ សេក មនោរកុមារ - ប៉ារីស​ ថ្ងៃទី១៦ ខែកុម្ភះ ឆ្នាំ២០១៣
រក្សាសិទ្ធគ្រប់យ៉ាងដោយ៖ មនោរម្យព័ងអាំងហ្វូ

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...