រដ្ឋាភិបាលកម្ពុជា ជារដ្ឋាភិបាល«ក្បាលធំ»? ញ៉ែម ប៉ុញ្ញារិទ្ធ ប្រាប់ចម្លើយ!
មន្ត្រីអ្នកនាំពាក្យគណបក្សសង្គ្រោះជាតិ បានក្រើនរំលឹក ដល់ប្រជាពលរដ្ឋខ្មែរទូទៅ ឲ្យមានការស្វែងយល់ នឹងត្រូវដឹង ពីប្រព័ន្ធគ្រប់គ្រង ប្រព័ន្ធដឹកនាំ រួមជាមួយ នឹងប្រសិទ្ធិភាពការងារ នៃប្រព័ន្ធទាំងនោះ។ សម្រាប់មន្ត្រីគណបក្សប្រឆាំងរូបនេះ ការចូលរួមយល់ដឹង របស់ប្រជាពលរដ្ឋទូទៅ លើប្រព័ន្ធគ្រប់គ្រងនេះ គឺដើម្បីកែលម្អ សម្រាប់ជាផលប្រយោជន៍ ដល់ប្រជាជាតិ និងសម្រាប់កូនខ្មែរអង្គរ ទាំងមូល និងជាពិសេស ទៅលើប្រព័ន្ធដឹកនាំ ដែលមានក្បាល«ធំ»ដូចសព្វថ្ងៃ។
លោក ញ៉ែម ប៉ុញ្ញារិទ្ធ បានសរសេរបែបនេះ កាលពីថ្ងៃទី១៩ ខែមេសា ឆ្នាំ២០១៥ ម្សិលម៉ិញ នៅក្នុងទំព័រហ្វេសប៊ុក របស់លោក។ លោក បានសរសេរថា៖ «ហេតុអ្វីបានជាគេថា រដ្ឋាភិបាលក្បាលធំ ? (…) មិនទាន់គិតទីប្រឹក្សា ហើយមានសមាជិករដ្ឋាភិបាល ច្រើនលើសលប់ អាចបំបែកឯតទគ្គកម្ម ពិភពលោកបាន ទើបគេឲ្យឈ្មោះថា “រដ្ឋាភិបាលក្បាលធំ”។ (១) គណៈរដ្ឋមន្ត្រីរួមមាន៖ នាយករដ្ឋមន្ត្រី [...]