ក្រុងព្រះសីហនុ «កំពុងក្លាយជាឧបទ្វីបចិន»
ឆ្នេរសមុទ្រ ដែលមិនសូវមានទេសចរណ៍មកលេង ជីវភាពរបស់ប្រជាជនតូចតាច ដែលកាន់តែ មានភាពខ្សត់ខ្សោយទៅៗ... ផ្ទុយទៅវិញ គេបែរជាឃើញអាគារធំៗ ជាច្រើនបានរីកស្គុសស្គាយ ជាមួយនឹងជនជាតិចិន ដែលចូលមករស់នៅច្រើនឡើងៗ នៅក្នុងក្រុងព្រះសីហនុ ភាគនារតីនៃព្រះរាជាណាចក្រមួយ ដែលកំពុងងាកចេញ ពីមាគ៌ាប្រជាធិបតេយ្យ និងសិទ្ធិមនុស្ស។
សារព័ត៌មានអាមេរិកដ៏ធំ ឈ្មោះ «ឌឺវ៉ាស៊ីនតោនប៉ុស្ដិ៍ (The Washington Post)» បានចេញផ្សាយអត្ថបទយកការណ៍ ដ៏វែងអន្លាយមួយ ដែលអះអាងថា ក្រុងព្រះសីហនុ កំពុងប្រែខ្លួន ទៅជាផ្នែកមួយ នៃប្រទេសចិន។ អត្ថបទបានសរសេរថា ខណៈអាជីវករតូចតាច [...]