Posts tagged as "James Rodriguez"

បាល់ទាត់​ពិភពលោក៖​ កូឡំប៊ី​បំបាក់​ប៉ូឡូញ ឲ្យ​ឆាប់​ត្រឡប់​ទៅ​ផ្ទះ​វិញ

បាល់ទាត់​ពិភពលោក៖​ កូឡំប៊ី​បំបាក់​ប៉ូឡូញ ឲ្យ​ឆាប់​ត្រឡប់​ទៅ​ផ្ទះ​វិញ

ជិតចប់ហើយ! តែក៏ដូចជាចប់ដែរ សម្រាប់ក្រុម ប៉ូឡូញ ដោយគ្រាន់តែក្រុមនេះ នៅសល់ការប្រកួត​ស្ដារ​កិត្តិយស​មួយ​ទៀត ទល់នឹងក្រុម ជប៉ុន ក្នុងថ្ងៃព្រហស្បត្តិខាងមុខ។ ក្រុមជម្រើសជាតិ ប៉ូឡូញ បានរងការវាយបំបាក់ ០-៣ ឲ្យងើបមុខលែងរួច ដោយក្រុម កូឡំប៊ី ក្នុងការប្រកួតដ៏អស្ចារ្យមួយ សម្រាប់ជុំទីពីរ នៃវគ្គជម្រុះតាមពូល នាយប់ថ្ងៃអាទិត្យនេះ។

ក្រុមទាំងពីរ ដែលសម្បូរដោយកំពូលកីឡាករ មកពីក្រុម​បាល់ទាត់​អាជីព​ធំៗ នៅអ៊ឺរ៉ុប​ខាង​លិច បានប្រកួតគ្នា​យ៉ាង​ស្វិតស្វាញ តែក្រុម ប៉ូឡូញ មិនមានក្រឡាបាល់ ដែលអនុញ្ញាត​ឲ្យខ្សែប្រយុទ្ធ​​របស់ខ្លួន រកគ្រាប់បាល់បានឡើយ។ ម្យ៉ាងទៀត កង្វះប្រសិទ្ធិភាព និងកង្វះចិត្តធ្ងន់ របស់កីឡាករ ប៉ូឡូញ មួយចំនួន ក៏ជាហេតុបណ្ដាលឲ្យក្រុមជម្រើសជាតិខ្លួន ទទួលបរាជ័យដែរ។

ផ្ទុយទៅវិញ កីឡាករជាតិ កូឡំប៊ី ដ៏ល្បីៗ បានរកគ្រាប់បាល់ ឲ្យក្រុមជម្រើសជាតិខ្លួន បានជាបន្តបន្ទាប់៖

- នៅនាទីទី ៤០ [...]

បាល់ទាត់ពិភពលោក៖ ជប៉ុន​សងសឹក​កូឡំប៊ី​ ដែល​បំបាក់​ខ្លួន​ក្នុង​ឆ្នាំ​២០១៤

បាល់ទាត់ពិភពលោក៖ ជប៉ុន​សងសឹក​កូឡំប៊ី​ ដែល​បំបាក់​ខ្លួន​ក្នុង​ឆ្នាំ​២០១៤

អាចចាត់ទុកថា នេះជាលើកទីមួយ នៅក្នុងប្រវត្តិសាស្ត្របាល់ទាត់ ដែលក្រុមជម្រើសជាតិ ជប៉ុន បានបំបាក់ក្រុមបាល់ទាត់ មកពីប្រទេសមួយ ក្នុងទ្វីបអាមេរិកខាងត្បូង ដែលសុទ្ធសឹងជាប្រទេស ដែលសម្បូរដោយ​កីឡាករដ៏ចំណានៗ។ មិនត្រឹមតែជាក្រុមបាល់ទាត់ ដូចគេឯងនោះទេ តែក្រុមជម្រើសជាតិ កូឡំប៊ី ធ្លាប់ឡើងដល់ វគ្គ១ភាគ៤ផ្ដាច់ព្រ័ត្រ នៅក្នុងការប្រកួតបាល់ទាត់​ពិភពលោក ក្នុងប្រទេសប្រេស៊ីល កាលពីឆ្នាំ២០១៤ និងបានជម្រុះក្រុម ជប៉ុន នៅពេលនោះ ដោយគ្រាប់បាល់ ៤ទល់នឹង១។

តែត្រូវនិយាយថា ជប៉ុន បានធ្វើការសងសឹក​វិញ នៅក្នុងបាល់ទាត់ពិភពលោក ឆ្នាំនេះ។ ការវាយលុកភ្លាមៗ របស់ក្រុមបាល់ទាត់ ជប៉ុន នៅប៉ុន្មាននាទីដំបូង បានពញ៉ាក់ខ្សែការពារ របស់ក្រុម កូឡំប៊ី ឲ្យប្រព្រឹត្តិកំហុស ដ៏ធំមួយ នោះគឺកីឡាករ «Carlos Sanchez» យកដៃទៅទះបាល់ នៅក្នុងតំបន់គ្រោះថ្នាក់ ខាងមុខទីរបស់ខ្លួន បណ្ដាលឲ្យអាជ្ញាកណ្ដាលដកកាតក្រហម បណ្ដេញកីឡាករ «Carlos Sanchez» [...]



ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...