Posts tagged as "Sandy"

បូកសរុបចុងឆ្នាំ២០១២៖ ព្រឹត្តិការណ៍​សំខាន់ៗ​កន្លង​មក ក្នុង​ពិភពលោក​ (ភាគ​២​ចប់)

បូកសរុបចុងឆ្នាំ២០១២៖ ព្រឹត្តិការណ៍​សំខាន់ៗ​កន្លង​មក ក្នុង​ពិភពលោក​ (ភាគ​២​ចប់)

ក្នុងឆ្នាំនេះ ព្រឹត្តិការណ៍ ដែលសំខាន់ជាងគេបំផុត កើតមាននៅក្នុងពិភពលោក មានសង្គ្រាមរាំងជល់ក្នុងស្រុក របស់​ប្រទេសស៊ីរី ភាព​តានតឹងនៅតំបន់មជ្ឈឹមបូព៌ា និងការជាប់ឆ្នោតឡើងវិញ នៃប្រធានាធិបតីសហរដ្ឋអាមេរិក។ តែជាមួយ​គ្នានេះ ក៏មានផងដែរ នូវ​ព្រឹត្តិការណ៍សំខាន់ៗ ជាច្រើនផ្សេងទៀត ដែលប្រព័ន្ធផ្សព្វផ្សាយទាំងឡាយ បានធ្វើសេចក្ដី​រាយការណ៍ វិភាគ និងធ្វើបទយកការណ៍ យ៉ាងរំជើបរំជួល។ សូមអញ្ជើញអានព្រឹត្តិការណ៍ទាំងនេះ ឡើងវិញ ក្នុងភាគទីពីរដែលជាភាគបញ្ចប់។


ខ្យល់ព្យុះសង្ឃរា សេនឌី បានបក់កាត់ទីក្រុងញ៉ូយក ហើយសម្លាប់មនុស្ស ៤៣នាក់។

នេះជាព្រឹត្តិការណ៍ ដែលកើតនៅក្នុងរយះពេល ៦ខែ នៃចុងឆ្នាំ២០១២ ចំណែកឯរាល់ព្រឹត្តិការណ៍ ដែលបានកើតមាន នៅ​ក្នុងរយះពេល ៦ខែ [...]

ព្យុះសេនឌី-អាមេរិក៖ វីដេអូ និងរូបភាពខ្លះៗ

ព្យុះសេនឌី-អាមេរិក៖ វីដេអូ និងរូបភាពខ្លះៗ

កាសែតញ៉ូយកថែម៍ បានតម្លើងកាម៉េរ៉ាមួយ នៅលើដំបូលអាគាររបស់ខ្លួន កណ្ដាលទីក្រុងញ៉ូយក ហើយបានដាក់ថត​ចោលរហូត ពេញទាំងថ្ងៃច័ន្ទ និងឆ្លងចូលមកថ្ងៃអង្គារ ដើម្បីតាមសង្កេតមើល ពីដំណើរឆ្លងកាត់នៃព្យុះសង្ឃរា សេនឌី ដែលបានបំផ្លិចបំផ្លាញ សហរដ្ឋអាមេរិកយ៉ាងធ្ងន់ធ្ងរជាទីបំផុត។ សូមអញ្ជើញទស្សនាវីដេអូ ដែលដាក់បង្វិលអោយលឿន និងរូបភាពមួយចំនួនទៀត ដូចខាងក្រោម៖

[...]
ព្យុះសេនឌី-អាមេរិក៖ តួលេខ​សំខាន់ៗ នៅ​ក្រោយ​វិនាសកម្ម

ព្យុះសេនឌី-អាមេរិក៖ តួលេខ​សំខាន់ៗ នៅ​ក្រោយ​វិនាសកម្ម

ព្យុះសង្ឃរា សេនឌី ដែលជាព្យុះសង្ឃរាមួយ ក្នុងចំណោមព្យុះដ៏ខ្លាំងផ្សេងទៀត ដែលទើបនឹងបានវាយលុក​ទន្ទ្រានទឹកដី​ប៉ែកឦសាន (កើតឆៀងជើង) នៃសហរដ្ឋអាមេរិក បានបន្សល់ទុកនូវភាពបង្ហិនបង្ហោចខ្លោចផ្សារ នៅតំបន់ឆ្នេរខាងកើត​នៃ​ប្រទេស ទឹកជំនន់ពេញប្រៀបក្នុងរន្ធរថភ្លើងក្រោមដី និងផ្នែកមួយនៃសង្កាត់ម៉ាណាតាន់ (Manhattan) នៅទីក្រុងញ៉ូយក បង្ខំអោយទីផ្សារហិរញ្ញវត្ថុបិទទ្វា និងការបង់ខាតជាច្រើនកោដដុល្លាអាមេរិក។ ខាងក្រោមនេះ ជាតួលេខសំខាន់ៗ ដែលជា​លទ្ធផលបូកសរុបបណ្ដោះអាសន្ន នៅថ្ងៃបន្ទាប់ពីមហាវិនាសកម្ម ជាប្រវត្តិសាស្រ្តនេះ។

 
រថយន្ដ បានអណ្ដែតឡើងទល់ពិដាន នៅក្នុងចំណតរថយន្ដក្រោមដីមួយ នៅទីក្រុងញ៉ូយក។ រូបថតរ៉យទើរ។

[...]
ព្យុះសង្ឃរា សេនឌី បក់​លើ​ឆ្នេរ​ខាង​កើត នៃ​សហរដ្ឋអាមេរិក

ព្យុះសង្ឃរា សេនឌី បក់​លើ​ឆ្នេរ​ខាង​កើត នៃ​សហរដ្ឋអាមេរិក

ព្យុះសង្ឃរា សេនឌី នេះ ដែលនឹងនាំមកជាមួយផង នូវខ្យល់បង់ដ៏ខ្លាំងក្លា និងមានភ្លៀងធ្លាក់យ៉ាងសម្បើមនោះ ត្រូវបាន​បណ្ដាជនអាមេរិក ដែលរស់នៅជាប់ឆ្នេរខាងកើតនៃសហរដ្ឋអាមេរិក រំពឹងគិតថានឹងមកដល់ទីក្រុងញ៉ូយក នៅថ្ងៃច័ន្ទទី ២៩តុលានេះ។ ទីក្រុងញ៉ួយក ជាទីក្រុងដែលមានប្រជាជនរស់នៅច្រើនជាងគេ ក្នុងចំណោមទីក្រុងធំៗជាច្រើនផ្សេងទៀត របស់ប្រទេសមហាអំណាចមួយនេះ។

បណ្ដាជនប្រមាណជា ៥០លាននាក់ នឹងត្រូវទទួលផលប៉ះពាល់ ក្នុងនោះលទ្ធភាពដែលមានលក្ខណៈធ្ងន់ធ្ងរជាងគេ នឹង​អាចមានដូចជា ទឹកជំនន់ និងការដាច់ចរន្ដអគ្គិសនី ដោយសារតែដើមឈើជាច្រើននឹងត្រូវខ្យល់បោកបក់ផ្ដួលរំលំ ហើយប៉ះ​ទៅលើបង្គោលភ្លើង ឬខ្សែរភ្លើង ជាដើម។

ការឃោសនាជាច្រើន នៃការបោះឆ្នោតជ្រើសរើសប្រធានាធិបតី [...]



ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...