ព្យុះសង្ឃរា សេនឌី បក់​លើ​ឆ្នេរ​ខាង​កើត នៃ​សហរដ្ឋអាមេរិក

ព្យុះសង្ឃរា សេនឌី នេះ ដែលនឹងនាំមកជាមួយផង នូវខ្យល់បង់ដ៏ខ្លាំងក្លា និងមានភ្លៀងធ្លាក់យ៉ាងសម្បើមនោះ ត្រូវបានបណ្ដាជនអាមេរិក ដែលរស់នៅជាប់ឆ្នេរខាងកើតនៃសហរដ្ឋអាមេរិក រំពឹងគិតថានឹងមកដល់ទីក្រុងញ៉ូយក នៅថ្ងៃច័ន្ទទី ២៩តុលានេះ។ ទីក្រុងញ៉ួយក ជាទីក្រុងដែលមានប្រជាជនរស់នៅច្រើនជាងគេ ក្នុងចំណោមទីក្រុងធំៗជាច្រើនផ្សេងទៀត របស់ប្រទេសមហាអំណាចមួយនេះ។
Loading...
  • ដោយ: កេសរ កូល
  • កែប្រែចុងក្រោយ: October 30, 2012
  • ប្រធានបទ:
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

ព្យុះសង្ឃរា សេនឌី នេះ ដែលនឹងនាំមកជាមួយផង នូវខ្យល់បង់ដ៏ខ្លាំងក្លា និងមានភ្លៀងធ្លាក់យ៉ាងសម្បើមនោះ ត្រូវបាន​បណ្ដាជនអាមេរិក ដែលរស់នៅជាប់ឆ្នេរខាងកើតនៃសហរដ្ឋអាមេរិក រំពឹងគិតថានឹងមកដល់ទីក្រុងញ៉ូយក នៅថ្ងៃច័ន្ទទី ២៩តុលានេះ។ ទីក្រុងញ៉ួយក ជាទីក្រុងដែលមានប្រជាជនរស់នៅច្រើនជាងគេ ក្នុងចំណោមទីក្រុងធំៗជាច្រើនផ្សេងទៀត របស់ប្រទេសមហាអំណាចមួយនេះ។

បណ្ដាជនប្រមាណជា ៥០លាននាក់ នឹងត្រូវទទួលផលប៉ះពាល់ ក្នុងនោះលទ្ធភាពដែលមានលក្ខណៈធ្ងន់ធ្ងរជាងគេ នឹង​អាចមានដូចជា ទឹកជំនន់ និងការដាច់ចរន្ដអគ្គិសនី ដោយសារតែដើមឈើជាច្រើននឹងត្រូវខ្យល់បោកបក់ផ្ដួលរំលំ ហើយប៉ះ​ទៅលើបង្គោលភ្លើង ឬខ្សែរភ្លើង ជាដើម។

ការឃោសនាជាច្រើន នៃការបោះឆ្នោតជ្រើសរើសប្រធានាធិបតី ត្រូវបានផ្អាក

រដ្ឋចំនួន ៩ នៅជាប់ឆ្នេរខាងកើត និងតាមបណ្ដាយទិសរបស់ ព្យុះសង្ឃរា​ បានប្រកាសភាពអសន្ន។ លោកបារ៉ាក់ អូបាម៉ា (Barack Obama) បានប្រកាសលប់ចោល នូវការជួបជុំស្វែងរកសន្លឹកឆ្នោត ដែលបានគ្រោងទុកនៅរដ្ឋហ្ល័រិដ ហើយបាន​ត្រឡប់​មកទីក្រុងវ៉ាស៊ីនតោនវិញ ដើម្បីតាមដានស្ថានការណ៍ឧត្តុនិយមរបស់ប្រទេស។

នៅពេលចេញពីកិច្ចប្រជុំ ស្ដីពីវិបត្តិនេះនៅសេតវិមាន លោកអូបាម៉ាបានថ្លែងថា «វាជាខ្យល់ព្យុះដ៏ខ្លាំង និងមានមហិទ្ធិរិទ្ធ​មួយ ដែលនឹងបោកបកមកលើតំបន់ឆ្នេរខាងកើតនៃសហរដ្ឋអាមេរិក។ ខ្ញុំគិតថា គ្រប់គ្នាត្រូវត្រៀមបំរុង ទប់ទល់ពី​ហេតុការណ៍អាសន្ននេះ ទៅតាមលទ្ធភាពដែលអាចធ្វើបាន។» លោកក៏បានអំពាវនាវ អោយប្រជាជនអាមេរិកទាំងអស់ អោយប្រុងប្រយ័ត្នចាំស្ដាប់ នូវរាល់ការប្រកាសជម្លៀសចេញទាំងឡាយ។ ចំណែកឯលោក ម៉ាត៍ រ៉ូមណី (Mitt Romney) បេក្ខជនប្រធានាធិបតី មកពីគណបក្សសាធារណរដ្ឋវិញ លោកក៏បានប្រកាសលប់ចោល កាលពីថ្ងៃច័ន្ទនេះដែរ នូវការ​ជួបជុំជាច្រើន នៃការឃោសនាស្វែងរកសន្លឹកឆ្នោត។

អំពាវនាវ អោយជម្លៀសចេញ

ទីក្រុងញ៉ូយក ដែលមានប្រជាជនរស់នៅយ៉ាងច្រើនេះ បានស្ថិតក្នុងសភាពស្ងាត់ជ្រងំ នៅថ្ងៃច័ន្ទនេះ។ រថភ្លើង រថយន្ដក្រុង និងសាលារៀន បានបិតទ្វាពេញមួយថ្ងៃ។ នៅតំបន់ជាប់នឹងឆ្នេរ និងសមុទ្រ  លោកចៅហ្វាយក្រុង ម៉ៃឃើល ប៊្លូមប៊ើរ (Michael Bloomberg) បានបញ្ជាអោយមានការជម្លៀសចេញ នូវបណ្ដាអ្នករស់នៅក្នុងសង្កាត់ដែលរងប៉ះពាល់ទាំងនេះ ដែលមានប្រមាណជា ៣៧៥ ០០០នាក់។ តែមើលទៅបណ្ដាជនទាំងនេះ សុខចិត្តបង្ខាំងខ្លួន នៅក្នុងផ្ទះឬលំនៅដ្ឋាន​របស់​ខ្លួន ជាជាងធ្វើតាមបញ្ជាលោកចៅហ្វាយក្រុង។

នៅបណ្ដារដ្ឋប៉ែកខាងកើត ឈៀងខាងជើងនៃសហរដ្ឋអាមេរិក ចៅហ្វាយក្រុងទាំងអស់នៅទីនោះ ក៏បានប្រកាសដូចគ្នាដែរ «សូមកុំល្ងង់អោយសោះ។ ចាកចេញទៅ!»

សូមបញ្ជាក់ថា ខ្យល់ព្យុះបានសម្លាប់មនុស្ស ប្រមាណជា ៦៦នាក់រួចមកហើយ នៅពេលវាឆ្លងកាត់ប្រជុំកោះ ការ៉ាអ៊ីប។ សំរាប់ទីក្រុងអាត្លង់ទីក ស៊ីធី ប៉ែកខាងកើតសហរដ្ឋអាមេរិក មានរូបថតជាច្រើនបានផ្សាយពីទឹកជំនន់ ដែលបានជន់លិច សឹងតែគ្រប់ស្ថានីយ៍ក្នុងទីក្រុងនេះ ហើយបានបង្ខាំងបណ្ដាជនដែលមិនព្រមជម្លៀសខ្លួនចេញ អោយជាប់គាំងនៅក្នុង​ទីក្រុង។ ស្ថានីយឧត្តុនិយមរបស់រដ្ឋ បានព្យាករណ៍ទុកជាមុនថា បណ្ដាជួរភ្នំ នៃរដ្ឋវៀជីនៀរខាងលិច នឹងត្រូវគ្របដណ្ដប់ ដោយព្រិលកម្រាស់ជា ១មែត្រ ហើយរលកទឹកនៃបឹងដ៏ធំមួយ ក្នុងរដ្ឋមីឈីគែន ដែលមានចំងាយប្រមាណជា ១ ០០០គម ពីមហាសមុទ្រអាត្លង់ទីក នឹងមានកំពស់ខ្ពស់ជាង ១០មែត្រ។

ទីផ្សារហិរញ្ញវត្ថុ ជួបភាពរអាក់រអួល

ព្យុះសង្ឃរា សេនឌី បានរំខានកាលពីថ្ងៃច័ន្ធនេះ នូវគ្រប់សកម្មភាព របស់បណ្ដាធនាគារនៃ វ៉ល ស្ទ្រីត (Wall Street) ដោយ​ហេតុមកពី ការិយាល័យជាច្រើនបានបិតទ្វា និងការងារជាច្រើន បានជម្លៀសទៅរកទីកន្លែងដែលមានសវត្ថិភាព។ ទីផ្សារ​ហិរញ្ញវត្ថុ បានបិទនៅថ្ងៃច័ន្ទ ហើយនឹងបិតទ្វាដូចគ្នានៅថ្ងៃអង្គារ។ ការបិតទ្វានេះ ជាលើកទីមួយ រាប់តាំង​ពី២៧ឆ្នាំ​មក៕

---------------------------------------------------
ដោយ ៖ កេសរកូល - ភ្នំពេញ ថ្ងៃទី២៩ ខែតុលា ឆ្នាំ២០១២
ប្រភព ៖ ទីភ្នាក់ងារសារពត៌មានបារាំង អាអេហ្វប៉េ
រក្សាសិទ្ធគ្រប់យ៉ាងដោយ៖ មនោរម្យព័ងអាំងហ្វូ

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...