ការទូត៖ ចន ឃែរី មក​ប៉ារីស​ដើម្បី​ជជែក​ពី​សំនុំ​រឿង​អន្តរជាតិ​សំខាន់ៗ

បន្ទាប់ពីបានធ្វើដំណើរជាលើកដំបូង មកកាន់ទ្វីបអ៊ឺរ៉ុប ពីទីក្រុងឡុងដ៍ ប៊ែរឡាំង ដែលជជែកគ្នាយ៉ាងសំខាន់ ពីបញ្ហានៅស៊ីរី លោករដ្ឋមន្ត្រីការបរទេសអាមេរិក ដែលនិយម និងមានគ្រួសាររស់នៅក្នុងប្រទេសបារាំងផងនេះ បានចូលមកកាន់ទីក្រុង​ប៉ារីស ដើម្បីធ្វើទស្សនកិច្ចរយះពេលខ្លីមួយ ដោយមានការទទួលទានអារហាថ្ងៃត្រង់ នៅក្រសួងការបរទេសបារាំង ជាមួយ​នឹងដៃគូរសន្ទនារបស់លោកនោះផង។ ប្រមុខការទូតអាមេរិកាំង បានគូសបញ្ជាក់ថា «ជាចម្បាំងរួមមួយ នៅម៉ាលី ដែល​កំពុងតែកើតមាន ក្នុងពេលបច្ចុប្បន្ន។ យើងចង់អោយបារាំងទទួលជោគជ័យ ដោយហេតុថាជាផលប្រយោជន៍រួម​របស់​យើង។»
Loading...
  • ដោយ: សេក មនោរកុមារ
  • កែប្រែចុងក្រោយ: February 27, 2013
  • ប្រធានបទ:
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

ប្រធានាធិបតីបារាំង លោកហ្វ្រង់ស៊័រ ហូឡង់ (François Hollande) និងប្រមុខការទូតអាមេរិក ចន ឃែរី (John Kerry) បាន​ជួបជជែកគ្នា ជុំវិញសំនុំរឿងអន្តរជាតិធំៗ ក្នុងនោះមានសង្គ្រាននៅម៉ាលី ស៊ីរី បញ្ហានៅមជ្ឈិមបូព៌ា និងជុំវិញកិច្ចព្រងព្រៀង នៃការផ្លាស់ប្ដូរដោយសេរី រវាងសហរដ្ឋអាមេរិក និងសហគមន៍អ៊ឺរ៉ុប។


លោកចន ឃែរី នៅពេលចេញពីជំនួបមួយម៉ោង ជាមួយលោកហ្វ្រង់ស៊័រ ហូឡង់។

នៅក្នុងជំនួបដែលមានរយះពេល១ម៉ោង មេដឹកនាំប្រទេសមហាអំណាចទាំងពីរ បានលើកឡើងពីទស្សនវិស័យ ដែលផ្ដោត​សំខាន់លើ កិច្ចព្រងព្រៀង នៃការផ្លាស់ប្ដូរដោយសេរី រវាងសហរដ្ឋអាមេរិក និងសហគមន៍អ៊ឺរ៉ុប។

«បារាំង យល់ស្របជាគោលការណ៍ តែក៏ជាការគោរពដល់នយោបាយកសិកម្មរួម (PAC) និងលក្ខណៈពិសេស នៃវប្បធម៌​បារាំងដែរ» ប្រធានាធិបតីបារាំង បានថ្លែងបញ្ជាក់។ ប្រភពដែលស្និតនឹងវិមានប្រធានាធិបតីបារាំង ក៏បានបង្ហើបដូចគ្នា ថា​«លោកទាំងពីរបានពិភាក្សាពី ម៉ាលី ស៊ីរី និងគោលការណ៍សំខាន់ៗ ដើម្បីសន្តិភាព នៅតំបន់មជ្ឈិមបូព៌ា (អ៊ីស្ត្រាអែល​-ប៉ាឡេស្ទីន)» ប្រភពនោះបានបន្ថែមថា ប្រធានាធិបតីបារាំងបាន ស្វាគមន៍បំណងរបស់ប្រធានាធិបតីអាមេរិក លោក បារ៉ាក់ អូបាម៉ា ដែលសន្យាប្រយុទ្ធប្រឆាំងនឹង ការផ្លាស់ប្ដូរអាកាសធាតុ។

និយមបារាំង

បន្ទាប់ពីបានធ្វើដំណើរជាលើកដំបូង មកកាន់ទ្វីបអ៊ឺរ៉ុប ពីទីក្រុងឡុងដ៍ ប៊ែរឡាំង ដែលជជែកគ្នាយ៉ាងសំខាន់ ពីបញ្ហានៅស៊ីរី លោករដ្ឋមន្ត្រីការបរទេសអាមេរិក ដែលនិយម និងមានគ្រួសាររស់នៅក្នុងប្រទេសបារាំងផងនេះ បានចូលមកកាន់ទីក្រុង​ប៉ារីស ដើម្បីធ្វើទស្សនកិច្ចរយះពេលខ្លីមួយ ដោយមានការទទួលទានអារហាថ្ងៃត្រង់ នៅក្រសួងការបរទេសបារាំង ជាមួយ​នឹងដៃគូរសន្ទនារបស់លោកនោះផង។ ប្រមុខការទូតអាមេរិកាំង បានគូសបញ្ជាក់ថា «ជាចម្បាំងរួមមួយ នៅម៉ាលី ដែល​កំពុងតែកើតមាន ក្នុងពេលបច្ចុប្បន្ន។ យើងចង់អោយបារាំងទទួលជោគជ័យ ដោយហេតុថាជាផលប្រយោជន៍រួម​របស់​យើង។»

កាលពីពេលថ្មីៗនេះ លោកចន ឃែរី ធ្លាប់បានសរសើរបារាំង ពីកិច្ចអន្តរាគមន៍យោធាបានសម្រេច នៅប្រទេសម៉ាលី និង​ទទួលស្គាល់ កាលពីថ្ងៃអង្គារទី២៦កុម្ភះ នៅទីក្រុងប៊ែរឡាំង ថាប្រទេសក្នុងទ្វីបអាហ្វ្រិកមួយនេះ អាចជាការគម្រាមមួយ សម្រាប់អ៊ឺរ៉ុប។ ប៉ុន្តែទីក្រុងប៉ារីស និងទីក្រុងវ៉ាស៊ីនតោន មិនសូវជាមើលមុខគ្នាចំប៉ុន្មានទេ នៅចំពោះបញ្ហានៅប្រទេស​ម៉ាលី​នេះ។ នៅពេលប៉ារីសបញ្ជូនកងទ័ពខ្លួន ចូលជួយកងទ័ពនៃប្រទេសម៉ាលី ថ្ងៃទី១១មករា ទីក្រុងវ៉ាស៊ីនតោនបានរារែក មុន​នឹងបញ្ជូនការគាំទ្រខាងសម្ភារះសិក មកតាមក្រោយ។

ជាផ្លូវការ ឈប់យល់ច្រឡំនឹងគ្នាទៀត

សហរដ្ឋអាមេរិក គាំទ្រ«ផ្នែកនយោបាយ និងសម្ភារះសិក» មកប្រទេសបារាំង ក្នុងសង្គ្រាមនៅប្រទេសម៉ាលី។ ជាការ​អះ-​អាងរបស់ ក្រុមអ្នកការទូតអាមេរិកាំង ដែលរំលឹកថា ទីក្រុងវ៉ាស៊ីនតោន ធ្លាប់បានបញ្ជូនទៅមុន ៩៦លានដុល្លា សម្រាប់​បង្ហាត់បង្រៀន និងជាសម្ភារះ នៅមីស្មា (ទីតាំងមួយ នៅកណ្ដាលទីក្រុងបាម៉ាកូ ប្រទេសម៉ាលី)។ បន្ថែមពីលើនេះ សហរដ្ឋ​អាមេរិក បានដាក់ពង្រាយយន្តហោះចម្បាំង គ្មានមនុស្សបើក នៅប្រទេសនីហ្សេ ដើម្បីជាជំនួយដល់កងទ័ពបារាំង សម្រាប់​កំទេចបណ្ដាញអ៊ីស្លាមនិយមជ្រុល ក្នុងប្រទេសម៉ាលី និងបន្ថយឥទ្ធិពលរបស់ពួកនេះ នៅក្នុងតំបន់។

អ្នកការទូតបារាំងម្នាក់ បានទទួលស្គាល់ថា «ការជួយអន្តរាគមន៍ ពីសំណាក់យន្ដហោះគ្មានមនុស្សបើក ជារឿងដ៏សំខាន់​មួយ ហើយវានឹងជួយយើង។»

សម្រាប់សំនុំរឿងនៅ មជ្ឈិមបូព៌ា បារាំងមានគោលបំណង ចង់អោយសហរដ្ឋអាមេរិក សំលឹងមើលឡើងវិញ ពីជម្លោះរវាង «អ៊ីស្ត្រាអែល និងប៉ាឡេស្ទីន»នេះ ដែលបានជាប់គាំងតាំងពីជាងពីរឆ្នាំមកហើយ។ តាមប្រភពមួយ ដែលស្និតនឹងសំនុំរឿង បានលើកបង្ហាញពី កង្វះថាមពលរបស់អាមេរិក ទៅលើសំនុំរឿង ទៅតាមការស្នើសុំរបស់បារាំង ដោយសារតែបារាំង​ធ្លាប់​បានគាំទ្រប៉ាឡេស្ទី អោយក្លាយជារដ្ឋសង្កេតការណ៍ នៅអង្គការសហប្រជាជាតិ ខណៈដែលអាមេរិក និងអ៊ីស្ត្រាអែលបាន​បោះឆ្នោតប្រឆាំង កាលពីចុងខែវិច្ឆិការកន្លងទៅ។

រីឯសំនុំរឿង សង្គ្រាមនៅក្នុងប្រទេសស៊ីរីវិញ បន្ទាប់ពីចន ឃែរី បានជួយជាមួយដៃគូរសន្ទនា ជាប្រមុខ​ការទូត​អាឡឺម៉ង់ នៅទីក្រុងប៊ែរឡាំងរួចមក កាសែតវ៉ាស៊ីនតោនប៉ុស្ដ៍ បានលើកឡើងថា សេតវិមាន កំពុងគិតឡើងវិញ ពីការផ្លាស់ប្ដូរ​«យុទ្ធសាស្ត្រដ៏ចាំបាច់»មួយចំនួន ជាមួយនឹងការផ្គត់ផ្គង់ ទៅអោយក្រុមអ្នកបះបោរ នូវជំនួយ«ផ្ទាល់»តែម្ដង៕

--------------------------------------------------------
ដោយ សេក មនោរកុមារ - ប៉ារីស​ ថ្ងៃទី២៧ ខែកុម្ភះ ឆ្នាំ២០១៣
រក្សាសិទ្ធគ្រប់យ៉ាងដោយ៖ មនោរម្យព័ងអាំងហ្វូ

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...