បាល់ទាត់អង់គ្លេស៖ ក្រុម«ស្វានស៊ី ស៊ីធី» ដង្ហែអបអរសាទរពានរង្វាន់ខាលីងខាប់
- ដោយ: វិន ជីវ័ន្ត
- កែប្រែចុងក្រោយ: February 27, 2013
- ប្រធានបទ:
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
អ្នកគាំទ្រក្រុមស្វានស៊ីស៊ីធី (Swansea City) រាប់ពាន់នាក់ មកជួបជុំគ្នាក្នុងថ្ងៃប្រវត្តិសាស្រ្ត របស់ក្លឹប និងធ្វើការអបអរសាទរ ដល់លោកគ្រូបង្វឹក មីឆែល លូនដ្រាប (Michael Laudrup) ដែលបានជួយឲ្យក្រុមមួយនេះទទួលបានពានរង្វាន់ កាពីថល វ័នខាប់ (Capital One Cup) ឬហៅម្យ៉ាងទៀតថា ខាលីងខាប់ (Carling Cup)។
ក្រុមនៅភូមិភាគខាងលិចអង់គ្លេសមួយនេះ ធ្លាប់មានការរីករាយ នឹងអបអរសាទរម្តងរួច ហើយដែរ កាលពីពេលថ្មីៗនេះ។ ក្នុងខែឧសភា ឆ្នាំ ២០១១។ ពួកគេបានធ្វើការអប់អរសាទរ ព្រោះពេលនោះ ក្រុមមួយនេះ បានទទួលសិទ្ធទៅលេង ក្នុងក្របខ័ណ្ឌកំពួលរបស់ ប្រទេសអង់គ្លេស ព្រីមែលីក (Premier League)។
ការទទួលបានពានរង្វាន់មួយនេះ គឺវាមានសារះសំខាន់ខ្លាំងណាស់សំរាប់ក្រុម ហើយវាជា ពានរង្វាន់លើកទី១ ក្នុងប្រវត្តិ-សាស្រ្តរបស់ក្លឹប ដែលខកខានទទួលបានពានរង្វាន់ជិត ១០០ឆ្នាំមកហើយ។
ទោះបីជាអាកាសធាតុត្រជាក់យ៉ាងណា ក៏គ្រូបង្វឹក បុគ្គលិក កីឡាករ នឹងអ្នកគាំទ្រទាំងអស់ មកធ្វើជាក្បួនដង្ហែតាមដងវិថី នឹងសំញែងពីពានរង្វាន់របស់ខ្លួន។
ខ្សែប្រយុទ្ធដែលស៊ុតបាន៣គ្រាប់ ក្នុងការយកឈ្នះក្រុមហ៊ុល៤-២, កីឡាករ ជេមេស ថូម៉ាស់ (James Thomas) ពេលនេះ គាត់ធ្វើជាអ្នកបើកបរឡានក្រុង និងអបអរដល់ក្រុមស្វានស៊ីដែល បានកត់ត្រាប្រវត្តិសាស្រ្តថ្មីមួយទៀតសំរាប់ក្លឹប។
ប្រធានក្រុម កីឡាករ ការី ម៉ាំង (Garry Monk) ដែលបានឈរនៅលើមុខឡានក្រុង លើកពាន រង្វាន់ ជាមួយនឹងកីឡាករប្រធានក្រុមរង អាស្លី វិលលៀមស៏ (Ashley Williams) គឺជាកីឡាករ សំខាន់ដែលជួយឲ្យក្រុមទទួលបានភាពជោគជ័យ។
ទទឺមនឹងនោះ ក៏មានអ្នកគាំទ្រជាច្រើន មានការព្រួយបារម្មណ៏ថា តើគ្រូបង្វឹកដ៏អស្ចារ្យលោកលូនដ្រាប និងខ្សែប្រយុទ្ធដែលរកគ្រាប់បាល់បានច្រើនជាងគេក្នុងក្រុម កីឡាករ មីឈូ (Michu) អាចនៅជាមួយនឹងក្លឹបបន្ត បានយូរប៉ុន្មានទៀត។ បន្ទាប់ពីទទួលបានជ័យជំនះក្នុងកីឡាដ្ឋាន វែមប្លី (Wembley) រួចមក ក្រុមស្វានស៊ី ស៊ីធី មានក្តី សុបិន្តក្នុងការដណ្តើម យកពានរង្វាន់អ៊ឺរ៉ុប ក្នុងក្របខ័ណ្ឌអ៊ឺរូ ផាលីក (Europa League) នារដូវកាលក្រោយ៕
----------------------------------------------------
ដោយ៖ វិន ជីវ័ន្ត - ភ្នំពេញ ថ្ងៃទី២៧ ខែកុម្ភះ ឆ្នាំ២០១៣
រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ មនោរម្យព័ងអាំងហ្វូ