ស្វារែស ឈ្នះ​ពាន​រង្វាន់​កិត្តិយស របស់​អ្នក​គាំទ្រ​សមាគម​ជន​ពិការ

ខ្សែប្រយុទ្ធមុតស្រួចរបស់ក្រុមហង្សក្រហមលីវើភូល (Liverpool) ល្វីស ស្វារែស (Luis Suarez) បានឈ្នះពានរង្វាន់​កីឡាករលេងល្អដាច់គេប្រចាំរដូវកាល របស់ក្រុមអ្នកគាំទ្រសមាគមជនពិការក្រុមលីវើភូល នាកីឡាដ្ឋាន អេនហ្វៀល (Anfield) កាលពីល្ងាចថ្ងៃព្រហស្បតិ៏។
Loading...
  • ដោយ: វិន ជីវ័ន្ត
  • កែប្រែចុងក្រោយ: May 18, 2013
  • ប្រធានបទ:
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

ខ្សែប្រយុទ្ធមុតស្រួចរបស់ក្រុមហង្សក្រហមលីវើភូល (Liverpool) ល្វីស ស្វារែស (Luis Suarez) បានឈ្នះពានរង្វាន់​កីឡាករលេងល្អដាច់គេប្រចាំរដូវកាល របស់ក្រុមអ្នកគាំទ្រសមាគមជនពិការក្រុមលីវើភូល នាកីឡាដ្ឋាន អេនហ្វៀល (Anfield) កាលពីល្ងាចថ្ងៃព្រហស្បតិ៏។


ល្វីស ស្វារែស ខ្សែប្រយុទ្ធរបស់ក្រុមហង្សក្រហមលីវើភូល។

សមាជិកទាំងអស់របស់សមាគមជនពិការ បានពេញចិត្តបោះឆ្នោតឲ្យខ្សែប្រយុទ្ធអន្តរជាតិអ៊ុយរ៉ាហ្គាយ ជាកីឡាករ​ល្អជាង​គេ បើទោះបីកីឡាកររូបនេះ កំពុងតែជាប់បំរាមហាម១០ប្រកួតក៏ដោយ។

ស្វារែស បានប្រាប់ដល់ទូរទស្សន៏លីវើភូលថា «វាពិតជាមិនគួរឲ្យជឿ ដែលពួកគាត់បានជ្រើសរើសបោះឆ្នោតឲ្យខ្ញុំ។ នេះ​ជាកិត្តិយស ដ៏ធំធេងសម្រាប់ខ្ញុំ ហើយខ្ញុំពិតជារីករាយខ្លាំងណាស់។ នៅពេលក្រុមយើងលេងក្នុងការប្រកួត ហើយនៅ​ពេល​ដែលក្រុមយើងរកគ្រាប់បាល់បញ្ចូលទីបាន ពួកគេពិតជារីករាយខ្លាំងណាស់។»

កីឡាករវ័យ២៦ឆ្នាំរូបនេះ បានចំណាយពេលជាង១ម៉ោង ជាមួយនឹងក្រុមអ្នកគាំទ្រទាំងអស់នោះ ដោយធ្វើការចុះ​ហត្ថលេខាលើអាវ និងរូបថតជាច្រើន ដែលជាការអរគុណសម្រាប់ការស្រលាញ់និងគាំទ្ររូបគាត់កន្លងមក។

កីឡាករពាក់អាវលេខ៧ របស់ក្រុមលីវើភូល បានបន្តថា «នៅពេលដែលខ្ញុំបានឃើញក្មេងៗ និងគ្រូសារជន​ពិការ​ទាំងអស់​នេះ ខ្ញុំមានការអាណិតអាសូរណាស់។ វាជាពេលដ៏ល្អមួយ ដែលខ្ញុំត្រូវថតរូបជាមួយពួកគាត់ ឬក៏ចុះហត្ថលេខា។ សម្រាប់​រូបខ្ញុំ ពេលឃើញពួកគាត់មានភាពរីករាយ ខ្ញុំក៏មានការរីករាយដែរ។»

នៅក្នុងល្ងាចនោះ មានសមាជិកសមាគមជនពិការជាង១០០នាក់ បានជួបជុំគ្នាដើម្បីជួបជាមួយកីឡាករ​សំណប់ចិត្ត​របស់​ខ្លួន ហើយពួកគេក៏បានបរិភោគអាហារពេលល្ងាច ជាមួយកីឡាករឆ្នើមរូបនោះផងដែរ។

ក្នុងចំណោមអ្នកគាំទ្រជាច្រើននាក់ ដែលបានជួប ស្វារែស ផ្ទាល់នៅក្នុងកីឡាដ្ឋានអេនហ្វៀល អ្នកគាំទ្រវ័យជំទង់ម្នាក់​បាន​និយាយថា «វាពិតជាពេលវេលាមួយដ៏ល្អ និងបរិយាកាសដ៏ល្អបំផុត ដែលបានជួបគាត់ផ្ទាល់ ហើយខ្ញុំសប្បាយចិត្ត​ខ្លាំងណាស់។»

អ្នកគាំទ្រ ដែលជាជនពិការរូបនោះ បានបន្តថា «គាត់ជាបុរសដ៏ល្អ ព្រោះគាត់មានភាពរ៉ាក់ទាក់ និងសួរសុខទុក្ខដល់ពួក​យើងទាំងអស់គ្នា។ ហើយគាត់ក៏បានជូនពរល្អៗជាងច្រើន ដល់ឪពុកខ្ញុំ ដែលកំពុងតែមានជំងឺមហារីក ឲ្យឆាប់ជា​សះស្បើយ។»

អ្នកគាំទ្ររូបនេះ ដដែលបានបន្ថែមថា «វាជាពេលដែលសំខាន់បំផុត ព្រោះអ្នកល្បីៗជាច្រើន ពុំសូវចេញក្រៅ​មកជួបពួក​យើងទេ ប៉ុន្តែគាត់ (ស្វារែស) ពិតមានចិត្តល្អណាស់ ហើយថែមទាំងមិនប្រកាន់ខ្លួនទៀត ដោយបានចំណាយយ៉ាងយូរ​ជាមួយពួកយើង។»

គួររំឭកថា តារាល្បីក្នុងក្រុមលីវើភូល និងក្នុងក្របខ័ណ្ឌព្រីមែលីក (Premier League) ស្វារែស មានដើមកំណើតមក​ពី​គ្រួសារអ្នកក្រីក្រមួយ ដែលរស់នៅក្នុងតំបន់ជនបទ នៃប្រទេសអ៊ុយរ៉ាហ្គាយ។

ទោះបីជាឥរិយាបថ នៅលើទីលានប្រកួត ត្រូវបានគេសន្មតថា ជាកីឡាករឈ្លើយបន្តិចក្តី ប៉ុន្តែក្រៅពីវិស័យបាល់ទាត់ កីឡាកររូបនេះ បានជួយដល់សង្គមជាច្រើន ដូចជាគាត់បានចំណាយថវិការផ្ទាល់ខ្លួនជាច្រើន ជូនដល់សមាគមកុមារកំព្រា និងសមាគមជនពិការ ក្នុងប្រទេសកំណើតរបស់គាត់ និងឧបត្ថម្ភដល់សមាគមជាច្រើនទៀត នៅបណ្តាប្រទេស​មួយ​ចំនួន៕

----------------------------------------------------
ដោយ៖ វិន ជីវ័ន្ត - ភ្នំពេញ ថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០១៣
រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ មនោរម្យព័ងអាំងហ្វូ

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...