លីវើភូល ត្រៀម​ចុះ​កិច្ចសន្យា​ទិញ​យក​អ្នក​ចាំ​ទី​ក្រុម​សាន់ដឺឡែន

ក្រុមបាល់ទាត់ហង្សក្រហមលីវើភូល (Liverpool) នឹងចុះកិច្ចសន្យាទិញយកកីឡាករអ្នកចាំទីក្រុមឆ្មាខ្មៅសាន់ដឺឡែន (Sunderland) ស៊ីម៉ុន ម៉ិកណូឡិត (Simon Mignolet) នៅសប្តាហ៏ក្រោយ បន្ទាប់ពីក្រុមទាំង២ មានការព្រមព្រាងគ្នាក្នុងតម្លៃ ៩លានផោន (១៣.៨៨លានដុល្លា, ១០.៥៦លានអ៊ឺរ៉ូ) រួចមក។
Loading...
  • ដោយ: វិន ជីវ័ន្ត
  • កែប្រែចុងក្រោយ: June 22, 2013
  • ប្រធានបទ:
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

ក្រុមបាល់ទាត់ហង្សក្រហមលីវើភូល (Liverpool) នឹងចុះកិច្ចសន្យាទិញយកកីឡាករអ្នកចាំទីក្រុមឆ្មាខ្មៅសាន់ដឺឡែន (Sunderland) ស៊ីម៉ុន ម៉ិកណូឡិត (Simon Mignolet) នៅសប្តាហ៏ក្រោយ បន្ទាប់ពីក្រុមទាំង២ មានការព្រមព្រាងគ្នាក្នុងតម្លៃ ៩លានផោន (១៣.៨៨លានដុល្លា, ១០.៥៦លានអ៊ឺរ៉ូ) រួចមក។


កីឡាករចាំទី ស៊ីម៉ុន ម៉ិកណូឡិត របស់ក្រុម ឆ្មាខ្មៅសាន់ដឺឡែន។ (រូបថត David Rogers/Getty Images)

កីឡាករអន្តរជាតិប៊ែលស៊្សិករូបនេះ នឹងធ្វើដំណើរទៅកាន់តំបន់មឺសីសាយ (Merseyside) នៅពីរបីថ្ងៃខាងមុខនេះ ដើម្បី​ធ្វើការពិនិត្យសុខភាព និងធ្វើការបញ្ចប់ការផ្ទេរឲ្យបានរួចរាល់។

អ្នកចាំទីវ័យ២៤ឆ្នាំ បានលេងឲ្យក្រុមសាន់ដឺឡែន បានចំនួន១០១ប្រកួតហើយ បើគិតតាំងពីផ្ទេរមកពីក្រុម​ប្រទេស​ប៊ែលស៊្សិក សីន ទ្រូដិន (Sint-Truiden) ក្នុងតម្លៃ២លានផោន កាលពីខែមិថុនា ឆ្នាំ២០១០។

កាលពីរដូវកាលមុន អ្នកចាំទីរូបនេះ ជួយការពារមិនឲ្យគូប្រកួតទាត់បញ្ចូលទីសោះ (clean sheets) បានចំនួន១១ដង ក្នុង​ការប្រកួត៤០លើក និងបានជួយឲ្យក្រុមឆ្មាខ្មៅរួចផុតពីការធ្លាក់ទៅកាន់លីកក្រោមផងដែរ។

អ្នលចាំទីជម្រើសទី១ របស់ក្រុមលីវើភូលនាពេលបច្ចុប្បន្ន ប៉េប៉េ រ៉េណា (Pepe Reina) វ័យ៣០ឆ្នាំ កំពុងតែមានពាក្យ​ចចាម​អារ៉ាមថា អាចនឹងវិលទៅកាន់ក្រុមម្ចាស់ជើងឯកអេស្ប៉ាញបាសេឡូណា (Barcelona) វិញ ដែលជាក្លឹបចាស់របស់គាត់។

ក្លឹបហង្សក្រហម ក៏បាននាំយកកីឡាករខ្សែការពាររបស់ក្រុមម៉ែនឆេស្ទើ ស៊ីធី (Manchester City ) ខូឡូ តូរ៉េ (Kolo Toure) ដោយឥតគិតថ្លៃ និងខ្សែប្រយុទ្ធរបស់ក្រុមស្ស៊ែលតា វីហ្គូ (Celta Vigo) អៃហ្គូ អាសប៉ាស់ (Iago Aspas) វ័យ២៥ ក្នុង​តម្លៃ​៧លានផោនបានហើយដែរ។

ខ្សែបម្រើក្រុមសេវីឡា (Sevilla) ល្វីស អាល់បឺតូ (Luis Alberto) វ័យ២០ឆ្នាំ ក៏កំពុងតែជិតមកចូលរួមក្រុមហង្សក្រហមដែរ ខណៈដែលគ្រូបង្វឹកលោកប្រេដិន រ៉ដចឺ (Brendan Rodgers) កំពុងតែតាមប្រមាញ់ ខ្សែការពាររបស់ក្រុមស្ពតធីង លីសបុន (Sporting Lisbon) ថៃហ្គូ ឡូរី (Tiago Ilori) វ័យ២០ឆ្នាំ និងខ្សែបម្រើអន្តរជាតិអាល់ម៉ានៀវ័យ២៤ឆ្នាំ ហិនរិក ម័កឃីតាយាន់ (Henrikh Mkhitaryan) មកពីក្រុមស្ស៊ាកតា ដូណែស (Shakhtar Donetsk) ទៀតនោះ៕

----------------------------------------------------
ដោយ៖ វិន ជីវ័ន្ត - ភ្នំពេញ ថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០១៣
រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ មនោរម្យព័ងអាំងហ្វូ

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...