Posts tagged as "Attentat"

ISIS ប្រកាស​ទទួល​ស្គាល់​ភេរវកម្ម ប្រឆាំង​ព្យុហយាត្រា​យោធា​នៅ​អៀរ៉ង់

ISIS ប្រកាស​ទទួល​ស្គាល់​ភេរវកម្ម ប្រឆាំង​ព្យុហយាត្រា​យោធា​នៅ​អៀរ៉ង់

មនុស្សយ៉ាងតិច ២៩នាក់ បានស្លាប់ និង៥៧នាក់ បានរងរបួស នៅព្រឹកថ្ងៃសៅរ៍នេះ ក្នុងព្រឹត្តិការណ៍ វាយប្រហារភេរវកម្មមួយ បង្កឡើងដោយក្រុមយុទ្ធជនមួយក្រុម ប្រឆាំងនឹងព្យុហយាត្រាយោធា ដែលត្រូវបានរៀបចំធ្វើ ក្នុងក្រុង «Ahvaz» ភាគនារតីនៃប្រទេសអៀរ៉ង់។ អង្គការភេរវនិយម ហៅថា រដ្ឋអ៊ីស្លាម (ពាក្យ​អារ៉ាប់​ហៅ Daech ពាក្យ​កាត់​​បារាំង​​ហៅ EI ​​​អង់គ្លេស​​​ហៅ ISIS) បានចេញមុខនៅមុននេះបន្តិច ប្រកាសទទួលស្គាល់ទង្វើដ៏រង្គាល ថាជាស្នាដៃរបស់ក្រុមខ្លួន។

​ទីភ្នាក់ងារឃោសនា​ផ្លូវការ ​របស់ក្រុមនេះ ឈ្មោះ «Amaq» បានសរសេរឲ្យដឹងថា៖ «ក្រុមយុទ្ធជន​នៃ​រដ្ឋអ៊ីស្លាម បានវាយប្រហារ ទៅលើការជួបជុំ នៃកងកម្លាំងអៀរ៉ង់ នៅក្នុងក្រុង "Ahvaz"»។

ជន​កាន់​កាំបិត​ចាក់​មនុស្ស​នៅ​អាមស្ទែដាម មាន​ចេតនា​ភេរវនិយម

ជន​កាន់​កាំបិត​ចាក់​មនុស្ស​នៅ​អាមស្ទែដាម មាន​ចេតនា​ភេរវនិយម

ជនសង្ស័យ ជាតិអាហ្វហ្គានីស្ដង់ អាយុ១៩ឆ្នាំ ដែលមានក្រដាសស្នាម ស្នាក់នៅបណ្ដោះអាសន្ន នៅក្នុងប្រទេសអាល្លឺម៉ង់ ត្រូវបានសាកសួរ ដោយក្រុមអ្នកស៊ើបអង្កេត ហូឡង់ នៅផ្ទាល់នឹងមន្ទីរពេទ្យ ដែលជននេះកំពុងសម្រាកព្យាបាយ មុខរបួសរបស់ខ្លួន បណ្ដាលមកពីការបង្ក្រាបរបស់នគរបាល។ 

នៅក្នុងសេចក្ដីប្រកាសព័ត៌មានមួយ របស់ក្រុមប្រឹក្សារាជធានី អាមស្ទែដាម បានឲ្យដឹងថា៖ «ការអះអាងដំបូងៗ របស់ជនសង្ស័យ បានបង្កចំណុចសង្ស័យ ពីចេតនាបែបភេរវនិយម»។

សេចក្ដីប្រកាសព័ត៌មានដដែល បានឲ្យដឹងទៀតថា តាមការស្នើសុំ​ របស់អាជ្ញាធរហូឡង់ នគរបាលអាល្លឺម៉ង់បានធ្វើការឆែកឆេរលំនៅដ្ឋាន របស់ជនសង្ស័យ (ដែលស្ថិតនៅក្នុងប្រទេសអាល្លឺម៉ង់) ហើយបានរកឃើញ អង្គផ្ទុកទិន្នន័យជាច្រើន។