បំផ្ទុះគ្រាប់បែក នៅមុខស្ថានទូតអាមេរិក ក្នុងរដ្ឋធានីប៉េកាំង

បុរសម្នាក់ មកពីតំបន់ «ម៉ុងហ្គោលីខាងក្នុង» បានបង្ករឲ្យមានការផ្ទុះមួយ នៅក្បែរអាគារស្ថានទូតអាមេរិក ប្រចាំក្នុងរដ្ឋធានី ប៉េកាំង ប្រទេសចិន ក្នុងរសៀលថ្ងៃព្រហស្បត្តិ៍ មុននេះបន្តិច។ ការផ្ទុះនោះ បានធ្វើឲ្យបុរសរូបនោះ រងរបួសតែម្នាក់ឯង។
បំផ្ទុះគ្រាប់បែក នៅមុខស្ថានទូតអាមេរិក ក្នុងរដ្ឋធានីប៉េកាំង
ទិដ្ឋភាពនៅបន្ទាប់ពីការបំផ្ទុះគ្រាប់បែក នៅខាងមុខអាគារស្ថានទូតអាមេរិក ប្រចាំក្នុងរដ្ឋធានីប៉េកាំង ប្រទេសចិន។ (រូបថតលើហ្វេសប៊ុក)
Loading...
  • ដោយ: មនោរម្យ.អាំងហ្វូ ([email protected]) - ភ្នំពេញ ថ្ងៃទី២៦ កក្កដា ២០១៨
  • កែប្រែចុងក្រោយ: July 26, 2018
  • ប្រធានបទ: បំផ្ទុះគ្រាប់បែក
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

បុរសវ័យក្មេងម្នាក់ បានបង្កឲ្យមានការផ្ទុះមួយឡើង នៅខាងមុខស្ថានទូតអាមេរិក ប្រចាំក្នុងប្រទេសចិន។ ហេតុការណ៍ មិនបានបង្កឲ្យមានជនរងគ្រោះណាផ្សេង ក្រៅពីបុរសវ័យក្មេង ខ្លួនឯងនោះឡើយ។ នេះ បើតាមនគរបាលចិន។ អ្នកនៅក្នុងហេតុការណ៍ បានលើកឡើង ពីទិដ្ឋភាពដ៏ព្រឺព្រួច ដែលគ្របដណ្ដប់ ដោយផ្សែងដ៏ខ្មួលខ្មាញ់។

ជនសង្ស័យ ដែលមានអាយុ២៦ឆ្នាំ មានដើមកំណើត មកពីតំបន់ «ម៉ុងហ្គោលីខាងក្នុង» ស្ថិតនៅភាគខាងជើង នៃប្រទេសចិន។ ការិយាល័យសន្ដិសុខសាធារណៈ របស់រដ្ឋធានីប៉េកាំង បានអះអាងថា ជននេះ បានបំផ្ទុះគ្រាប់បែកតូចមួយ ដែលលក្ខណៈប្រហាក់ប្រហែល នឹង«ផាវ» និងបានបង្កឲ្យខ្លួនឯង រងរបួសនៅត្រង់ដៃ។ ជនសង្ស័យត្រូវបានបញ្ជូនទៅមន្ទីរពេទ្យ និងមិនមានគ្រោះថ្នាក់ ដល់ជីវិតទេ។

សាក្សីមួយរូប ដែលធ្វើការនៅក្បែរកន្លែងកើតហេតុ បានថ្លែងឡើងថា៖ «យើងបានលឺស្នូរផ្ទុះ យ៉ាងខ្លាំង នៅវេលាម៉ោង ១៣។ យើងបាននាំគ្នាចេញ មកក្រៅ តែនគរបាល បានហ៊ុំព័ទ្ធសង្កាត់ទាំងមូល យ៉ាងឆាប់រហ័ស។ យើងអាចមើលឃើញ វត្ថុអ្វីម្យ៉ាង ដែលរំជុំវិញ ដោយកំណាត់ដ៏ក្រាស។ ជាវត្ថុអ្វីម្យ៉ាង តែមិនមែនជាសាកសពទេ។»។

ស្ថានទូតអាមេរិកវិញ បានឲ្យដឹង នៅក្នុងសេចក្ដីប្រកាសព័ត៌មានមួយថា ការផ្ទុះនេះ បានកើតឡើង នៅក្នុងទីសាធារណៈ ខាងក្រៅអាគារស្ថានទូត។

ស្ត្រីម្នាក់ ដែលកំពុងឈរតម្រង់ជួរ ដើម្បីសុំទិដ្ឋការពីស្ថានទូត បានថ្លែងឡើងថា៖ «ខ្ញុំមិនបានឃើញអ្វី ឲ្យច្បាស់ទេ តែខ្ញុំភ្ញាក់ព្រើត នៅពេលឮ សម្លេងផ្ទុះដ៏ខ្លាំង។ មានផ្សែងខ្មួលខ្មាញពេញទាំងអស់។ ខ្ញុំឮគេនិយាយថា មានមនុស្សបំផ្ទុះគ្រាប់បែក ហើយថា ដៃជនម្នាក់នោះ បានបែកខ្ទេចអស់។»។

តំបន់ក្នុងភាគឦសាន នៃរដ្ឋធានីប៉េកាំងនេះ មានស្ថានទូតបរទេសជាច្រើន។ ក្រៅពីស្ថានទូតអាមេរិក នៅមានស្ថានទូតអ៊ីស្ត្រាអែល បារាំង និងឥណ្ឌា ក៏មានអាគារនៅមិនឆ្ងាយ ពីគ្នាដែរ។ 

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...