Posts tagged as "Ferrari"

ក្នុង​ភូមិ​គ្រឹះ​មហា​សេដ្ឋី​នៅ​កាតា មាន​រថយន្ដ​ទំនើប​និង...សត្វ​តោ​ស

ក្នុង​ភូមិ​គ្រឹះ​មហា​សេដ្ឋី​នៅ​កាតា មាន​រថយន្ដ​ទំនើប​និង...សត្វ​តោ​ស

សូមបង្ហាញ ពីភូមិគ្រឹះរបស់មហាសេដ្ឋីម្នាក់ នៅក្នុងប្រទេសកាតា ដែលនាំមកជូន ដោយ​សមិទ្ធិករ​វីដេអូ​មួយ​រូប ដាក់​ឈ្មោះ «Effspot» នៅលើគេហទំព័រយូធូប (Youtube)។ ក្រៅពីទីធ្លាដ៏ធំទូលាយនោះហើយ ភូមិគ្រឹះនេះ​បាន​បង្កប់​​នូវ​ភាព​ភ្ញាក់ផ្អើល នៅក្នុងសាលដ៏ធំមួយ ដែលជាចំណត របស់រថយន្ដជាច្រើនគ្រឿង ក្នុងនោះមានរថយន្ដ​ដ៏កំពូលថ្លៃ ចំនួនពីរគ្រឿង៖ «Ferrari LaFerrari» និង «McLaren P1»។

បន្ថែម​ពីលើរថយន្ដ ដែលមិនសូវមានផលិតចេញ នៅក្នុងពិភពលោកនេះ គេនៅឃើញមាន​ខោអាវ​កីឡាករ​បាល់​ទាត់ ដែលមានហត្ថលេខា ​របស់​កំពូល​កីឡាករ​បាល់ទាត់ល្បីៗ នៅក្នុង​ពិភពលោក ដាក់នៅក្នុងប្រអប់​កញ្ចក់ ព្យួរ​ជាប់​នឹង​ជញ្ជាំង។

ការចូលទៅ​ទស្សនា​គេហដ្ឋានមហាសេដ្ឋី បានប្រព្រឹត្តិទៅជាធម្មតា រហូតលុះត្រាដំណឹង ដ៏គួរឲ្យភ្ញាក់ផ្អើលមួយ ត្រូវបាន​ម្ចាស់ផ្ទះ​ប្រកាស​​​ឲ្យដឹង៖ សត្វតោសចំនួន២ក្បាល នឹងចូលមកកាន់ទីនេះ ដើម្បីស្វាគមន៍ភ្ញៀវ។ គ្រាន់​តែ​ឮថា ជាសត្វតោ [...]

សប្បាយ​អស្ចារ្យ​នឹង Lamborghini​ តែ​មិន​ដឹង​រថយន្ដ​កំពុង​ឆេះ

ឈប់នៅមុខភ្លើងស្ដុប ម្ចាស់រថយន្ដទំនើប ដែលមានតម្លៃ មិនតិចជាង ៤សែនដុល្លានេះ បានឆ្លៀតឱកាស ដើម្បី​រោទ៍ម៉ាស៊ីន ដ៏អាស្ចារ្យរបស់ខ្លួន ឲ្យលាន់សន្ធឹកខ្លាំងឡើង ដើម្បីជាការបង្អួតសំញ៉ែងគ្នា ជាមួយនឹងដៃគូ​មួយ​ទៀត ដែលបើករថយន្ដធុន «Ferrari 458 Spider» ដែលមានលក្ខណៈទំនើប ប្រហាក់ប្រហែលគ្នា។

ប៉ុន្តែសកម្មភាព ដ៏សប្បាយរីករាយនេះ បានបញ្ចប់ទៅ ដោយយំសឹងមិនចេញ...

នៅពេលដែលជាន់ម៉ាស៊ីន ឲ្យរោទ៍ខ្លាំងឡើង នៅនឹងបំពុង់បង្ហុយផ្សែងខាងក្រោយ ក៏បានបញ្ចេញ​ជាចំហេះ​ខ្លាំងដែរ រហូតដល់បានឆាបឆេះ ជាអគ្គិឡើង។ អ្នកដំណើរ ដែលជិះរថយន្ដពីក្រោយ ដែលឃើញអគ្គិភ័យ បាន​ឆេះផ្នែកខាងក្រោយរថយន្ដ «Lamborghini Aventador»នោះ បានខិតខំស្រែកប្រាប់ និងខ្លះទៀតបាន​ចុច​ស៊ីផ្លេ ដើម្បីជាសញ្ញាប្រាប់ទៅម្ចាស់រថយន្ដ... តែអ្នកបើកបររថយន្ដទំនើប មិនបានយកចិត្ត​ទុកដាក់​ទេ។

ប៉ុន្មាននាទីក្រោយមក អគ្គិភ័យបានពង្រីឥទ្ធិពល ហើយឆេះយករថយន្ដ [...]

នៅ​ពេល​ដែល​អ្នក​មាន​«ថ្មី»​នៅ​ចិន សម្ញែង​រថយន្ដ​ទំនើប​ថ្លៃៗ

នៅ​ពេល​ដែល​អ្នក​មាន​«ថ្មី»​នៅ​ចិន សម្ញែង​រថយន្ដ​ទំនើប​ថ្លៃៗ

រូបថត នៃសំណល់បាក់បែក របស់រថយន្ដដ៏ទំនើប ធុន Lamborghini ពណ៌បៃតងស្លេក និងរថយន្ដទំនើប ធុន Ferrari ពណ៌ក្រហម រួមនឹងរូបថតគ្រោះថ្នាក់ ផ្សេងទៀត បង្ហាញពីរថយន្ដទំនើបដទៃ ជាច្រើននោះ បានទទួល នូវការ​ចាប់​អារម្មណ៍​យ៉ាងខ្លាំង នៅក្នុងរយៈពេលចុងក្រោយនេះ នៅប្រទេសចិន ជាពិសេស នៅពេលដែលរូបទាំងនេះ ត្រូវបាន​ចែក​ផ្សាយ នៅបន្ទាប់ពីគ្រោះថ្នាក់ចរាចរណ៍ ដ៏ធ្ងន់ធ្ងរ រវាងរថយន្ដទំនើបទាំងពីរ ក្នុងផ្លូវក្រោមដី កាលពីថ្ងៃសៅរ៍ សប្ដាហ៍មុន ដែល​ធ្វើ​ឲ្យ​មនុស្ស​ម្នាក់រងរបួស។

គ្រោះថ្នាក់ចរាចរណ៍ លើកមុន នៃរថយន្ដ Ferrari នៅក្នុងប្រទេសចិន បានកើតឡើង នៅខែមីនា ឆ្នាំ២០១២ ក្នុងរដ្ឋធានី​ប៉េកាំងដដែល បង្កឲ្យរង្គើដល់មជ្ឈដ្ឋាននយោបាយ របស់ចិន ក្នុងសម័យនោះ អស់មួយរយៈ។ ក្នុងគ្រោះថ្នាក់នៅ​ពេល​នោះ អ្នកកាន់ចង្កូត ដែលបានស្លាប់ភ្លាមៗ នៅនឹងកន្លែង ជាកូនប្រុសរបស់លោក លីង ជីហួ (Ling Jihua) ជំនិតដៃស្ដាំ​របស់​អតីតប្រធានាធិបតីចិន ហួ ជិងតាវ (Hu [...]

កាំជ្រួចលើវាលរាប៖ ហ្វឺណាន់ដូ អាឡុនសូ នឹង​បញ្ចប់​អាជីព​ជា​មួយ​ក្រុម ហ្វឺរ៉ារី

កាំជ្រួចលើវាលរាប៖ ហ្វឺណាន់ដូ អាឡុនសូ នឹង​បញ្ចប់​អាជីព​ជា​មួយ​ក្រុម ហ្វឺរ៉ារី

កីឡាករប្រណាំងរថយន្ត F1 អេស្ប៉ាញ ហ្វឺណាន់ដូ អាឡុនសូ (Fernando Alonso) បាននិយាយថា គាត់នឹងបញ្ចប់អាជីព​ជាអ្នកប្រណាំងរថយន្ត នៅក្នុងក្រុម ហ្វឺរ៉ារី (Ferrari)។


ហ្វឺណាន់ដូ អាឡុនសូ កីឡាករប្រណាំងរថយន្ត F1 ជនជាតិអេស្ប៉ាញ។

មកដល់ឆ្នាំ២០១៣នេះ អាឡុនសូ បានបើកបរឲ្យក្រុម ហ្វឺរ៉ារី បាន៤រដូវកាលហើយ។ លោក ប្រធានក្រុមហ៊ុន ហ្វឺរ៉ារី លូកា ម៉ុងតេស្ស៊ីម៉ូឡូ (Luca Montezemolo) កាលពីពេលថ្មីៗនេះ បានប្រាប់ឲ្យដឹងថា កិច្ចសន្យារបស់កីឡាករអេស្ប៉ាញ នៅមាន​រយះពេលវែង ដែលនឹងបញ្ចប់នៅឆ្នាំ ២០១៥។

អាឡុនសូ បាននិយាយថា «ប្រាកដណាស់ ខ្ញុំចង់បញ្ចប់អាជីពខ្ញុំ ជាមួយនឹងក្រុម ហ្វឺរ៉ារី ព្រោះវាជាក្រុម ដែលល្អបំផុតមួយ នៅលើពិភពលោក ហើយដូចជាគ្មានក្រុមណាមួយ នៅលើក្រុមមួយនេះទេ»។

គួររំឮកថា អាឡុនសូ [...]

រថយន្ដថ្មីៗ ដាក់​តាំង​ពិព័រណ៍ នៅ​ទីក្រុង​ហ្សឺណែវ (Suisse) ភាគ​បញ្ចប់

រថយន្ដថ្មីៗ ដាក់​តាំង​ពិព័រណ៍ នៅ​ទីក្រុង​ហ្សឺណែវ (Suisse) ភាគ​បញ្ចប់

ក្រុមហ៊ុន និងរោងចក្រផលិតរថយន្ដធំៗ ក្នុងសកលលោក បានជួបប្រជុំគ្នា នៅស្វីសពីថ្ងៃទី០៧ ដល់ថ្ងៃទី១៧ខែមិនា ក្នុង​ឱកាសតាំងពិព័រណ៍ជាលក្ខណៈអន្តរជាតិ នៅទីក្រុងហ្សឺណែវ ប្រទេសស្វីស។ មនោរម្យព័ងអាំងហ្វូ សូមលើកយក រថយន្ដ​រចនាបថថ្មីៗ ដែលនឹងត្រៀមចេញមកលក់ក្នុងទីផ្សារ មកជូនលោកអ្នកដូចខាងក្រោម។


កំពូលរថយន្ដ ឡំប៊រហ្គីនី វេណេណូ ធ្វើបុណ្យខួបកំណើតទី៥០ឆ្នាំរបស់ខ្លួន។

សម្រាប់ប្រភេទរថយន្ដ ផ្សេងៗទៀត សូមអាន នៅក្នុងភាគទីមួយដែលបានផ្សាយរួចហើយ។ សូមបញ្ជាក់ថាតម្លៃ នឹង​ផ្ដល់ជូនជា អ៊ឺរ៉ូ។ សូមមេត្តាគណនាទៅជាដុល្លាអាមេរិក ដោយគុណបន្ថែម ជាមួយនឹងអាត្រានេះ៖ ១អ៊ឺរ៉ូ = ១,៣ដុល្លា។



ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...