យន្ដហោះប្រដេញ F-15 អាមេរិកមួយគ្រឿង ធ្លាក់ក្នុងសមុទ្រខាងត្បូងជប៉ុន
នៅថ្ងៃចន្ទ ទី១១ ខែមិថុនា ឆ្នាំ២០១៨នេះ រដ្ឋមន្ត្រីក្រសួងការពារជាតិជប៉ុន លោក «Itsunori Onodera» បានប្រកាសឲ្យដឹងថា យន្ដហោះប្រដេញ ប្រភេទ «F-15» របស់កងទ័ពអាមេរិក បានធ្លាក់បោកខ្លួន នៅក្នុងសមុទ្រខាងត្បូង នៃកោះ «Okinawa» របស់ប្រទេសជប៉ុន។ អ្នកបើកបរយន្ដហោះ ដែលបានចុចបង្ហោះខ្លួនទាន់ពេល ចេញពីយន្ដហោះនោះ ត្រូវបាននាវាកងទ័ពជប៉ុន ជួយសង្គ្រោះចេញពីទឹកសមុទ្រហើយ។
លោក «Itsunori Onodera» បានថ្លែងឲ្យដឹងថា អ្នកបើកបរយន្ដហោះប្រដេញខាងលើ ដែលជាទាហាន នៃមូលដ្ឋានយោធា «Kadena» របស់អាមេរិក បានចុចបង្ហោះខ្លួន ចេញពីយន្ដហោះ នៅត្រង់ចំណុចមួយ ដេលមានចំងាយប្រមាណ ជា៨០គីឡូម៉ែត្រ ក្នុងភាគខាងត្បូង នៃក្រុង «Naha» ដែលទីក្រុងរបស់កោះ «Okinawa» ស្ថិតនៅភាគខាងត្បូងបំផុត នៃប្រទេសជប៉ុន។
លោករដ្ឋមន្ត្រីបានបន្តថា បន្ទាប់ពីទទួលបានដំណឹង ពីគ្រោះថ្នាក់យន្ដហោះនេះរួច កងទ័ពជើងទឹកជប៉ុន បានរកឃើញអ្នកបើកបរយន្ដហោះ [...]