អ៊ឺរ៉ូ២០១៦៖ «បរាជ័យនេះ មិនស័ក្ដិសម»
ការជម្រុះចេញពីការប្រកួត ជាលក្ខណៈអន្តរជាតិដ៏ធំ ដូចយ៉ាង «អ៊ឺរ៉ូ២០១៦» ដូច្នេះ មិនមែនជាទិដ្ឋភាព ដែលក្រុមជម្រើសជាតិ ណាមួយចង់បាននោះទេ។ ជាពិសេសក្រុមជម្រើសជាតិអាល្លឺម៉ង់ ដែលកំពុងកាន់ពានជើងឯកពិភពលោក (ឆ្នាំ២០១៤) នៅក្នុងដៃ និងតែងប្រកួតឈ្នះបារាំង តាំងពីឆ្នាំ១៩៥៨រហូតមក បែរជាត្រូវក្រុមបារាំងម្ចាស់ផ្ទះ បំបាក់ក្នុងពិន្ទុពីរទល់នឹងសូន្យ កាលពីយប់ថ្ងៃទី៧ ខែកក្កដាម្សិលម៉ិញ។
តាមពិតទៅ សាច់បាល់ និងបច្ចេកទេសទាត់ របស់ក្រុមអាល្លឺម៉ង់ មានលក្ខណៈគ្រាន់បើជាង និងគ្របសង្កត់យ៉ាងច្រើន ពីលើក្រុមបារាំង នៅក្នុងការប្រកួត នៃវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រយប់ម៉ិញ នៅចំពោះអ្នកចូលរួមទស្សនាប្រមាណជាង ៦ម៉ឺន៤សែននាក់ នាកីឡាដ្ឋានក្រុមម៉ារសីយ៍ (ខាងត្បូងបារាំង)។ ប៉ុន្តែទោះការគ្រប់គ្រងសាច់បាល់ និងបច្ចេកទេសទាត់ល្អប្រសើរបែបណាក៏ដោយ ក៏វាមិនគ្រាប់គ្រាន់ឡើយ សម្រាប់ក្រុមបាល់ទាត់មួយ [...]