បន្ទាប់ពី AirAsia ឥណ្ឌូនេស៊ីផ្អាកជើងហោះហើរ៦១ទៀត ពីក្រុមហ៊ុនចំនួន៥
បន្ទាប់ពីគ្រោះធ្លាក់យន្ដហោះ QW8501 របស់ក្រុមហ៊ុនអាកាសចរណ៍ អ៊ែរអេសៀ ដែលមានមនុស្សជិះ១៦២នាក់ កាលពីថ្ងៃទី២៨ ខែធ្នូ ចុុងឆ្នាំ២០១៤នេះ អាជ្ញាធររបស់ប្រទេសឥណ្ឌូនេស៊ី បានរកឃើញថា ជើងហោះហើរនេះ ពីក្រុងស៊ូរ៉ាបាយ៉ា (Surabaya) ឆ្ពោះទៅប្រទេសសាំងហ្គាពួរ ត្រូវបានធ្វើអាជីវកម្មដោយមិនមានការអនុញ្ញាត ឬដោយគ្មានអាជ្ញាបណ្ណ ដោយក្រុមហ៊ុនលក់សំបុត្រថោក អ៊ែរអេសៀ។ តាំងពីពេលនោះមក ផ្លូវហោះហើរមួយនេះ ត្រូវបានដកចេញពីប្រព័ន្ធហោះហើររបស់ប្រទេសឥណ្ឌូនេស៊ី។
មិនត្រឹមតែករណីមួយនេះទេ តែអាជ្ញាធរបានប្រកាសថា ខ្លួនក៏បានធ្វើការត្រួតពិនិត្យឡើងវិញ ពីអាជ្ញាបណ្ណទាំងឡាយដែលបានផ្ដល់ទៅឲ្យក្រុមហ៊ុនអាកាសចរណ៍ទាំងអស់ ដែលកំពុងធ្វើដំណើរការក្នុងប្រទេស។ ក្រុមហ៊ុនចំនួន៥ ដែលមានជើងហោះហើរចំនួន៦១ [...]