បន្ទាប់​ពី AirAsia ឥណ្ឌូនេស៊ី​ផ្អាក​ជើង​ហោះ​ហើរ​៦១​ទៀត ពី​ក្រុមហ៊ុន​ចំនួន​៥

ក្រសួងគមនាគមន៍របស់ប្រទេសឥណ្ឌូនេស៊ី បានប្រកាសក្នុងចុងសប្ដាហ៍នេះ ពីការផ្អាកអាជ្ញាបណ្ណ នៃ​ជើង​ហោះហើរ​ចំនួន​៦១ របស់ក្រុមហ៊ុនអាកាសចរណ៍ចំនួន៥ ដែលក្នុងនោះរាប់បញ្ចូលទាំងក្រុមហ៊ុន ហ្គារូដា (Garuda Indonesia) និង​ឡាយអន​អ៊ែរ (Lion Air) ផង។
Loading...
  • ដោយ: សេក មនោរកុមារ អត្ថបទ៖ សេក មនោរកុមារ ([email protected]) - ប៉ារីស​ ថ្ងៃទី១០ មករា ២០១៥
  • កែប្រែចុងក្រោយ: January 11, 2015
  • ប្រធានបទ: គ្រោះអាកាស
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

បន្ទាប់​ពី​គ្រោះ​ធ្លាក់​យន្ដហោះ QW8501 របស់​ក្រុមហ៊ុន​អាកាសចរណ៍ អ៊ែរអេសៀ ដែល​មាន​មនុស្ស​ជិះ​១៦២នាក់ កាល​ពី​ថ្ងៃ​ទី​២៨ ខែ​ធ្នូ ចុុង​ឆ្នាំ​២០១៤​នេះ អាជ្ញាធរ​របស់​ប្រទេស​ឥណ្ឌូនេស៊ី បាន​រក​ឃើញ​ថា ជើង​ហោះ​ហើរ​នេះ ពី​ក្រុង​ស៊ូរ៉ាបាយ៉ា (Surabaya) ឆ្ពោះ​ទៅ​ប្រទេស​សាំងហ្គាពួរ ត្រូវ​បាន​ធ្វើ​អាជីវកម្ម​ដោយ​មិន​មាន​ការ​អនុញ្ញាត ឬ​ដោយ​គ្មាន​អាជ្ញា​បណ្ណ ដោយ​ក្រុមហ៊ុន​លក់​សំបុត្រ​ថោក អ៊ែរអេសៀ។ តាំង​ពី​ពេលនោះ​មក ផ្លូវ​ហោះ​ហើ​​រមួយ​នេះ ត្រូវ​បាន​ដក​ចេញ​ពី​ប្រព័ន្ធ​ហោះ​ហើរ​របស់​ប្រទេស​ឥណ្ឌូនេស៊ី។

មិនត្រឹម​តែ​ករណី​មួយ​នេះ​ទេ តែ​អាជ្ញាធរ​បាន​ប្រកាស​ថា ខ្លួន​ក៏​បាន​​ធ្វើការ​ត្រួត​ពិនិត្យ​ឡើង​វិញ ពី​អាជ្ញា​បណ្ណ​ទាំង​ឡាយ​ដែល​បាន​ផ្ដល់​ទៅ​ឲ្យ​ក្រុមហ៊ុន​អាកាស​ចរណ៍​ទាំងអស់ ដែល​កំពុង​ធ្វើ​ដំណើរ​ការ​ក្នុង​ប្រទេស។  ក្រុមហ៊ុន​ចំនួន​៥ ដែល​មាន​ជើង​ហោះ​ហើរ​ចំនួន​៦១ ត្រូវ​បាន​រក​ឃើញ​ថា​បាន​ភ្ជាប់​ជើង​ហោះ​ហើរ​ទាំងគ្មាន​ការ​អនុញ្ញាត។ ហើយ​​ពី​​ក្នុង​នោះ ក្រុមហ៊ុន ហ្គារូដា ដែល​ជា​ក្រុមហ៊ុន​អាកាស​ចរណ៍​ជាតិ​របស់​ប្រទេស​ឥណ្ឌូនេស៊ី ត្រូវ​បាន​រក​ឃើញ​ថា បាន​រំលោភ​ជើង​ហោះ​ហើរ​ចំនួន​បួន និង​ក្រុមហ៊ុ​នលក់​សំបុត្រ​ថោក ឡាយអន​អ៊ែរ បាន​រំលោភ​រហូត​ដល់​ទៅ ៣៥​ជើង​ហោះ​ហើរ។ ចំពោះ​អ៊ែរអេសៀ វិញ មិន​ត្រូវ​បាន​អាជ្ញាធរ​រក​ឃើញ​ករណី​ផ្សេង ក្រៅ​ពី​យន្ដហោះ QW8501 នោះ​ឡើយ។

លោក អ៊ីញ៉ាស៊ីស ចូណាន់ (Ignasius Jonan) រដ្ឋមន្ត្រីអមនាគមន៍ បានថ្លែងបញ្ជាក់ប្រាប់អ្នកសារព័ត៌មានថា បុគ្គលិករដ្ឋការចំនួន១១នាក់ បានរងការពិន័យទាក់ទងនឹងទង្វើរាយមាយរបស់ពួកគេ និងត្រូវធ្វើកិច្ចសន្យាថា ករណីទាំងនេះ នឹងមិនកើតមានទៀតឡើយ។ លោក ចូណាន់ បានបន្ថែមទៀតថា៖ «ចេញពីការត្រួតពិនិត្យ​នេះ យើងបានបញ្ជាទៅនាយកដ្ឋានគមនាគមន៍ផ្លូវអាកាស ឲ្យបង្កើតការឃ្លាំមើល និងការអនុវត្តន៍ច្បាប់ដែល​​ទាក់​ទងនឹងអាកាសចរណ៍ស៊ីវិល។ ត្រូវតែមានតម្លាភាព ទៅលើប្រព័ន្ធហោះហើរដែលមានលក្ខណៈទៀតទាត់​​ទាំង​អស់នេះ។»

ការប្រើប្រាស់គមនាគមន៍ផ្លូវអាកាស ក្នុងប្រទេសឥណ្ឌូនេស៊ី បានកើតឡើងយ៉ាងខ្លាំង នៅក្នុងប៉ុន្មានឆ្នាំចុង​ក្រោយនេះ។ ឧទាហរណ៍ ដូចយ៉ាងក្រុមហ៊ុន ឡាយអនអ៊ែរ បានទិញចូលនូវយន្ដហោះជាច្រើនគ្រឿងទៀត ដើម្បីបំពេញតម្រូវការរបស់អ្នកដំណើរ ដែលបានដូរត្រឡប់មកប្រើប្រាស់មធ្យោបាយបែបនេះវិញ ក្នុងការ​ធ្វើ​ដំណើររវាងពីកោះមួយទៅកោះមួយ នៃប្រទេសដែលស្ថិតលើទឹក និងមានកោះដល់ទៅជាង១៧០០០៕

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...