ប្រវត្តិ«ទូរស័ព្ទដៃ» និងអត្ថប្រយោជន៍របស់វា
ការបង្កើតទូរស័ព្ទដៃ
ទូរស័ព្ទដៃដំបូងគេ ត្រូវបានឆ្នៃប្រឌិត និងបង្កើតឡើង ដោយលោកសាស្ត្រាចារ្យ ម៉ាទីន កូព័រ (Martin Cooper) ក្នុងឆ្នាំ១៩៧៣ ដែលកាលនោះលោក ជានាយកផ្នៃកស្រាវជ្រាវ និងអភិវឌ្ឍន៍ របស់ក្រុមហ៊ុនម៉ូតូរ៉ូឡា (Motorola) របស់អាមេរិក។ ទូរស័ព្ទដំបូងនោះ មានឈ្មោះថា ឌីណាតាក់ (Dynatac) មានលក្ខណៈជាទូរស័ព្ទព្រាង។ ជាង១០ឆ្នាំក្រោយមក ទូរស័ព្ទនេះ បានដាក់លក់នៅសហរដ្ឋអាមេរិក ដោយបានបន្ថែមឈ្មោះអោយវាថា ឌីណាតាក់ ៨០០០អ៊ិច (DynaTAC 8000x)។
ក្នុងពេលនោះ ការជាវទូរស័ព្ទនេះមកប្រើ មានតែអ្នកមានធនធានប៉ុណ្ណោះ ដោយគេត្រូវចំណាយប្រាក់រហូតដល់ ៣ ៩៩៥ដុល្លាអាមេរិក ដើម្បីបានវាយកមកប្រើប្រាស់។ លើសពីនេះទៅទៀត វាមានទំហំធំ ក្រាស់ និងធ្ងន់ប្រៀបបាននឹងដុំថ្មមួយដុំ៖ កំពស់២៥សង់ទីម៉ែត្រ (មិនទាន់វាស់ទាំងអង់តែន) និងទម្ងន់៧៨៣ក្រាម។ ហើយរយៈពេលនៃការប្រើប្រាស់ ក៏មិនបានយូរដែរ [...]