ទូរស័ព្ទដៃក្នុងពិភពលោក មានអាយុ៤០ឆ្នាំហើយ
- ដោយ: វិន ជីវ័ន្ត
- កែប្រែចុងក្រោយ: April 04, 2013
- ប្រធានបទ:
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
កាលពីថ្ងៃពុធ ម្សិលមិញនេះ ជាថ្ងៃគម្រប់ខួប លើកទី៤០ឆ្នាំ នៃការបង្កើតឡើងនូវទូរស័ព្ទដៃ។ ទូរស័ព្ទដៃ ត្រូវបានគេចាប់ផ្តើមបង្កើតឡើងនៅឆ្នាំ ១៩៧៣។ ពេលនោះ គឺក្រុមហ៊ុន ម៉ូតូរ៉ូឡា (Motorola) របស់អាមេរិក ជាអ្នករកឃើញ និងបង្កើតឡើងមុនគេ ជាសាធារណះ។
លោក ម៉ាទីន ខូបផឺ បង្ហាញទូរស័ព្ទដៃដំបូងគេរបស់គាត់។
ទូរស័ព្ទដៃដំបូងគេ ដែលបានចេញជាផ្លូវការនោះ នៅទស្សវត្តរ៏៨០ ពោលគឺនៅដើមឆ្នាំ១៩៨០ ហើយមានតម្លៃជិត ៤០០ដុល្លា។ រហូតមកដល់សព្វថ្ងៃនេះ ទូរស័ព្ទដៃ ជាបច្ចេកវិទ្យា ទំនើបបំផុត និងកាន់តែមានភាពសំបូរបែប ពីមួយឆ្នាំ ទៅមួយឆ្នាំ។
លោក ប្លាក ថូម៉ាសិន (Blake Thomason) អ្នកជួសជុលទូរស័ព្ទដៃ នៅក្នុងទីក្រុង មីដវ៉េល (Midvale) បាននិយាយថា «វាពិតជាមានរយះពេលយូរ បើគិតមកដល់ពេលនេះ»។
លោក ថូម៉ាសិន និងក្រុមរបស់គាត់ បានឃើញនូវការចែករំលែក និងការផ្លាស់ប្តូរនៃបច្ចេកវិទ្យាទាំងនោះ។
លោក ខាយ ឆាមបឺឡិន (Kyle Chamberlain) ដែលជាអ្នកជួសជុល និងដំឡើងទូរស័ព្ទដៃដែរនោះ បាននិយាយថា «ពីមុន ទូរស័ព្ទដៃ មានទំហំធំក្រាស់ តែមានអេក្រង់តូច។ ប៉ុន្តែបច្ចុបន្ប ពួកវា មានកម្រាស់ស្តើង ហើយមានអេក្រង់ធំៗ ងាយមើលថែមទៀត។»
នៅក្នុងឆ្នាំ ១៩៧៣ លោក ម៉ាទីន ខូបផឺ (Martin Cooper) ធ្វើការនៅក្រុមហ៊ុន ម៉ូតូរ៉ូឡា ជាអ្នករកឃើញនូវ ការបង្កើតទូរស័ព្ទដៃមុនគេ ហើយបានចេញលក់លើទីផ្សារ។ ប៉ុន្តែបច្ចេកវិទ្យានេះ វាក្លាយទៅជា បច្ចេកវិទ្យាសាមញ្ញក្នុងពេលបច្ចុប្បន្ន។
ទោះបីជាយ៉ាងណា មនុស្សគ្រប់គ្នា និងម្ចាស់ក្រុមហ៊ុនទូរស័ព្ទដៃនានា ក៏មិនភ្លេចពីស្នាដៃដំបូងរបស់គាត់ដែរ។
លោក ថូម៉ាសិន បានបន្តថា «ខ្ញុំមិនដែលបំភ្លេចនោះទេ។ ទូរស័ព្ទដំបូងដែលខ្ញុំបានឃើញ ជា ទូរស័ព្ទដៃម៉ាក ណូគា ៥១២០ (Nokia 5120) ពេលនោះវាពិតជាអស្ចារ្យខ្លាំងណាស់ ហើយថែមទាំងអាចលេងហ្គេមពស់ បានថែមទៀតផង។»
អ្នកជួសជុលទូរស័ព្ទដៃរូបនេះ បានបន្ថែមថា «សូមអរគុណដល់អ្នកខិតខំបង្កើតឡើងនូវទូរស័ព្ទ ទំនើបៗសព្វថ្ងៃនេះ។ បច្ចេកវិទ្យា ពិតជាមានការផ្លាស់ប្តូរ និងអភិវឌ្ឍន៏យ៉ាងឆាប់រហ័ស ក្នុងពេលបច្ចុបន្ប ហើយយើងមិនដឹងថា វានឹងមានអ្វីពិសេសជាងនេះ ទៀតនោះទេ ទៅថ្ងៃអនាគត៕»
----------------------------------------------------
ដោយ៖ វិន ជីវ័ន្ត - ភ្នំពេញ ថ្ងៃទី០៤ ខែមេសា ឆ្នាំ២០១៣
រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ មនោរម្យព័ងអាំងហ្វូ