ណូគៀលូមែ១០២០៖ ទូរស័ព្ទដៃទំនើប «កាមេរ៉ាយក្ស» បានបង្ហាញខ្លួន (VDO)
- ដោយ: វិន ជីវ័ន្ត
- កែប្រែចុងក្រោយ: July 12, 2013
- ប្រធានបទ:
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
ក្រុមហ៊ុនណូគៀ (Nokia) បានប្រកាសចេញនូវប្រភេទទូរស័ព្ទដៃទំនើប (Smartphone) ស៊េរីថ្មីមួយ មានឈ្មោះថា «ណូគៀ លូមែ១០២០» (Nokia Lumia 1020) កាលពីថ្ងៃព្រហស្បតិ៏ម្សិលមិញ នៅក្នុងទីក្រុងញ៉ូយ៉ក (New York) ជាមួយនឹងកាមេរ៉ាយក្ស ដែលមានទំហំរហូតដល់ ៤១ម៉េកាភិចស្យ៊ែល។
លក្ខណៈសំខាន់របស់ទូរស័ព្ទដៃទំនើបនេះ ផ្តោតទៅលើគុណភាពនៃកាមេរ៉ា ដែលអាចចាប់យករូបភាពបានយ៉ាងច្បាស់ត្រជាក់ភ្នែក។ ក្រៅពីអាចថតរូបភាពហើយនោះ វានៅមានមុខងារសំខាន់ៗមួយចំនួនទៀតដូចជា មុខងារកែលំអររូបថត និងមុខងារចែករំលែករូបភាពបានយ៉ាងរហ័សផងដែរ។
ណូគៀ លូមែ១០២០នេះ ជាប្រភេទទូរស័ព្ទដៃទំនើប ដែលដំណើរការប្រព័ន្ធប្រតិបត្តិការវីនដូ (Windows)។ ជាពិសេសអ្នក ប្រើប្រាស់អាចចុចបញ្ជាបានយ៉ាងរហ័សងាយស្រួលបំផុត (super sensitive touch) និងអេក្រង់មានពន្លឺច្បាស់ល្អ។
លក្ខណៈសម្បត្តិសំខាន់ៗរបស់វា មានដូចជា៖
• អេក្រង់៖ ៤.៥អ៊ីញ អាចបង្ហាញរូបភាពបានទំហំ (១២៨០ X ៧៦៨)
• ថ្មមានកំរិតថាមពល៖ ២០០០មីលីអំពែម៉ោង, អាចសាកតាមខ្សែ ឬតាមប្រព័ន្ធគ្មានខ្សែ (wireless charging) ក៏បាន
• ម៉ាស៊ីនទំហំ៖ ១.៥ជីហ្គាអែក, ប្រភេទ dual-core Snapdragon
• កាមេរ៉ាក្រោយ៖ ៤១ម៉េហ្គាភិចស្យ៊ែល ភៀវីយូ (PureView) អាចចាប់យករូបភាពបានទំហំ (៧៧១២ X ៥៣៦០)
• កាមេរ៉ាមុខ៖ ១.២ម៉េហ្គាភិចស្យ៊ែល, ប្រភេទអេចឌី (HD)
• អង់ចងចាំ (RAM)៖ ២ជីហ្គាបៃ
• អាចផ្ទុកបាន៖ ៣២ជីហ្គាបៃ និងមាន៧ជីហ្គាបៃនៅក្នុងម៉ាស៊ីន
• វិមាត្រ៖ ១៣០.៤ X ៧១.៤ X ១០.៤មីលីម៉ែត្រ
• ទម្ងន់៖ ១៥៨ក្រាម
ណូគៀ លូមែ១០២០ មាន៣ពណ៌៖ ពណ៌លឿង, ស និងពណ៌ខ្មៅ។ វានឹងចេញចរាចរណ៏នៅលើពីផ្សារប្រទេសអាមេរិកមុនគេ ដែលអាចនឹងចេញលក់ជាផ្លូវការនៅថ្ងៃទី២៦ ខែកក្កដានេះ ហើយមានតម្លៃប្រមាណ ២៩៩.៩៩ដុល្លា (នៅសហរដ្ឋអាមេរិក)៕
សូមទស្សនារូបភាពមួយចំនួន និងវិដេអូស្ដីពីទូរស័ព្ទនេះ ដូចតទៅ៖
វីដេអូ៖
----------------------------------------------------
ដោយ៖ វិន ជីវ័ន្ត - ភ្នំពេញ ថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០១៣
រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ មនោរម្យព័ងអាំងហ្វូ