បាយឺនម៉ូនិជ ចង់​បាន ទីចាហ្គូ របស់​បាសេឡូណា​ដែរ

គ្រូបង្វឹកថ្មីក្រុមបាយឺន ម៉ូនិជ (Bayern Munich) លោកប៉ិប ហ្គាឌីអូឡា (Pep Guardiola) ចង់ទិញយកខ្សែបម្រើក្រុម​បាសេឡូណា (Barcelona) ថៃហ្គូ អាល់ខាន់តារ៉ា (Thiago Alcantara) ខណៈដែលកន្លងមក មានសេចក្តីរាយការណ៏ថា កីឡាកររូបនេះជាគោលដៅដ៏សំខាន់មួយដែរ របស់ក្រុមម៉ែនឆេស្ទើ យូណៃធីត (Manchester United)។
Loading...
  • ដោយ: វិន ជីវ័ន្ត
  • កែប្រែចុងក្រោយ: July 12, 2013
  • ប្រធានបទ:
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

គ្រូបង្វឹកថ្មីក្រុមបាយឺន ម៉ូនិជ (Bayern Munich) លោកប៉ិប ហ្គាឌីអូឡា (Pep Guardiola) ចង់ទិញយកខ្សែបម្រើក្រុម​បាសេឡូណា (Barcelona) ទីចាហ្គូ អាល់ខាន់តារ៉ា (Thiago Alcantara) ខណៈដែលកន្លងមក មានសេចក្តីរាយការណ៏ថា កីឡាកររូបនេះជាគោលដៅដ៏សំខាន់មួយដែរ របស់ក្រុមម៉ែនឆេស្ទើ យូណៃធីត (Manchester United)។


លោកប៉ិប ហ្គាឌីអូឡា គ្រូបង្វឹកថ្មីក្រុមបាយឺន ម៉ូនិជ។

ខ្សែបម្រើអន្តរជាតិអេស្ប៉ាញ វ័យ២២ឆ្នាំ បានចូលលេងឲ្យក្រុមបាសេឡូណាឈុតធំ ក្រោមការដឹកនាំរបស់លោកគ្រូបង្វឹក​ហ្គាឌីអូឡា នៅវ័យ១៨ឆ្នាំ កាលពីខែឧសភា ឆ្នាំ២០០៩។

លោកហ្គាឌីអូឡា បាននិយាយថា៖ «វាអាចជាទីចាហ្គូ ឬក៏អាចអត់ក៏ថាបាន។ ខ្ញុំមិនដឹងថា នឹងមានអ្វីកើតឡើងនោះទេ។ យើងនឹងរងចាំមើលបន្តទៀត។ ខ្ញុំស្គាល់គាត់ (ទីចាហ្គូ) ច្បាស់ណាស់ គាត់ជាកំពូលកីឡាករម្នាក់។ គាត់អាចលេងបានបី បួន ឬប្រាំដំណែង។»

ហ្គាឌីអូឡា សង្ឃឹមថាទីចាហ្គូ នឹងចាកចេញពីក្រុមម្ចាស់ជើងឯកឡាលីកា (La Liga) របស់អេស្ប៉ាញ ដើម្បីស្វែងរកឱកាស​ទៅលេងបាល់ទាត់ពិភពលោកឆ្នាំ២០១៤ នៅរដូវក្តៅឆ្នាំក្រោយ។

ថៃហ្គូ ជាប្រធានក្រុមបាល់ទាត់ជម្រើសជាតិអេស្ប៉ាញ អាយុក្រោម២១ឆ្នាំ ហើយគាត់បានដឹកនាំក្រុម​ទៅប្រកួត​ពានរង្វាន់​អ៊ឺរ៉ុបអាយុក្រោម២១ឆ្នាំ កាលពីខែមិថុនាកន្លងទៅ។ ជាពិសេសគាត់ក៏បានរកគ្រាប់បាល់បញ្ចូលទីបាន ៣គ្រាប់តែម្នាក់ឯក​លើកដំបូង ក្នុងការប្រកួតផ្តាច់ព្រ័ត្រជាមួយនឹងក្រុមអ៊ីតាលីផងដែរ។

ក្រុមបាសេឡូណា បានកាត់តម្លៃ ទីចាហ្គូ អាល់ខាន់តារ៉ា ប្រមាណ ១៥.៥លានផោន (២៣.៥២លានដុល្លាសហរដ្ឋអាមេរិក) ដែលជាតម្លៃមួយទិញផ្តាច់កិច្ចសន្យារបស់គាត់នាពេលបច្ចុប្បន្ន។

ក្រុមម្ចាស់ជើងឯកឆែមពានលីក (Champions League) ក៏បានទិញកីឡាករខ្សែប្រយុទ្ធម៉ារីអូ ហ្គូដស្ស៊េ (Mario Gotze) និងខ្សែការពារ ចែន គឺគហូហ្វ (Jan Kirkhhoff) រួចហើយដែរ នៅក្នុងរដូវក្តៅនេះ។

រីឯខ្សែប្រយុទ្ធក្រុមបូរ៉ាស្សៀ ដតម័ន (Borussia Dortmund) រ៉ូបឺត ឡេវ៉ាន់ដូស្គី (Robert Lewandowski) ក៏រំពឹងថា​នឹងមក​ចូលរួមជាមួយក្រុមម្ចាស់ជើងឯកបូដេសលីកា (Bundesliga) អាឡឺម៉ង់ ក្រោយចប់រដូវកាលថ្មីនេះដែរ៕

----------------------------------------------------
ដោយ៖ វិន ជីវ័ន្ត - ភ្នំពេញ ថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០១៣
រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ មនោរម្យព័ងអាំងហ្វូ

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...