មន្ត្រីចិនជាន់ខ្ពស់ម្នាក់ នឹងត្រូវដឹកនាំនគរបាលអន្តរជាតិ
អនុរដ្ឋមន្ត្រីនៃក្រសួងសន្តិសុខសាធារណៈ របស់ប្រទេសចិនកុម្មុយនីស លោក ម៉េង ហុងវៃ (Meng Hongwei) ត្រូវបានជ្រើសតាំង ឲ្យឡើងមកដឹកនាំ«នគរបាលអន្តរជាតិ (Interpol)» បន្តតំណែងពីប្រធានមុន នៃស្ថាប័នមួយនេះ ដែលជាជនជាតិបារាំង គឺអ្នកស្រី មៀរ៉ៃ បាឡេស្ត្រាហ្សី (Mireille Ballestrazzi)។ នេះបើតាមលទ្ធផល នៃមហាសន្និបាទធំប្រចាំឆ្នាំ របស់ស្ថាប័នអន្តរជាតិនេះ កាលពីប៉ុន្មានថ្ងៃមុន នៅលើកោះបាលី នៃប្រទេសឥណ្ឌូនេស៊ី។
ការជ្រើសតាំងមន្ត្រី មកពីប្រទេសចិន ដើម្បីធ្វើជាមេដឹកនាំ «នគរបាលអន្តរជាតិ» នេះ ត្រូវបានគេមើលឃើញថា នឹងជួយបង្កភាពងាយស្រួល ដល់មហាអំណាចកុម្មុយនីស ដើម្បីតាមប្រមាញ់ជនល្មើស«ឆ្លងដែន»ទាំងឡាយ ដែលជាប់សង្ស័យក្នុងសំនុំរឿងឧក្រិដ្ឋ រឿងពុករលួយ និងបទរំលោភផ្នែកសេដ្ឋកិច្ច ហើយកំពុងរស់នៅឯបរទេស។
គួរជម្រាបដែរថា តាំងពីការឡើងមកកាន់តំណែង ជាប្រធានាធិបតីនៃប្រទេសចិន ក្នុងឆ្នាំ២០១២នោះមក លោក [...]